ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អុញ​នោះ​! ភ្លេច​បិទ​ហ្គា​សមាន​អី​ឆេះ​ផ្អើល​ពេញ​សិប្បកម្ម

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ចុងភៅ​ក្នុង​រោងចក្រ​សិប្បកម្ម​ផលិត និង​តម្លើង​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​សង្ស័យ​ចុងភៅ​ដាំ​ស្ល​ភ្លេច​បិទ​ភ្លើង​ហ្គា​ស បណ្តាល​ឲ្យ​ឆេះ​ធុង​ហ្គា​ស និង​ឆាបឆេះ​ដល់​ទូរ​ទឹកកក តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ទាន់​ពេលវេលា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥…

រាជធានី​ភ្នំពេញ ៖ ចុងភៅ​ក្នុង​រោងចក្រ​សិប្បកម្ម​ផលិត និង​តម្លើង​គ្រឿង​សង្ហា​រឹម​មួយ​កន្លែង​សង្ស័យ​ចុងភៅ​ដាំ​ស្ល​ភ្លេច​បិទ​ភ្លើង​ហ្គា​ស បណ្តាល​ឲ្យ​ឆេះ​ធុង​ហ្គា​ស និង​ឆាបឆេះ​ដល់​ទូរ​ទឹកកក តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ទាន់​ពេលវេលា បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២៥ ខែមិថុនា​នេះ នៅ​តាម​បណ្ដោយ​ផ្លូវ បេតុង​តាម​ខ្លោងទ្វារវត្ត​អង្គ​តា​គៀត ដែល​ស្ថិត​នៅ​ដី​ឡូត៍​លេខ​៧០​ភូមិ អង្គ​តា​គៀត​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ។

ក្រុមហ៊ុន​ដែល​អគ្គិភ័យ​ឆាបឆេះ​សិប្បកម្ម​ផលិត និង​តម្លើង​គ្រឿងសង្ហារិម គ្លី​លី​ន ឌី​អឹ​ម អាយ ហ្វើ​នី​ឈ័​រ សម្ភារ​ខូចខាត​រួម​មាន ទូរ​ទឹកកក អគ្គិសនី​១ និង​ឆេះ​ប្រអប់​ភ្លើង​នៅ​ក្នុង​ផ្ទះបាយ​ខាងលើ ។

តាម​ប្រភព​ព័ត៌មាន​ពី​បុគ្គលិក​ដែល​ប្រចាំការ​នៅ​រោងចក្រ​ខាងលើ​បាន​និយាយ​ប្រាប់​ថា នៅ​មុន​ពេល​កើតហេតុ​នៅ​វេលា​៤​រសៀល បុគ្គលិក​ក្រុមហ៊ុន​ខាងលើ​បាន​ចេញ​ទៅ​ផ្ទះ​ព្រមទាំង ចុងភៅ​នៅ​ក្នុង​រោងចក្រ​ខាងលើ​មាន​២​នាក់ ដែល​ប្រចាំការ សង្ស័យ​កំ​ដៅ​សម្ល ហើយ​ភ្លេច​បិទ​ហ្គា​ស ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​កន្លែង​ផ្ទះបាយ បន្ទាប់​មក​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៧១១​ភ្លាម​ៗ​ផង​ដែរ ។

ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​បញ្ជាក់​ប្រាប់​ថា ខណៈ​ពេល​ភ្លាម​ៗ​នោះ​បុគ្គលិក និង​ប្រជាពលរដ្ឋ​នាំ​គ្នា​យក​បំពង់​ពន្លត់​អគ្គិភ័យ​មក​បាញ់​អស់​ប្រមាណ​ជិត​១០​បំពង់ តែ​មិន​រលត់ ទើប​ហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​អង្គភាព​៧១១ បាន​មក​ចំនួន​៤​គ្រឿង ហើយ​បាន​បាញ់​ពន្លត់​អស់​ចំនួន​មួយ​គ្រឿង ហើយ​រលត់​ភ្លាម​ៗ​ផង​ដែរ ។

បន្ទាប់​ភ្លាម​ៗ​នោះ​ដោយ​លោក​អភិបាល​ខណ្ឌ​កំ​បូល​ដែល​ទើបនឹង​ឡើង​តំណែង​ថ្មី​បាន​មក​ដល់​កន្លែង​កើតហេតុ​នឹង​ចូល​មើល​ទីតាំង​ខាងលើ​ភ្លាម​ៗ​ផង​ដែរ តែ​សំណាងល្អ​ខូចខាត​តិចតួច ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ