ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Ford Mustang ប្រើ​អគ្គិសនី​មាន​កម្លាំង​ខ្លាំង​លើស​ពី​ការ​ស្មាន

4 ឆ្នាំ មុន

រថយន្ត​អគ្គិសនី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន Ford គឺជា​រថយន្ត​យក​ម៉ូ​ដ​តាម​រថយន្ត Mustang​។ ដូចនេះ Ford បានឱ្យ​តំរុយ​ថា រថយន្ត​អគ្គិសនី Mustang អាច​នឹង​មាន​ជា​លក្ខណៈ​ផ្លូវការ​នៅ​ថ្ងៃ​ណាមួយ​។…

រថយន្ត​អគ្គិសនី​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន Ford គឺជា​រថយន្ត​យក​ម៉ូ​ដ​តាម​រថយន្ត Mustang​។ ដូចនេះ Ford បានឱ្យ​តំរុយ​ថា រថយន្ត​អគ្គិសនី Mustang អាច​នឹង​មាន​ជា​លក្ខណៈ​ផ្លូវការ​នៅ​ថ្ងៃ​ណាមួយ​។ ក្រុមហ៊ុន​ទើបតែនឹង​បើក​ដំណើរការ​ហៅ​ថា Charge Cars បាន​ផលិត​រថយន្ត​នេះ​ឡើង ដែល​ជា​រថយន្ត Prototype ប៉ុណ្ណោះ​។ គេ​នឹង​ដាក់​បង្ហាញ​វា​នៅ​ខែ​ក្រោយ​ខាង​មុខ​នេះ នៅ​ក្នុង​កម្មវិធី​បង្ហាញ​រថយន្ត Goodwood Festival​។

អ្នក​ដែល​ស្រឡាញ់​រថយន្ត Mustang មិន​គួរ​មានការ​ព្រួយបារម្ភ​ថា ក្រុមហ៊ុន Charge Cars ធ្វើ​ឱ្យ​បាត់បង់​លក្ខណៈ​ដើម​របស់​រថយន្ត​នេះ​អី ព្រោះតែ​គេ​បាន​ទិញ​ច្បាប់​មក​ត្រឹមត្រូវ ហើយ​ក៏​បាន​រក្សា​រាង​ដូច​ដើម​សម្រាប់​រថយន្ត Mustang ស៊េរី​ពី​មុន​។ គេ​បាន​ជំនួស​ម៉ាស៊ីន​សាំង V8 ជាមួយនឹង​ម៉ូ​ទ័​រ​អគ្គិសនី ដែល​អាច​ផលិត​ថាមពល​បាន​ដល់​ទៅ ៥៣៦​សេះ និង កម្លាំង​បង្វិល ៨៨៥ lb-ft of torque​។ អា​គុយ​របស់​វា គឺជា​ប្រភេទ​អា​គុយ​កម្លាំង​៦៤​គីឡូវ៉ាត់ម៉ោង​។

ជាមួយនឹង​ការ​រៀបចំ​នេះ ក្រុមហ៊ុន Charge Cars អះអាង​ថា​រថយន្ត Mustang អគ្គិសនី អាច​មាន​ល្បឿន​ពី​០​ទៅ​៦២ mph ដោយ​ប្រើប្រាស់​ពេល​ត្រឹមតែ ៣.៩៩​វិនាទី​ប៉ុណ្ណោះ ហើយ​អាច​បើក​បាន​ល្បឿន​កប់​ត្រឹម​១៤៩ mph ដែល​ស្មើនឹង ២៤០ kmh​។ វា​ពិតជា​លឿន​ជាង​រថយន្ត Mustang ជំនាន់​ដំបូង​ទៅ​ទៀត​។ សម្រាប់​ចម្ងាយ​បើកបរ​រាល់​ការ​សាក​ថ្ម​ម្តង​វិញ គឺ​បាន​៣២១​គីឡូម៉ែត្រ​។

បើ​ប្រៀបធៀប​ទៅ​នឹង​រថយន្ត Mustang ដើម​រថយន្ត​អគ្គិសនី​ថ្មី​មើលទៅ​កាន់តែ​ខ្លាំងក្លា ដោយសារ​តែ​គម្រប់​ម៉ាស៊ីន​ខាង​មុខ​វា មាន​លក្ខណៈ​កាច​ខ្លាំង ជាមួយនឹង​ច្រមុះ​រន្ធ​ខ្យល់​ធំ​ៗ​។ ខណៈ​ដែល​រូបរាង​ខាងក្រៅ​នៅ​រក្សា​បាន​ដូច​រថយន្ត Mustang ពី​មុន ខាងក្នុង​នៃ​រថយន្ត​គឺ​មាន​លក្ខណៈ​ទំនើប​យ៉ាង​ខ្លាំង​។ វា​មាន​អេ​ក្រង់​យ៉ាង​ធំ​ដូច​ទៅ​នឹង​រថយន្ត Tesla ដែរ ដែល​អាច​ឱ្យ​អ្នកបើកបរ​បញ្ជា​បាន​ច្រើន​កន្លែង ហើយ​ក្រុមហ៊ុន​រថយន្ត Charge Cars នឹង​ផលិត​រថយន្ត​នេះ​ត្រឹមតែ​៤៩៩​គ្រឿង​ប៉ុណ្ណោះ ៕

ប្រភព ៖ Carbuzz , កែសម្រួល​ដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ