ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ​បន្ថែម​ថវិកា​១០០​ដុល្លារ និង​បំពាក់​មេដាយមាស​កម្លាំង​រុករក​ជន​រង​គ្រោះ​នៃ​ការ​រលំ​បាក់​អគារ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តប​តាម​សំណើរ​របស់​មហាជន​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​បន្ថែម​ថវិកា​១០០​ដុល្លារ​បន្ថែម​ទៀត និង​បំពាក់​មេដាយមាស​ដល់​កងកម្លាំង​ដែល​រុករក និង​សង្គ្រោះ​អ្នក​រង​គ្រោះ​ពី​បំណែក​អគារ​ដែលរ​លំបាក់​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ តប​តាម​សំណើរ​របស់​មហាជន​នៅ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​សម្រេច​បន្ថែម​ថវិកា​១០០​ដុល្លារ​បន្ថែម​ទៀត និង​បំពាក់​មេដាយមាស​ដល់​កងកម្លាំង​ដែល​រុករក និង​សង្គ្រោះ​អ្នក​រង​គ្រោះ​ពី​បំណែក​អគារ​ដែលរ​លំបាក់​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ ។ យោង​តាម​បណ្តាញ​សង្គម​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ខម​មិន​តប​ជាមួយ​អ្នកលេង​ហ្វេ​ស ប៊ុ​ក នា​ថ្ងៃ​ទី​២៦ ខែមិថុនា​យ៉ាង​ដូច្នេះ​ថា ៖« ដោយ​មាន​សំណូមពរ​ពី​បងប្អូន​មួយ​ចំនួន​សុំ​ឲ្យ​ខ្ញុំ​បន្ថែម​ជំនួយ​ឱ្យ​កម្លាំង​ដែល​ចូលរួម​ជួយ​សង្គ្រោះ ខ្ញុំ​សូម​បន្ថែម​ជូន​ម្នាក់​ៗ១០០​ដុល្លារ​ថែម​ទៀត គឺ​បុរស​ទទួល​បាន​ម្នាក់​២០០​ដុល្លារ នារី​ម្នាក់​ទទួល​បាន​៣០០​ដុល្លារ ។ សរុប​នៃ​ការ​ចំណាយ​ជាង​៣០​ម៉ឺន​ដុល្លារ​» ។

ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ចំពោះ​សំណូមពរ​ឱ្យ​ចែករំលែក​ប្រាក់​ដែល​សប្បុរសជន​ចូលរួម​យក​ទៅ​ជួយ​កម្លាំង​សង្គ្រោះ​មិន​អាច​ធ្វើ​បាន​ទេ ព្រោះ​ខុស និង​គោលដៅ​នៃ​ការ​អំពាវនាវ​របស់ខ្ញុំ និង​ខុស​ពី​បំណង​របស់​សប្បុរសជន​ដែល​ចង់​ជួយ​ជន​រង​គ្រោះ ។ ដូចនេះ​ត្រូវ​ប្រើ​ថវិកា​ខ្ញុំ​ក្នុង​ការ​ផ្តល់​ជំនួយ​នេះ​វិញ ។ សម្តេច​ក៏​បាន​សូម​បញ្ជាក់​បន្ថែម​ថា ថវិកា​បន្ថែម​នឹង​ផ្តល់​ជូន​នៅ​ពេល​បំពាក់​មេដាយមាស​ជូន​តែ​ម្តង ។ ដូចនេះ​សុំ​ឲ្យ​គ្រប់​អង្គភាព​នៃ​កងទ័ព​អាវុធហត្ថ​នគរបាល​សុខាភិបាល​កំពង់​ផែ​សាលាខេត្ត និង​សាលា​ក្រុងព្រះសីហនុ និង​អង្គភាព​ផ្សេង​ទៀត​ទាំង​រដ្ឋ និង​ឯកជន​ឡើង​បញ្ជី​ឈ្មោះ​បញ្ជូន​មក​លោក គន់ គី​ម និង​លោក សេង ទៀង ។

​សម្តេច​តេ​ជោ​ក៏​បាន​លើក​ឡើង​ថា ទឹកប្រាក់​៧ ឬ​១០​ម៉ឺន​មិន​ច្រើន​ទេ​សម្រាប់​ទ្រទ្រង់​ជីវភាព និង​បង្កើត​មុខរបរ​ចិញ្ចឹម​ជិ​វីត​បន្ទាប់​ពី​បាត់បង់​មនុស្ស​ដែល​ធ្លាប់​រក​លុយ​ចិញ្ចឹម​គ្រួសារ ។

សូម​បញ្ជាក់​ថា ឧបទ្ទវហេតុរ​លំបាក់​អគារ​កម្ពស់​៧​ជាន់ នៅ​ខេត្ត​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២២ ខែមិថុនា បាន​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​២៨​នាក់ និង​របួស​២៦​នាក់ ។ ហេតុនេះ​ក៏​ត្រូវ បាន​សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​ផ្ទាល់ ផង​ដែរ ។ ហេតុការណ៍​នេះ​ក៏​បាន​ដក​តំណែង​អភិបាលខេត្ត​ព្រះ​សីហ​នុ លោក​យន្ត មីន និង​អនុប្រធាន​ទី​១ នៃ​គណៈកម្មការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​លោក ញឹ​ម វណ្ណ​ដា​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ