ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡូយ​មែន​! ចាប់ពី​ថ្ងៃ​ទី១ ខែកក្កដា​នេះ​ជិះ​រថភ្លើង​ទៅ​ដល់​បាងកក​បាន​ហើយ

4 ឆ្នាំ មុន

លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ឆា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រួម​ដំណើរ​ជាមួយ​គ្នា​តាម​រថភ្លើង ​នា​ថ្ងៃ​ទី22 ខែមេសា ឆ្នាំ2019…

លោកនាយក​រដ្ឋមន្ត្រី ប្រា​យុទ្ធ ចាន់​អូ​ឆា និង​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​រួម​ដំណើរ​ជាមួយ​គ្នា​តាម​រថភ្លើង ​នា​ថ្ងៃ​ទី22 ខែមេសា ឆ្នាំ2019 ដើម្បី​ប្រារព្ធ​ពិធី​បញ្ចប់​ការ​ជួសជុល​ផ្លូវដែក​ថៃ​-​កម្ពុជា បាងកក​ ៖ សេវាកម្ម​ផ្លូវ​រថភ្លើង​ដែល​ត​ភ្ជាប់​ទីក្រុង​បាងកក ជាមួយនឹង​ព្រំដែន​ថៃ​-​កម្ពុជា ត្រូវ​បាន​កំណត់​ថា​ នឹង​ដាក់​ឱ្យ​ប្រើប្រាស់​ឡើង​វិញ​នៅ​ស​ប្ដា​ហ៍​ក្រោយ ក្រោយ​ពី​ឈប់​ដំណើរការ​អស់៤៥ឆ្នាំមក​ហើយ បន្ទាប់​ពី​ការ​កាន់កាប់​របស់​ពួក​កុ​ម្មុ​យ​និ​ស្ត​ ។

បើ​តាម​ប្រធាន​ផ្លូវដែក​រដ្ឋ​នៃ​ប្រទេស​ថៃ Worawut Mala បានឱ្យ​ដឹង​ថា រថភ្លើង​នឹង​រត់​រវាង​ស្ថានីយ​ហួរ​ឡាំ​ផូង (Hua Lamphong) នៅ​បាងកក និង​ស្ថានីយ​ព្រំដែន​បាន​ខ្ល​ង​លឹ​ក (Ban Klong Luk) ក្នុង​ខេត្ត​ស្រះ​កែវ៤ដង​ក្នុង១ថ្ងៃ ឬ២ជើង​ក្នុង​ទិស​ដៅ​និ​មួយ​ៗ ចាប់ពី​ថ្ងៃ​ទី១ កក្កដានេះ​តទៅ ។ លោក Worawut បានឱ្យ​ដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ ដែល​បាន​បង្ហោះ​តាម​អ៊ី​ន​ធ័​រ​នែ​ត​ថា ការ​បន្ត​ការ​បម្រើសេវា​កម្មនេះ គឺ​ដើម្បី​ជំរុញ​លើកទឹកចិត្ត​ដល់​វិស័យ​ទេសចរណ៍ និង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​ ។ ព្រំដែន​បាន​ខ្ល​ង​លឹ​ក មា​នទី​តាំងនៅ​ជិត​ផ្សារ​ព្រំដែន​ដ៏​ពេញ​និយម និង​កាស៊ីណូ​នា​ក្រុង​ប៉ោយ​ប៉ែ​ត​។ រថភ្លើង​ចាក​ចេញពី​ទីក្រុង​បាងកក 2 ដង​ក្នុង​មួយ​ថ្ងៃ គឺ​នៅ​ម៉ោង 5និង55 នាទី​ព្រឹក និង​ម៉ោង 1និង05 នាទី​រសៀល ហើយ​ចាក​ចេញពី​បាន​ខ្ល​ង​លឹ​ក នៅ​ម៉ោង 6 និង58នាទី​ព្រឹក និង 1 និង53 នាទី​រសៀល ​។ ការ​ធ្វើ​ដំណើរ​ត្រូវ​ចំណាយពេល​ប្រហែល​ប្រាំ​ម៉ោង​។ ផ្លូវដែក​ដែល​ពី​ដំបូង​បាន​រត់​ចូល​ទៅ​ក្នុង​ខេត្ដបាត់ដំបង​របស់​ប្រទេស​កម្ពុជា ត្រូវ​បាន​គេ​កប់​ក្នុង​ប្រវត្តិសាស្ត្រ​ដ៏​លំបាក​។

ផ្នែក​ខ្លះ​នៃ​ផ្លូវដែក​នៅ​បាត់ដំបង ត្រូវ​បាន​សាងសង់​ឡើង​ដោយ​វិស្វករ​ថៃ ក្នុង​កំលុង​ការ​លុកលុយ​របស់​ថៃ​នៅ​កម្ពុ​ជានា​ទសវត្សរ៍​ឆ្នាំ 1940 ។ ជនជាតិ​ថៃ​ត្រូវ​បាន​បង្ខំ​ឱ្យ​ដកខ្លួន​ចេញ​បន្ទាប់​ពី​ចប់​សង្គ្រាមលោក​លើក​ទី 2 ទៅ ដោយ​បន្សល់​ទុក​នូវ​កិច្ចការ​សាងសង់​របស់​ពួក​គេ​តាម​ក្រោយ​។

ជាយថាហេតុ សេវាកម្ម​បាន​ចាប់ផ្តើម​នៅ​ឆ្នាំ 1955 ហើយ​ត្រូវ​បាន​បញ្ឈប់ ២ ឆ្នាំ ក្រោយមក បន្ទាប់​ពី​មាន​រដ្ឋប្រហារ​យោធា​នៅ​ប្រទេស​ថៃ​ ។ រថភ្លើង​បាន​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នៅ​ឆ្នាំ 1956 ប៉ុន្តែ​ត្រូវ​បញ្ឈប់​ម្តងទៀត​នៅ​ឆ្នាំ 1961 នៅ​ពេល​ដែល​ប្រទេស​ទាំង​ពីរ មាន​ជម្លោះ​គ្នា​រឿង​ប្រាសាទព្រះវិហារ​។

ប្រតិបត្តិការ​ម្តងទៀត​បាន​ត្រឡប់​មក​វិញ​នៅ​ឆ្នាំ 1970 មុន​ពេល​រដ្ឋាភិបាល​ថៃ​បាន​ផ្អាក​សេវាកម្ម​នេះ​នៅ​ថ្ងៃ​ទី 1 ខែកក្កដា ឆ្នាំ 1974 នៅ​ពេល​ដែល​ខ្មែរក្រហម​បាន​កាន់កាប់​ផ្នែក​ខ្លះ​នៃ​ប្រទេស​កម្ពុជា ជាមួយនឹង​ពេល​ដែល​ក្រុងភ្នំពេញ​បាន​ដួលរ​លំនៅ​ឆ្នាំ 1975 ។ ផ្លូវដែក​បាន​ដួល​រលំ​ខូច​ទ្រុឌទ្រោមរហូត​ដល់​ពេល​ដែល​រដ្ឋាភិបាល​ទាំង​ពីរ​បាន​ព្រមព្រៀង​គ្នា​ស្តារ​ផ្លូវ​នេះ​ឡើង​វិញ ក្នុង​ឆ្នាំ 2014 ។

បញ្ជាក់ ៖ មន្ត្រី​ថៃ​បាន​បើក​សម្ពោធ​ផ្លូវដែក​ថៃ​-​កម្ពុជា នៅ​ឯ Ban Klong Luk នៅ​ថ្ងៃ​ទី 22 ខែមេសា​ឆ្នាំ 1955 ។ កែសម្រួលដោយ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ