ទប់ចិត្ត​មិន​បាន​ពេល​ដែល​ឃើញ​តារា​ប្រុស​សង្ហា​៥​រូប​នេះ​សម្តែង​ជា​តួ​គ្រូពេទ្យ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទប់ចិត្ត​មិន​បាន​ពេល​ដែល​ឃើញ​តារា​ប្រុស​សង្ហា​៥​រូប​នេះ​សម្តែង​ជា​តួ​គ្រូពេទ្យ

1 ឆ្នាំ មុន

ថៃ​៖ តារា​សម្ដែង​ប្រុស​ថៃ រូប​សង្ហា​ទាំង​៥​រូប​នេះ​បាន​ទាក់ចិត្ត​ទស្សនិកជន​ពី​ទេព​កោសល្យ​សម្ដែង​ជា​តួអង្គ​គ្រូពេទ្យ​របស់​ពួក​គេ នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ ។ 1/. Pope Thanawat តារា​រូប​នេះ​ធ្លាប់​សម្ដែង​ជា​តួអង្គ​គ្រូពេទ្យ Wattana…

ថៃ​៖ តារា​សម្ដែង​ប្រុស​ថៃ រូប​សង្ហា​ទាំង​៥​រូប​នេះ​បាន​ទាក់ចិត្ត​ទស្សនិកជន​ពី​ទេព​កោសល្យ​សម្ដែង​ជា​តួអង្គ​គ្រូពេទ្យ​របស់​ពួក​គេ នៅ​ក្នុង​រឿង​ភាគ​ទូរទស្សន៍ ។

1/. Pope Thanawat

Picture

តារា​រូប​នេះ​ធ្លាប់​សម្ដែង​ជា​តួអង្គ​គ្រូពេទ្យ Wattana ក្នុង​ខ្សែភាពយន្ត​ភាគ​រឿង «Game Rai Game Ruk» កាលពី​ឆ្នាំ ២០១១ ជាមួយនឹង​តួឯក Nadech Kugimiya និង Yaya Urassaya​។

2/. Boy Pakorn

Picture

តារា​រូប​នេះ បាន​ដើរ​ជា​តួ​គ្រូពេទ្យ Wee ក្នុង​រឿង​ភាគ «Pornprom Onlaweng» ក្នុង​ឆ្នាំ ២០១៣ ដែល​សម្ដែង​ជាមួយ Bella Ranee​។

3/. James Jirayu

Picture

James Jirayu បាន​បង្ហាញខ្លួន​ជា​តួ​គ្រូពេទ្យ​នៅ​ន្នុង​រឿង​ភាគ «Suparburoot Jutathep: Khun Chai Puttipat» ដែល​សម្ដែង​ជាមួយ Bella Ranee ក្នុង ២០១៣​។ ទស្សនិកជន​បាន​ស្រឡាញ់​ចូល​ចិត្ត​តួអង្គ​របស់​ជេ​ម​ស៍ ជិ ក្នុង​រឿង​នេះ​ណាស់​។

4/. James Ma

Picture

James Ma សម្ដែង​ជា​តួ​គ្រូពេទ្យ​នៅ​ក្នុង​រឿង​ភាគ «Piang Chai Khon Nee Mai Chai Poo Wised» ដែល​លោក​សម្ដែង​ជាមួយ​តួ​ស្រី Kimmy Kimberley Anne Voltemas នៅ​ក្នុង​ឆ្នាំ ២០១៦​។ លោក​ក៏​បាន​សម្ដែង​ជា​តួអង្គ​គ្រូពេទ្យ​នៅ​ក្នុង​រឿង​ភាគ​ថ្មី​មួយទៀត​គឺ «Klin Ka Salong» ដែល​សម្ដែង​ជាមួយ Yaya Urassaya​។

5/. Mario Maurer

Picture

ឆ្នាំ​នេះ Mario Maurer បាន​ត្រឡប់​មក​វិញ​ជាមួយនឹង​តួអង្គ​ថ្មី​មួយ​ដែល​ជា​តួ​គ្រូពេទ្យ​នៅ​ក្នុង​រឿង​ភាគ​បុរាណ «Thong Aek Mor Yah Tah Chalong» ដែល​សម្ដែង​ជាមួយ Kimmy Kimberley៕