ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ចូល​ទៅ​បត់ជើងតូច ស្រាប់តែ​ផ្អើលរ​ត់រក​សមត្ថកិច្ច

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ជា​មកពីណា​មក​ចង​.​ក​សម្លាប់​ខ្លួន នៅ​ជាប់​នឹង​សំយាប​បុ​ស្តិ៍​យាម​មួយ​កន្លែង ដោយ​សាកសព​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ដែល​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា រូបគេ​មក​ពី​ទីណា​នោះ​ទេ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​យក​ខ្សែរ​ភ្លើង​ទៅ​ចង​ភ្ជាប់​ទៅ​នឹង​សំយាប​ប៉ុស្តិ៍​យាម ដែល​គេ​ទុក​ចោល​មួយ​កន្លែង ខណៈ​ដែល​បុរស​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ចូល​ទៅ​បត់ជើងតូច​បានឃើញ…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​មិនដឹង​ជា​មកពីណា​មក​ចង​.​ក​សម្លាប់​ខ្លួន នៅ​ជាប់​នឹង​សំយាប​បុ​ស្តិ៍​យាម​មួយ​កន្លែង ដោយ​សាកសព​បុរស​វ័យ​ជាង​២០​ឆ្នាំ​ម្នាក់​ដែល​មិន​មាន​អ្នក​ណា​ម្នាក់​បានដឹង​ថា រូបគេ​មក​ពី​ទីណា​នោះ​ទេ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន ដោយ​យក​ខ្សែរ​ភ្លើង​ទៅ​ចង​ភ្ជាប់​ទៅ​នឹង​សំយាប​ប៉ុស្តិ៍​យាម ដែល​គេ​ទុក​ចោល​មួយ​កន្លែង ខណៈ​ដែល​បុរស​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​ចូល​ទៅ​បត់ជើងតូច​បានឃើញ និងរ​ត់ទៅ​រាយការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​ឱ្យ​បានដឹង​នោះ ។

ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី ព្រឹក​ថ្ងៃ​ទី​២៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ខាងក្រោយ​ប៉ុស្តិ៍​ឈើ​មួយ​កន្លែង (​ខាងក្រោយ​សណ្ឋាគារ ផា​រ៉ា​ន់​ដា​) ផ្លូវ​លេខ​៣៨៨ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​២ ខណ្ឌចំការមន ។ តាម​ប្រភព​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹ​ថា បុរស​រង​គ្រោះ​មានឈ្មោះ តាត់ ញ៉ូ​គី​ម អាយុ ២៧​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ​ក្នុងភូមិ​ថ្នល់​បែក ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្ត​កំ​ង់​ធំ ។

មុន​ពេល​កើតហេតុ បុរស​ជា​អ្នក​រត់​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ម្នាក់​បាន​មក​បត់ជើងតូច​នៅ​ក្បែរ​ប៉ុស្តិ៍​ឈើ​ចាស់​មួយ​ដែល​គេ​ទុក​ចោល​យូរណាស់​មក​ហើយ​នៅ​ខាងក្រៅ​របង​ផ្លូវ​ម្ខាង​នៃ​សណ្ឋាគារ​ផា​រ៉ា​ន់​ដា ខាងលើ​ក៏​ស្រាប់តែ​បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ចង​.​ក​សម្លាប់​ខ្លួន និងរ​ត់ទៅ​រាយ ការណ៍​ប្រាប់​កម្លាំង​មាន​សមត្ថកិច្ច​តែ​ម្តង ។

តាម​ប្រ​ភ​ភព​ដដែល​បាន​ប្រាប់​បន្ត​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​ដំណឹង​នេះ​រួច​ហើយ​កម្លាំង​របស់​លោក​ក៏​បាន​ចុះ​មក​មើល​ក៏​បានឃើញ​ពិតប្រាកដ​មែន និង​ធ្វើការ​សហការ​ជាមួយ និង​កម្លាំង​ជំនាញ​កោសល្យ​វិ​ច្ច័​យ​របស់​ការិយាល័យ​នគរបាល​នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ចុះ​មក​ធ្វើការ​ត្រួតពិនិត្យ​មើល​ដោយ​រក​ឃើញ​មាន​សៀវភៅ​គ្រួសារ​ចំនួន​១​សន្លឹក និង​ប័ណ្ណបើកបរ​ចំនួន​១​ទុក​នៅ​ក្នុង​ហោប៉ៅ​ខោ​របស់​គេ​ផង​ដែរ ។ ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​របស់​បុរស​ម្នាក់​ខាងលើ​នេះ​ដែរ​គេ​មិន​បានដឹង​ថា រូបគេ​មាន​វិបត្តិ​អ្វី ? ហើយ​ក៏​មិន​បានដឹង​ថា រូបគេ​មក​ពី​ទីណា​ដែរ ? ព្រោះ​មិន​មាន​អ្នក​ណា​ម្នាក់​បាន​ស្គាល់​ឡើយ ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​ជំនាញ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​កោសល្យ​វិ​ច្ច័​យ​ទៅ​លើ​សាកសព​បុរស​រង​គ្រោះ​ដែល​បាន​ពិនិត្យ​ឃើញ​ថា «​បុរស​រង​គ្រោះ​ពិតជា​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​កា​ចង​.​ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​» ទើប​ធ្វើការ​បញ្ជូន​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​រក​ក្រុម​គ្រួសារ​អោយមក​ទទួលយក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​វិញ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ