ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គិត​ត្រឹម​២៥​មិថុនា​នេះ​ទឹកប្រាក់​ជាង​២​លាន​ដុល្លារ​នឹង​ប្រគល់​ជូន​ក្រុម​គ្រួសារ​អ្នក​ស្លា.ប់ និង​របួស​ក្នុង​អគារ​៧​ជាន់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ថវិកា​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​រង​គ្រោះ​នៃ​ការ​រលំបាក់​អគារ​៧​ជាន់ នៅ​ព្រះ​សីហ​នុ ។ យោង​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ…

រាជធានី​ភ្នំពេញ ៖ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​បាន​ឲ្យ​ដឹង​ថា ថវិកា​ជាង​២​លាន​ដុល្លារ​អា​មេ​រិ​ក​នឹង​ផ្តល់​ជូន​ដល់​ក្រុម​គ្រួសារ​ដែល​រង​គ្រោះ​នៃ​ការ​រលំបាក់​អគារ​៧​ជាន់ នៅ​ព្រះ​សីហ​នុ ។ យោង​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ បាន​ឲ្យ​ដឹង​នៅ​មុន​នេះ​យ៉ាង​ដូច្នេះ​ថា ៖«​បងប្អូន​ជនរួមជាតិ​ជាទី​គោរព​ស្រឡាញ់​! ក្នុង​ហេតុការណ៍​បាក់​អគារ​កម្ពស់​៧​ជាន់​នៅ​ខេត្ត​ព្រះ​សីហ​នុ​ដែល​ធ្វើ​ឲ្យ​ប្រជាជន​ជាទី​ស្រឡាញ់​របស់​យើង​ស្លាប់​២៨​នាក់ របួស​២៦​នាក់ ក្រៅពី​ព្រះរាជ​អំណោយ​របស់​ព្រះមហាក្សត្រ និង​សម្តេចម៉ែ​ជាទី​គោរព​សក្ការ និង​ជំនួយ​ឧបត្ថម្ភ​របស់​ព្រឹទ្ធសភា រាជរដ្ឋាភិបាល កាកបាទក្រហម​ក​ម្ព​ជា​» ។

សម្តេច​បាន​សរសេរ​ទៀត​ថា ខ្លួន​ខ្ញុំ​បាន​អំពាវនាវ​សុំ​សប្បុរសជន​ជួយ​ឧបត្ថម្ភ​បន្ថែម​ដែល​មក​ដល់​ម៉ោង​១២​ថ្ងៃ​ទី​២៥​មិថុនា​នេះ ទទួល​ទឹកប្រាក់​គិត​ជា​ដុល្លារ​ចំនួន 2,198,400 ដុល្លារ​អា​មេ​រិ​ក ។ ថវិកា​នេះ​ត្រូវ​បាន​ឧបត្ថម្ភ​ជូន​អ្នក​របួស​ក្នុង​ម្នាក់​១​ម៉ឺន​ដុល្លារ​សម្រាប់​២៤​នាក់ ឯ​២​នាក់​ទៀត ដែល​ស្ថិត​ក្រោម​គំនរ​រលំបាក់បែក​ប្រមាណ​ជិត​៦០​ម៉ោង​ដែល​នៅ​រស់រាន​មានជីវិត​ដោយសារ​ការ​ជួយ​សង្គ្រោះ​ត្រូវ​បាន​ឧបត្ថម្ភ​ក្នុង​ម្នាក់​ចំនួន​៣​ម៉ឺន​ដុល្លារ ។ សរុប​អ្នក​របួស​ចំណាយ​អស់​៣០​ម៉ឺន​ដុល្លារ ។ ថវិកា​នៅ​សល់ 1,898,400 ដុល្លារ​ត្រូវ​បែងចែក​ស្មើ​ៗ​គ្នា​សម្រាប់​អ្នក​ស្លាប់​ចំនួន​២៨​នាក់​ដែល​ក្នុង​មួយ​នាក់​ទទួល​ចំនួន 67,800 ដុល្លារ​នេះ​មិន​គិត​ពី​ថវិកា​រាជរដ្ឋាភិបាល​១​ម៉ឺន​ដុល្លារ​ដែល​ជូន​ដល់​គ្រួសារ​អ្នក​ស្លាប់​មួយ​ចំនួន​ក្រោយ​១​ថ្ងៃ​នៃ​ថ្ងៃ​កើតហេតុ​ផង​ទេ ។

សម្តេច​ក៏​បាន​ឲ្យ​ដឹង​ទៀត​ថា លោក​សេង ទៀង នាយករង​ខុទ្ទកាល័យ​របស់​សម្តេច​នឹង​រៀបចំ​ជូន​ក្រុម​គ្រួសារ​សព​តាម​រយៈ​ធនាគារ ដើម្បី​ធានា​សុវត្ថិភាព​សម្រាប់​ក្រុម​គ្រួសារ​សព ។ ជាមួយ​គ្នា​នោះ​ដែរ​សម្តេច​អរគុណ​ចំពោះ​សប្បុ​សជន​ទាំងអស់​ដែល​បាន​ជួយ​ជា​ថវិកា​សម្រាប់​ជន​រង​គ្រោះ​ទាំង​អ្នក​ស្លាប់​ទាំង​អ្នក​របួស ដោយ​មិន​គិត​ពី​និន្នាការ​នយោបាយ ។ ជា​ថ្មី​ម្តងទៀត​សូម​អរគុណ និង​កោតសរសើរ​ចំពោះ​កម្លាំង​ដែល​បាន​ចូលរួម​ជួយ​រុករក និង​ជួយ​សង្គ្រោះ​ដែល​បាន​បង្ហាញ​នូវ​ការ​ទទួលខុសត្រូវ​ផ្តល់​នូវ​ក្តី​អាណិត​ស្រឡាញ់​ចំពោះ​ជន​រង​គ្រោះ​ក្នុង​ឋានៈ​ជា​ជន​រួម​ឈាម​ដូច​គ្នា ។

សម្តេច​ក៏​សូម​អរគុណ​ផង​ដែរ​ដល់​កម្មករ និង​អ្នកបច្ចេកទេស​ចិន​ដែល​បាន​ចូលរួម​ក្នុង​កិច្ចការ​នេះ​តាំងពី​ការ​ចាប់ផ្តើម​រហូត​ដល់​ការងារ​ត្រូវ​បាន​បញ្ចប់ ។ សម្តេច​ក៏​បាន​ពាក្យស្លោក​យ៉ាង​ដូច្នេះ​ថា​« ស្រឡាញ់​គ្នា​ក្នុង​គ្រាក្រ ស្គាល់​មិត្ត​ល្អ​ក្នុង​គ្រា​លំបាក​» ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ