ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនឃើញព្រះគ្រូសូត្រស្តាំតើនឡើង​សោះ សង្ស័យពេកក៏​គាស់បង្អួចចូលមើល ផ្អើល​វត្ត​

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ ព្រះ​គ្រូសូត្រស្ដាំ​មួយ​អង្គ​ក្រោយ​ពេល​ឆាន់​បបរ​ព្រឹក​រួច ព្រះ​អង្គ​បាន​ចូល​ទៅ​សឹង​នៅ​ក្នុង​បន្ទប់​លើ​សាលាឆាន់ ហើយ​ក៏​ស្រាប់តែ​មិនឃើញ​តើន​ឡើង​(​មិនឃើញ​ភ្ញាក់ពីដេក​) និង​មិនឃើញ​ចេញ​មក​ក្រៅ​បន្ទប់​ដូច​សព្វមួយដង​សោះ ហើយដោយ​មានការ​ងឿងឆ្ងល់ ព្រះ​ចៅអធិការ​ក៏​បាន​ទៅ​គោះ​ទ្វារ និង​ស្រែកហៅ ប៉ុន្តែ​មិន​បានឮ​ព្រះ​អង្គ​ឆ្លើយ​តប​ឡើយ…

ខេត្តកណ្ដាល ៖ ព្រះ​គ្រូសូត្រស្ដាំ​មួយ​អង្គ​ក្រោយ​ពេល​ឆាន់​បបរ​ព្រឹក​រួច ព្រះ​អង្គ​បាន​ចូល​ទៅ​សឹង​នៅ​ក្នុង​បន្ទប់​លើ​សាលាឆាន់ ហើយ​ក៏​ស្រាប់តែ​មិនឃើញ​តើន​ឡើង​(​មិនឃើញ​ភ្ញាក់ពីដេក​) និង​មិនឃើញ​ចេញ​មក​ក្រៅ​បន្ទប់​ដូច​សព្វមួយដង​សោះ ហើយដោយ​មានការ​ងឿងឆ្ងល់ ព្រះ​ចៅអធិការ​ក៏​បាន​ទៅ​គោះ​ទ្វារ និង​ស្រែកហៅ ប៉ុន្តែ​មិន​បានឮ​ព្រះ​អង្គ​ឆ្លើយ​តប​ឡើយ ក៏​ធ្វើ​ឲ្យ​មានការ​សង្ស័យ​យ៉ាង​ខ្លាំង ទើប​ព្រះ​​ចៅអធិ​ការ​ឲ្យ​ព្រះសង្ឃ​ផ្សេង​ទៀត​គាស់​បង្អួច​ចូល​ទៅ​មើល ស្រាប់តែ​ឃើញ​ព្រះ​គ្រូសូត្រស្តាំ​សុគត​បាត់​ទៅ​ហើយ ទើប​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​តែ​ម្ដង​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​ល្ងាច​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុង​បន្ទប់​លើ​សាលាឆាន់ វត្ត​ឆក់​ឈើ​នាង ស្ថិត​នៅ​ក្នុងភូមិ​ឆក់​ឈើ​នាង ឃុំ​ឆក់​ឈើ​នាង ស្រុក​អង្គស្នួល ខេត្តកណ្តាល​។

ព្រះ​គ្រូសូត្រស្ដាំ​ដែល​សុគត​នោះ​ព្រះ​នាម ផុ​ន មាន ព្រះ​ជន្ម​៧០​វស្សា គង់នៅ​វត្ត​ឆក់​ឈើ​នាង ហើយ​មុន​សាង​ផ្នួស ព្រះ​អង្គ​មាន​ប្រពន្ធ និង​កូនប្រុស​ស្រី​២​នាក់ ។

តាម​ប្រភព​ពី​ព្រះ​ចៅអធិការ​វត្ត​ខាងលើ​ព្រះ​នាម ហំ ច​ន្ទ័​វល​ក្ខ័ ព្រះ​ជន្ម​២៦​វស្សា បាន​មាន​សង្ឃដីកា​ថា ព្រះ​គ្រូសូត្រស្ដាំ​អង្គ​នេះ​មាន​អាពាធ​ប្រចាំ​ព្រះ​កាយ​ច្រើន​មុខ​ដូច​ជា រលាក ទងសួត ឫសដូងច្រមុះ និង​ជម្ងឺ​ផ្សេង​ទៀត​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ និង​ព្យាបាល​មិនជា​សោះ​។

ព្រះ​ចៅអធិការ​វត្តមាន​សង្ឃដីកា​បន្ត​ថា​កាលពី​ថ្ងៃ​ទី​២០ ខែមិថុនា ជំងឺ​របស់​ព្រះ​គ្រូសូត្រស្តាំ​បាន​ចាប់ផ្ដើម​ធ្វើទុក្ខ​ឡើង​វិញ ធ្វើ​ឲ្យ​ព្រះ​អង្គ​មិន​ស្រួល​ព្រះ​កាយ​ឡើយ រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​កើតហេតុ ក្រោយ​ពី​ឆាន់​បបរ​រួច ព្រះ​គ្រូសូត្រស្តាំ​ក៏​បាន​ចូល​ទៅ​សឹង​ក្នុង​បន្ទប់​លើ​សាលាឆាន់​ដែល​ជា​បន្ទប់​របស់​ព្រះ​អង្គ ។ បន្ទាប់​មក​ក៏​ស្រាប់តែ​បាត់​ព្រះគ្រូសូត្រស្តាំ​រហូត​ដល់​វេលា​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​តើន​ឡើង​(​អត់​ភ្ញាក់ពីដេក​) និង​មិនឃើញ​ចេញ​មក​ក្រៅ​បន្ទប់​ឡើយ ខណៈនោះ​ព្រះ​ចៅអធិការ​ក៏​បាន​ទៅ​គោះ​ទ្វារ​បន្ទប់​ដោយ​ផ្ទាល់ តែ​ទ្វារ​បន្ទប់​ជាប់​គន្លឹះ​ពី​ខាងក្នុង ហើយ​ព្រះ​ចៅអធិការ​ក៏​បាន​ស្រែកហៅ​ជា​ច្រើន​ដង​ទៀតដែរ ប៉ុន្តែ​មិន​ឮ​ឆ្លើយ​សោះ ពេល​នោះ​ដោយ​មានការ​ងឿងឆ្ងល់ ព្រះ​ចៅអធិការ​បាន​ឲ្យ​ព្រះសង្ឃ​ផ្សេង​ទៀត​គាស់​បង្អួច និង​កាត់​ចំរឹង​ដែក​ចូល​ទៅ​មើល ក៏​ឃើញ​ព្រះ​គ្រូសូត្រស្ដាំ​សុគត​បាត់​ទៅ​ហើយ ទើប​រាយការណ៍​ជូន​នគរបាល​ប៉ុស្តិ៍​ឆក់​ឈើ​នាង​ឲ្យ​ចុះ​មក​ពិនិត្យ ។

តាម​ប្រភព​ពី​គ​របាល​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពេល​ទទួល​បាន​ព័ត៌មាន​ខាងលើ​នេះ​ភ្លាម កម្លាំង​នគរបាល​ប៉ុស្តិ៍​ឆក់​ឈើ​នាង​បាន​រាយការណ៍​បន្ត​ទៅ​កាន់​នគរបាល​ស្រុក​អង្គស្នួល​ដើម្បី​ចុះ​ទៅ​ពិនិត្យ​ជាក់ស្ដែង ក្នុង​នោះ​ក៏​មាន​ចូលរួម​ពី​លោកគ្រូ​ពេទ្យ និង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ឆក់​ឈើ​នាង លោក​មេ​ភូមិ ព្រមទាំង​កូន​ៗ​និង​សាច់ញាតិ​របស់​ព្រះ​សព​ផង​ដែរ ។ ពេល​កម្លាំង​ជំនាញ​បាន​ធ្វើការ​ពិនិត្យ និង​ធ្វើ​កោសល្យវិច័យ​បាន​រក​ឃើញ​ថា ព្រះ​គ្រូសូត្រស្តាំ​ពិតជា​សុគត​ដោយសារ​អាពាធ​ប្រចាំ​ព្រះ​កាយ​ប្រាកដ​មែន ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ