ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាជន​ស្តាយ​មិន​ចង់​ឲ្យ​លោក​ គួ​ច ចំរើន ចេញពី​ខេត្តកំពង់ចាម​នោះ​ទេ

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ សម្តេចព្រះ​នរោត្តម​សីហ​មុនី​ទ្រង់​បាន​ចេញ​ព្រះរាជ​ក្រិត​តែងតាំង​លោក គួ​ច ចំរើន ឋានន្តរសក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤ ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​មក​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដែល​គ្រោង​នឹង​ប្រកាស​ឡើង​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ។ ជាមួយ​នោះ​មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ…

ខេត្តកំពង់ចាម ៖ សម្តេចព្រះ​នរោត្តម​សីហ​មុនី​ទ្រង់​បាន​ចេញ​ព្រះរាជ​ក្រិត​តែងតាំង​លោក គួ​ច ចំរើន ឋានន្តរសក្តិ​ឧត្តមមន្ត្រី​ថ្នាក់​លេខ​៤ ពី​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ចាម​មក​ជា​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ​សីហ​នុ​ដែល​គ្រោង​នឹង​ប្រកាស​ឡើង​ក្នុង​ពេល​ដ៏​ឆាប់​ខាង​មុខ​នេះ ។ ជាមួយ​នោះ​មាន​ប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ បាន​ពេញចិត្ត​ពេញ​ថ្លើម​នឹង​សកម្មភាព​ល្អជា​ច្រើន​រួម​ទាំង​ផ្នែក​មនុស្សធម៌ មិន​ឲ្យ​ចង់​លោក​គួ​ច ចំរើន ចេញពី​ខេត្តកំពង់ចាម​នោះ​ឡើយ ។

លោក យ៉េន វ៉ៃ អាយុ​៤៨​ឆ្នាំ ជា​ប្រជាពលរដ្ឋ​ម្នាក់​រស់នៅ​ក្នុង​ក្រុង​កំពង់ចាម​ប្រាប់​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥ មិថុនា​នេះ​ថា តាម​ការ​សង្កេត​ដោយ​ផ្ទាល់​របស់​លោក​ក្នុង​ពេល​មាន​គ្រោះ​អគ្គិភ័យ​កើតឡើង​នៅ​តាម​បណ្តា​ស្រុក​ជុំវិញ​ក្រុង​កំពង់ចាម គឺ​អភិបាលខេត្ត​បាន​អ​ញ្ចើ​ញ​ចុះ​ដោយ​ផ្ទាល់ និង​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​ប្រឹងប្រែង​បាញ់​ទឹក​ពន្លត់ភ្លើង ដើម្បី​កុំ​ឲ្យ​ឆេះ​រាលដាល​ទៅ​ដល់​ផ្ទះ​អ្នក​ផ្សេង​នោះ ។

លោក​យ៉េន វ៉ៃ ប្រាប់​បន្ត​ថា មិនតែប៉ុណ្ណោះ​ទេ ក្នុង​ពេល​ដែល​មាន​គ្រោះ​ទឹកជំនន់​កើតឡើង ហើយ​បាន​ធ្វើ​ឲ្យ​ស្រុក​មួយ​ចំនួន​ជាប់​តាម​ដង​ទន្លេមេគង្គ បាន​រង​គ្រោះ​ជន់​លិច​ផ្ទះ​ប្រជាពលរដ្ឋ លោក​គួ​ច ចំរើន និង​លោក​ជំទាវ​ព្រមទាំង​សហការី​នៃ​សាខា​កាកបាទក្រហម​ខេត្ត​បាន​នាំ​យក​អំណោយ​ចុះ​ចែក​ជូន​អ្នក​រង​គ្រោះ​ដោយ​ទឹកជំនន់​ជួន​ត្រូវ​ដើរ​លុយ​ទឹក​ក៏​មាន​ដែរ ។ មិន​ថា យប់​ឫ​ថ្ងៃ​នោះ​ទេ លោក​អភិបាលខេត្តដែល​មាន​ភាព​រហ័សរហួន​ជា​ញឹកញាប់​បាន​ចុះ​ដោយ​ផ្ទាល់​មូលដ្ឋាន និង​បានដឹង​ពី​ការ​លំបាក​របស់​រាស្ត្រ​ដោយ​មាន​សំណូមពរ​ឲ្យ​ជួយ​មាន​ដូច​ជា អណ្តូងទឹក ផ្លូវថ្នល់ សង់ផ្ទះ​ជូន​ទុរគត់​ជន​រួម​នឹង​សកម្មភាព​ជា​ច្រើន​រាប់​ស្ទើរ​មិន​អស់ កត្តា​នេះ​ហើយ​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ ស្រលាញ់​ពេញចិត្ត​ស្ទើរ​គ្រប់​ៗ​គ្នា ។

លោក​យ៉េន វ៉ៃ បញ្ជាក់​ថា លោក​អភិបាលខេត្ត​រូប​នេះ​មិន​ចេះ​ប្រកាន់វណ្ណៈ​នោះ​ទេ តែងតែ​ចុះ​ជួយ​ប្រជាជន​នៅ​គ្រប់​ច្រកល្ហក តាំងពី​នៅ​ក្នុង​ក្រុង​រហូត​ដល​ជនបទ​ដាក់​ស្រយាល និយាយ​រួម​ទ​ង្វើ​ល្អ​ដូច​លោក លន់ លឹ​ម​ថៃ អតីត​អភិបាលខេត្ត​សុទ្ធតែ​ត្រូវ​បាន​ប្រជាជន​គោរព និង​ស្រលាញ់​ដែល​បាន​ខិតខំ​ជួយ​អភិ​វ​ឌ្ឈ​ន៍​ខេត្តកំពង់ចាម​ឲ្យ​មានការ​រី​ច​ចម្រើន ។

មាន​ពេល​មួយ​រូប​លោក​ពេញចិត្ត​ថ្នាក់ដឹកនាំ​ខេត្ត ហើយ​ចង់​សាង់សង់​ផ្ទះ​មាន​សណ្ឋាន​ដូចនឹង​ផ្ទះ​របស់​លោក​គួ​ច ចំរើន អភិបាលខេត្ត ត្រូវ​បាន​លោក​អនុញ្ញាត​ឲ្យ​សាងសង់​ឡើង​ស្ថិត​នៅ​ជាយក្រុង​កំពង់ចាម ហើយ​ក្នុង​រយៈពេល​៣​ទៅ​៤​ខែ​ទៀត​នឹង​រួចរាល់​ហើយ ។ សណ្តាន​ចិត្ត​ដ៏​ល្អ​របស់​លោក​អភិបាលខេត្ត​មិន​ត្រឹមតែ​រូប​លោក​នោះ​ទេ ដែល​ពេញចិត្ត សូ​ម្បី​តែ​ប្រជាជន​ក្នុង​ខេត្ត​ជា​ច្រើន​នាំ​គ្នា​ស្តាយ​ដោយ​មិន​ចង់​ឲ្យ​លោក​គួ​ច ចំរើន ចេញពី​ខេត្ត​នោះ​ឡើយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ