ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្តេច​តេ​ជោ ៖ ពាក្យ​អា​យ៉ង់​ចិន ជា​រឿង​នយោបាយ​របស់​បក្សពួក​ប្រឆាំង​ចោទ​លើ​រាជរដ្ឋាភិបាល

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា អ្នក​ដែល​ប្រើ​ពាក្យ​ថា សម្តេច​ជា​អា​យ៉ង់​របស់​ចិន​នោះ គឺជា​រឿង​នយោបាយ​របស់​បក្សពួក​ប្រឆាំង​តែ​ប៉ុណ្ណោះ ។…

រាជធានី​ភ្នំពេញ ៖ សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​បញ្ជាក់​ថា អ្នក​ដែល​ប្រើ​ពាក្យ​ថា សម្តេច​ជា​អា​យ៉ង់​របស់​ចិន​នោះ គឺជា​រឿង​នយោបាយ​របស់​បក្សពួក​ប្រឆាំង​តែ​ប៉ុណ្ណោះ ។ ការ​លើក​ឡើង​របស់​ប្រមុខ​រាជរដ្ឋាភិបាល​បន្ទាប់​ពី​ក្រុមប្រឆាំង​មួយ​ចំនួន​បាន​ចោទប្រកាន់​ថា សម្តេច​តេ​ជោ ជា​អា​យ៉ង​របស់​ចិន ។

យ៉ាងណា​ក្តី​ក្នុង​ស​ន្នី​សី​ទ​សារព័ត៌មាន ក្រោយ​បញ្ចប់​ប្រតិបត្តិការ​រុករក​ជន​រង​គ្រោះ​ក្នុង​គំនរ​រលំបាក់បែក​ពី​ការ​រលំ​អគារ​៧​ជាន់ នៅ​ព្រះ​សីហ​នុ កាលពី​ថ្ងៃ​ទី​២៤ មិថុនា​នេះ សម្ដេច​បាន​បញ្ជាក់​ថា «​បញ្ហា​នេះ​វា​បាន​ក្លាយទៅជា​បញ្ហា​នយោបាយ​របស់​ពួក​ប្រឆាំង​ទេ ។ អស់លោក​គិត​មើល ចិន ឬ​អា​មេ​រិ​ក ឬ​អង់គ្លេស ឬ​បារាំង មក​វិនិយោគ បើសិនជា​មាន​ឧបទ្ទវហេតុ​វា​ដូច​តែ​គ្នា​ហ្នឹង ។ វា​ដូច​តែ​គ្នា​ទេ ។ ដូច្នេះ​សូមកុំ​ចោទ​ជាតិ​ណា ឬ​ជាតិ​ណា គឺ​បញ្ហា​ធំ យើង​ត្រូវ​ប្រមូល​អ្នក​វិនិយោគ​ទាំងអស់​ចូល​ក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​ត្រូវ​អនុវត្ត​តាម​ច្បាប់​របស់​កម្ពុជា​តែ​ប៉ុ​ណ្នឹ​ង​ទេ ។ ចឹ​ង​ទេ ខ្ញុំ​បាន​ស្ដាប់​ឮ​ច្រើន​ពេក​ហើយ​ដែល​ថា ចិន​មក​ដាក់​អាណានិគម​តាម​រយៈ​ការ​វិនិយោគ ។ ក៏​ប៉ុន្តែ សូម​បញ្ជាក់​ថា អ្នក​ទាំងអស់​គ្នា​ឥឡូវ​ពិភពលោក​កំពុង​ត្រូវការ​អ្នក​វិនិយោគ​ចិន​ចូល​ទៅ​វិនិយោគ​ក្នុង​ប្រទេស​របស់​គេ ។ ឯ​យើង​មានភ័ព្វ​សំណាង​ដែល​យើង​បាន​ទាញ​អ្នក​វិនិយោគ​ចិន​ចូល​ក្នុង​ប្រទេស​របស់​យើង​» ។

សម្តេច​បាន​បន្ថែម​ថា មាន​តែ​អ្នក​ដែល​មិន​ចង់​ឲ្យ​យើង​មានការ​រីក​ចម្រើន ខ្លះ​គេ​ថា នេះ​ជា​អន្ទាក់​បំណុល​របស់​ចិន នេះ​ជា​អាណានិគម​របស់​ចិន នេះ​ជា​កន្លែង​លក់​ដី​ឲ្យ​ចិន ។ ប៉ុន្តែ​ខ្ញុំ​សូម​សួរ​បញ្ជាក់​ថា អ្នក​ដែល​នៅ​ក្រុងព្រះសីហនុ​បាន​ទទួលផល​ប្រយោជន៍​ប៉ុណ្ណា​ទៅ ពី​ការ​វិនិយោគ? ។ ជាមួយ​គ្នា​នោះ​ដែរ​សម្ដេច​ក៏​បាន​សង្កត់ធ្ងន់​ថា ទោះបីជា​នៅ​ពេល​ដែល​ចាប់ផ្ដើម​សាងសង់​អគារ​ខ្ពស់​ៗ​នានា មានការ​ខូច​ផ្លូវ តែ​នៅ​ពេល​ដែល​សាងសង់​រួច​ទី​ក្រុងព្រះសីហនុ​នឹង​ក្លាយជា​ប៉ូ​ល​ដែល​ជាទី​ក្រុង​ដែល​មាន​ឆ្នេរសមុទ្រ​មួយ​ដ៏​ធំ ។

សម្ដេច​តេ​ជោ​ក៏​បាន​ថ្កោលទោស​ទៅ​កាន់​បក្ស​ប្រឆាំង​ជា​សារ​ធារ​ណ​ទាក់ទង​បក្ស​ប្រឆាំង​បាន​យក​បញ្ហា​ចិន​វិនិយោគ​នៅ​កម្ពុជា​មក​ចោទប្រកាន់ រាជរដ្ឋាភិបាល​ថា​ជា​អា​យ៉ង​របស់​ចិន ។ សម្តេច​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា សព្វថ្ងៃ​ប្រទេស​ថៃ​ទទួល​បាន​ភ្ញៀវ​ទេសចរ​ចិន​បាន​១០​លាន​នាក់ សម្រាប់​កម្ពុជា​សព្វថ្ងៃ​ទើបតែ​បាន​ទទួល​ទេសចរណ៍​ចិន តែ​ជាង​២​លាន​នាក់​តែ​ប៉ុណ្ណោះ ដោយ​ជា​គោលដៅ​កម្ពុជា​តម្រូវ​ទាក់ទាញ​ទេសចរណ៍​ចិន​ឲ្យ​បាន​៥​លាន​នាក់ ។ សម្ដេច​ថា បើ​មាន​ទេសចរណ៍​ចិន​កាន់តែ​ច្រើន កម្ពុជា​អាច​បង្កើន​ការ​នាំ​ចេញ​នៅ​នឹង​កន្លែង​អំពី​ផូក​ផល​របស់​កសិករ ។ ព្រោះ​បើ​បាន​ទេសចរណ៍​ចិន​៥​លាន​នាក់​មែន​នោះ​ទេសចរណ៍​ចិន និង​មិន​អាច​វិច​អង្ក​ពី​ប្រទេស​គេ​មក​ឡើយ គឺ​គេ​ច្បាស់​ជា​ហូប​អង្ក​ខ្មែរ​ហើយ ។ កត្តា​នេះ​ហើយ​ដែល​ជា​ការ​រីក​ចម្រើន​របស់​ប្រទេស​ជាតិ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ