ព្រៃ​ក្នុង​មនុ​ស្ស “​បទ​កាកគតិ​”


– សត្វរ​ស់ពឹង​ព្រៃ មនុស្ស​ពឹង​សំដី ដោះស្រាយ​បញ្ហា
ពាក្យពេចន៍​ទន់ភ្លន់ ពិ​រោះ​ពិសារ ឆ្គាំឆ្គង​ម្ដេច​ម្ដា លើ​ការ​អប់រំ ។

– សីល​ធ​ម៍​រស់នៅ ជួយ​កែតម្រូវ លើក​ស្ទួយ​សង្គម
តែ​មាន​អ្នកខ្លះ បែរជា​និយម ទុក​ខ្លួន​ជា​ធំ តាម​ម​ហិ​ឆ្ឆិ​តា​។

– ធ្វើ​ខុស​ទំនង សំដី​ជួរ​ជង មាន​តែ​ហឹ​ង្សា
ស្មានថា​ខ្លួនឯង រែង​ខ្ពស់​អស្ចារ្យ ដំកើង​អាត្មា ថា​មាន​តែ​អញ ។

– ខ្លះ​អាង​អំណាច ឬក​ពារ​កោងកាច មិន​ដែល​ព្រម​ចាញ់
ដល់​គេ​រិះគន់ កើត​ចិត្ដ​ខឹង​ខ្នា​ញ់ ចង់​បោះ​ចង់​បាញ់ ឱ្យ​គេ​វិនាស ។

– ជន​បាត​សង្គម គ្មាន​គេ​និយម គេ​ស្អប់​គេ​ជៀស
តែ​មនុស្ស​បែប​នេះ មាន​ច្រើន​តែ​ពាស យក​ដោត​ជន្លាស ក៏​មិន​អស់​ផង ។

– ចិត្ដ​ដូច​សំដី ទ្រើស​ពាល​អប្រិ៍យ នាំ​ក្ដី​មួរ​ហ្មង
សម្ដី​អ្នកលេង គ្រោតគ្រាត​កន្លង ហារ​ស្ដី​ម្ដង​ៗ គេ​ទាស់​ហរ​ទ័យ​។

– ចាស់​ៗ​ហៅ​ថា “​ជា​ពាក្យបាតផ្សារ ជា​ភាសា​ព្រៃ​”
រស់​ក្នុង​សង្គម មិន​ដូច​គេ​អី បែកឆ្វេង​ទីទៃ សំដី​សាមាន្យ ។


– មនុស្ស​ជាប់​ក្នុង​ព្រៃ គេ​អាច​លក​លៃ ជួយ​រំដោះ​បាន

តែព្រៃ​ក្នុង​មនុស្ស ជា​គ្រោះ​រំខាន តោងទាម​ជាប់​ប្រាណ ជួយ​មិន​បាន​ទេ​។

ដោយ ព្រុំ គឹ​ម ជឿន prumkimchoeun@gmail.com

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កំណាព្យ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ