ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងបន្ថែមដែល​ACU ចាប់ឧកញ៉ាសុខ ប៊ុន​​និងបក្សពួក​៥នាក់ មកកាន់​តុលាការ​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​(ACU) កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា បាន​បញ្ជូន​មនុស្ស​ចំនួន​៦​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ ប្រព្រឹត្ត​នៅ​ក្នុង​មូលដ្ឋានកោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ…

រាជធានី​ភ្នំពេញ ៖ អង្គភាព​ប្រឆាំង​អំពើពុក​រលួយ​(ACU) កាលពី​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា បាន​បញ្ជូន​មនុស្ស​ចំនួន​៦​នាក់​ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់ព័ន្ធ​នឹង​ករណី​ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​របស់​រដ្ឋ ប្រព្រឹត្ត​នៅ​ក្នុង​មូលដ្ឋានកោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ ។ មនុស្ស​ទាំង​៦​នាក់​ដែល​ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​នោះ​មាន ៖
១-​ឧកញ៉ា សុខ ប៊ុ​ន អគ្គនាយក​ក្រុមហ៊ុន​សុខ ប៊ុ​ន
២-​ឈ្មោះ អ៊ួ​ង និ​ត ប្រធាន​ក្រុមប្រឹក្សា​សង្កាត់​កោះ​រ៉ុ​ង
៣-​ឈ្មោះ សេង ហួ​លាង ចៅសង្កាត់​កោះរ៉ុង
៤-​ឈ្មោះ ហែម សា​ឡេះ សមាជិក​ក្រុម ប្រឹក្សា​សង្កាត់​កោះ​រ៉ុ​ង
៥-​ឈ្មោះ កែវ សោម ចៅសង្កាត់​រង​ទី​២ សង្កាត់​កោះ​រ៉ុ​ង និង៦-​ឈ្មោះ កែវ ពៅ មេ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ។

សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ បាននាំ​ខ្លួន​អ្នក​ទាំង​៦​នាក់ ​តាម​រថយន្ត​ទំនើប​៥​ទៅ៦​គ្រឿង ដែល​អម​ការពារ​ដោយ​កម្លាំង​ឯកសណ្ឋាន​ឈុត ACU ចូល​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​យ៉ាង​ស្ងៀមស្ងាត់ ។ តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​ឲ្យ​ដឹង​ថា អ្នក​ទាំង​៦​នាក់​បាន​ក្លែង​ឯកសារ​សាធារណៈ និង​បទ​រុករាន​ទន្ទ្រាន​កាន់កាប់​ដី​សាធារណៈ ដែល​សំណុំរឿង​នេះ ​ស្ថិត​នៅ​ដៃ​លោក គុ​ជ គឹ​ម
​ឡុ​ង ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ធ្វើការ​សាកសួរ ។

អយ្យការ​បាន​បើក​ការ​ស៊ើបសួរ និង​ដាក់​ឲ្យ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​៖ ១-​ឈ្មោះ អ៊ួ​ង និ​ត ភេទ​ប្រុស អាយុ​៥០​ឆ្នាំ ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត វិ​តិ​ក្រម ក្លែងបន្លំ​ឯកសារ​សាធារណៈ និង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះ សីហនុ ខេត្ត​ព្រះ​សីហ​នុ កាលពី​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​ប​ញ្ញ​តិ្ត​មាត្រា​៦០១ មាត្រា​៥៩២ មាត្រា​៥៩៣ មាត្រា​៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ ។ ២-​ឈ្មោះ សេង ហូ​លាង ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ៣-​ឈ្មោះ ហែម សា​ឡេះ ភេទ​ប្រុស អាយុ​៥៣​ឆ្នាំ ៤-​ឈ្មោះ កែវ សោម ភេទ​ប្រុស អាយុ​៥១​ឆ្នាំ៥-​ឈ្មោះ កែវ ពៅ ភេទ​ប្រុស អាយុ​៦១​ឆ្នាំ ។

៤​នាក់​នេះ​ពី​បទ​បំផ្លាញ​ដោយ​ចេតនា និង​គៃបំបាត់​ដោយ​ទុច្ចរិត ក្លែងបន្លំ​ឯកសារ​សាធារណៈនិង​ប្រើប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​ប​ញ្ញ​តិ្ត​មាត្រា​៦០១ មាត្រា​៥៩២ មាត្រា​៥៩៣ មាត្រា​៦២៩ និង​មាត្រា​៦៣០ នៃ​ក្រម​ព្រហ្មទណ្ឌ ៦-​ចោទប្រកាន់​ឈ្មោះ សុខ ប៊ុ​ន ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ពី​បទ​ក្លែងបន្លំ​ឯក​សាធារណៈ និង​ប្រើ​ប្រាស់​ឯកសារ​សាធារណៈ​ក្លែង ប្រព្រឹត្ត​នៅ​សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ក្នុង​អំឡុង​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៩ តាម​ប​ញ្ញ​តិ្តមាត្រា​៦០១ មាត្រា​៥៩២ មាត្រា​៥៩៣ មាត្រា ៦២៩ និង​មាត្រា​៦៣០ នៃ​ក្រមព្រហ្មទណ្ឌ​និង​បាន​ចាត់​ទៅ​ចៅក្រម ។ ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

ប្រភព​ព័ត៌មាន​បន្ត​ថា កាលពី​ពេល​ថ្មី​ៗ​កន្លងមកនេះ មាន​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ រស់នៅ​ក្នុង​សង្កាត់​កោះ​រុ​៉​ង ក្រុង​កោះ​រ៉ុ​ង ខេត្ត​ព្រះ​សីហ​នុ បាន​ប្តឹង​ចោទប្រកាន់​ក្រុមហ៊ុន សុខ ប៊ុ​ន និង​អាជ្ញាធរ​ក្រុង​កោះ​រ៉ុ​ង ថា​បាន​ឃុបឃិត​គ្នា​លួច​វាស់វាង​ដីធ្លី​នៅ​ចំណុច​ពយ​តា​ផេង ពយ​អា​ពត និង​ថ្ម​ជញ្ជាំង ក្នុងភូមិ​ព្រែក​ស្វាយ សង្កាត់​​កោះ​រុ​៉​ង ដែល​ពួក​គាត់​គ្រប់គ្រង​និង​អាស្រ័យ​ផល​យូរឆ្នាំ​មក​ហើយ ។ ជម្លោះដីធ្លី​ដ៏​រុ​ាំ​រ៉ៃ​បាន​អូស​បន្លាយ​អស់​រយៈពេល​ជាង​១​ឆ្នាំ ដែល​ប្រជាពលរដ្ឋ​ចំនួន​៤២​គ្រួសារ​នៅ​ភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ​រ៉ុ​ង ក្រុងព្រះ​សីហ​នុ បាន​ប្តឹង​លោក សុខ ប៊ុ​ន ទៅ​សាលាសង្កាត់​កោះ​រ៉ុ​ង និង​សាលាខេត្ត​ព្រះ​សីហ​នុ ដើម្បី​សុំ​ការ​ជួយ​អន្តរាគមន៍​ពី​អាជ្ញាធរ​ដែនដី ខណ​:​ដែល​ពួក​គាត់​បាន​កាន់កាប់​ដីធ្លី​រស់នៅ និង អាស្រ័យ​ផលដំណាំ​លើ​ដី​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ស្រាប់តែ​លោក សុខ ប៊ុ​ន ថា​ជា​ដី​របស់​គាត់​ទៅ​វិញ ។

ទោះបីជា​ប្រជាពលរដ្ឋ​បាន​ដាក់​ពាក្យបណ្តឹង ទៅ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ហើយ​មិន​ទាន់មាន​ដំណោះ​ស្រាយ​ពី​អាជ្ញាធរ​ដែនដី​ក្តី តែបណ្តឹង​នេះ​បាន​បែកធ្លាយ​និង​ធ្លាក់​ដល់​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​(ACU) និង​ត្រូវ​បាន​ថ្នាក់ដឹកនាំ​អង្គភាព​ខាងលើ​បញ្ជូន​មន្ត្រី​ទៅ​សុ​ើ​ប​អង្កេត​កាលពី​ព្រឹក​ថ្ងៃ​ទី​៦ ខែមិថុនា ឆ្នាំ​២០១៩​កន្លង​មក ។ ជាមួយ​នេះ បាន​ចុះ​ស្រង់​ទិន្នន័យ​ក្បាលដី​របស់​ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ ស្ថិត​នៅ​ពយ​ថ្ម​ជញ្ជាំង ពយ​អា​ពត ពយ​តា​ផេង ស្ថិត​ក្នុងភូមិ​ព្រែក​ស្វាយ សង្កាត់​កោះ រ៉ុ​ង ក្រុងព្រះសីហនុ ដែល​មាន​វិវាទ​ជាមួយ​ឧក​ញា​៉ សុខ ប៊ុ​ន ប្រធាន​ក្រុមហ៊ុន សុខ ប៊ុ​ន គ្រុប ដើម្បី​ត្រួតពិនិត្យ​ឈាន​ទៅ​រក​ដំណោះស្រាយ​ប្រកប​ដោយ​តម្លាភាព​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​។

លោក កែវ សោម ស្ថិត​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​៤២​គ្រួសារ​ ដែល​មាន​វិវាទ​ដីធ្លី​ជាមួយ​លោក សុខ ប៊ុ​ន បាន​ឲ្យ​ដឹង​ថា «​កាលពី​ចុងឆ្នាំ​២០១៨​កន្លង​មក ឧក​ញា​៉ សុខ ប៊ុ​ន បាន​នាំ​មន្ត្រី​សុរិយោដី​ពី​ភ្នំពេញ​ចុះ​មក​ចុច​ម៉ា​សុ​ី​ន GPS នៅ​លើ​ទីតាំង​ដី​របស់​ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ​នៅ​ចំណុច​ខាងលើ ដោយ​មិន​បាន​ជូន​ដំណឹង​ដល់​អាជ្ញាធរ​ភូមិ សង្កាត់ និង​ប្រជាពលរដ្ឋ​មក​ចូលរួម​ទេ ។ ពេល​ឃើញ​ដូច្នេះ​ប្រជា​ពលរដ្ឋ​នាំ​គ្នា​ទៅ​សួរនាំ ស្រាប់តែ​លោក សុខ ប៊ុ​ន និង​មន្ត្រី​ជំនាញ​នាំ​គ្នា​ចេញ​ទៅ​វិញ​អស់​ទៅ ។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​ទី​៨ ខែកក្កដា ឆ្នាំ​២០១៨ ប្រជាពលរដ្ឋ​បានដឹង​ថា ឧកញ៉ា សុខ ប៊ុ​ន បាន​រៀបចំ​ឯកសារ​ក្លែង​យក​ទៅ​ឲ្យ​អាជ្ញា​ធរ​ចុះហត្ថលេខា ក៏​បាន​ផ្តិត​មេដៃ​ដាក់​ពាក្យ​បណ្តឹងសុំ​អន្តរាគមន៍​ទៅ​អាជ្ញាធរ​សង្កាត់​កោះ​រ៉ុ​ង អាជ្ញាធរ​ក្រុង និង​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ ម្តង​រួច​មក​ហើយ ក៏​ប៉ុន្តែ​មិន​មានការ​ដោះស្រាយ​ឡើយ ។

កាលពី​ខែឧសភា ឆ្នាំ​២០១៩​ថ្មី​ៗ នេះ ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ បាន​ផ្តិត​មេ ដៃ​ដាក់​ពាក្យបណ្តឹង​សា​ជា​
ថ្មី​សុំ​ការ​ជួយ​អន្តរាគមន៍​សា​ជា​ថ្មី​ម្តងទៀត ដើម្បី​ឱ្យ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​ពួក​គាត់​ក៏​នៅ​តែ​មិន​មាន​ការ​ដោះស្រាយ​ជូន​ដល់​ពួក​គាត់​ដដែល ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​អស់​ទំនុកចិត្ត​លើ​អាជ្ញាធរ​ដែនដី​។ កាលពី​ពេល​​ថ្មី​ៗ​កន្លង​មកនេះ មន្ត្រី​មក​ពី​អង្គភាព​ប្រឆាំង​អំពើ​រពុក​រលួយ​(ACU)​ចុះ​មក​ពិនិត្យ​ទីតាំង​ដី​ដែល​ប្រជា​ពលរដ្ឋ​កំពុង​រស់នៅ​អាស្រ័យ​ផល​និង​ឯកសារ​កាន់កាប់​ដីធ្លី ហើយ​ពួក​គាត់​សង្ឃឹមថានឹង​ទទួល​បាន​ភាព​យុត្តិ​ធម៌​សម្រាប់​ប្រជាពលរដ្ឋ ។

លោក ហែម សម្បត្តិ ប្រធាន​ក្រុមការងាររបស់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​(ACU)​ពេល​ទៅ​ត្រួតពិនិត្យ​នោះ​បាន​ឲ្យ​ដឹង​ថា លោកបាន​ដឹកនាំ​មន្ត្រី​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយមក​ជួប​ជាមួយ​បងប្អូន​ប្រជា​ពល​រដ្ឋ ដើម្បី​ធ្វើការ​ផ្ទៀងផ្ទាត់​ឯកសារ​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​ទៅ​នឹង​ការ​កាន់កាប់​ដីធ្លី​របស់​ពួក​គាត់ ដើម្បី
បាន​ទិន្នន័យ​យក​ទៅ​ផ្ទៀងផ្ទាត់​ជាមួយនឹង​ឯកសារ​ដី​របស់​ឧកញ៉ា សុខ ប៊ុ​ន ។

គោលបំណង គឺ​ដើម្បី​ផ្ទៀងផ្ទាត់​ឯកសារ​ទាំង​ពីរ រវាង​ប្រជាពលរដ្ឋ​ទាំង​៤២​គ្រួសារ​តាម​រយៈ​បណ្ដឹង​ដែល​អង្គភាព​បានឃើញ​ដាក់​ចូល​សាលាសង្កាត់​កោះ​រ៉ុ​ង ក៏​ដូច​ជា​ការ​ដាក់​ចូល​ទៅ​សាលាខេត្ត​ព្រះ​សីហ​នុ ក្នុង​ករណី​វិវាទ​ដីធ្លី​រវាង​ប្រជាពលរដ្ឋ​ជាមួយ​ឧកញ៉ា សុខ ប៊ុ​ន ។ ការ​ចុះ​មកនេះ​ដើម្បី​ចង់​ដឹង​ថា តើ​ភាគី​ខាង​
ណា​ជា​ភាគី​ត្រឹមត្រូវ​ម្ចាស់​កម្ម​សិ​ទិ្ធ​ដីធ្លី​ពិតប្រាកដ ។

លោក ហែម សម្បត្តិ សូម​ឲ្យ​បងប្អូន​ប្រជា​ពលរដ្ឋ​ដែល​មានការ​ពាក់ព័ន្ធ​នឹង​ដីធ្លី​ខាងលើកុំ​មានការ​ភ័យ​ខ្លាច ត្រូវ​បញ្ចេញ​ជា​យោបល់​ក៏​ដូចជា​លើក​សំណូមពរ​មក​ដល់​ក្រុមការងារ ដើម្បី​ធ្វើការ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ