ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយក្មេក​ចោទ​ថា​បើក​មុង​ចូល​អី​អី ខណៈ​ដេក​ជាមួយ​ចៅស្រី តែ​កូនប្រសារ​…

4 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ជាប់​ពាក់ព័ន្ធ​ថា ករណី​បាន​រំលោភ​សេពសន្ថវៈ​លើ​ម្តាយក្មេក​អាយុ​៧១​ឆ្នាំ…

ខេត្តកំពត ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា សមត្ថកិច្ច​នគរបាល​ស្រុក​បន្ទាយមាស ខេត្ត​កំពត ធ្វើការ​ឃាត់ខ្លួន​បុរស​ម្នាក់​កាលពី​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​ជាប់​ពាក់ព័ន្ធ​ថា ករណី​បាន​រំលោភ​សេពសន្ថវៈ​លើ​ម្តាយក្មេក​អាយុ​៧១​ឆ្នាំ ។

សេចក្តីរាយការណ៍​បន្ត​ថា បុរស​រូប​នោះ​ឈ្មោះ ឡាយ សារី​ម អាយុ​៣៤​ឆ្នាំ ជា​កូនប្រសារ រស់នៅ​ឃុំ​ត្រពាំង​សាលា​ខាងកើត ស្រុក​បន្ទាយមាស ​ចំណែក​ម្តាយ​ក្មេក​​រង​គ្រោះ​អាយុ​៧១​ឆ្នាំ ។

បើ​តាម​ពាក្យបណ្តឹង​របស់​លោកយាយ​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា កាលពី​ម៉ោង​១១​យប់ ថ្ងៃ​ទី​២៣ មិថុនា លោកយាយ​កំពុង​ដេក​លើ​គ្រែ​ក្រោយ​ផ្ទះ​ជាមួយ​ចៅស្រី​អាយុ​៤​ឆ្នាំ ស្រាប់តែ​ជនសង្ស័យ​ជា​កូនប្រសារ​ចុះពីលើផ្ទះ​មក​បើក​មុង​ចាប់រំលោភ​សេពសន្ថវៈ​រូប​គាត់​បាន​សម្រេច ។ ក្រោយ​ពី​កូនប្រសារ​រំលោភ​ហើយ នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា លោកយាយ​បាន​ទៅ​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ។

ក្រោយ​ពី​ទទួល​បាន​ពាក្យបណ្តឹង​នោះ នា​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ស្រុក​បន្ទាយមាស បាន​តាម​រក និង​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ដែល​ជា​កូនប្រសារ​យក​ទៅ​សាកសួរ ។ ហើយ​នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ធ្វើការ​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​នេះ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី សមត្ថ​កិច្ច​បាន​និង​កំពុងធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត​ចាត់ការ​តាម​នីតិវិធី ៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ