ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់តែ​ខ្លា​គំរាម​ចៀម​តែ​ពេល​នេះ​អុី​រ៉​ង់​គំរាម​មហាអំណាច​អា​មេ​រិ​ក​ពី​លទ្ធផល​ផ្ទុះ​សង្គ្រាម

4 ឆ្នាំ មុន

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ប្រទេស​​អុី​រ៉​ង់កាលពី​ថ្ងៃ​ទី​២២ ​មិថុនា បាន​ព្រមាន​អា​មេ​រិ​កថា ការ​វាយប្រហារ​ណាមួយ​ប្រឆាំង​ដែនដី​ខ្លួននឹង​នាំ​ឲ្យ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរ​រាយ សម្រាប់​​បណ្ដា​ផលប្រយោជន៍​របស់​ខ្លួន​ក្នុងតំបន់​។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានា​ធិប​តី​អា​មេ​រិ​ក​លោក​ ដូ​ណា​ល់ ​ត្រាំ…

សហរដ្ឋអាមេរិក​-​អុី​រ៉​ង់ ៖ ប្រទេស​​អុី​រ៉​ង់កាលពី​ថ្ងៃ​ទី​២២ ​មិថុនា បាន​ព្រមាន​អា​មេ​រិ​កថា ការ​វាយប្រហារ​ណាមួយ​ប្រឆាំង​ដែនដី​ខ្លួននឹង​នាំ​ឲ្យ​មាន​ផលវិបាក​ប្រកបដោយ​គ្រោះ​មហន្តរ​រាយ សម្រាប់​​បណ្ដា​ផលប្រយោជន៍​របស់​ខ្លួន​ក្នុងតំបន់​។ ការ​ព្រមាន​នោះ​ធ្វើ​ឡើង​បន្ទាប់​ពី​ប្រធានា​ធិប​តី​អា​មេ​រិ​ក​លោក​ ដូ​ណា​ល់ ​ត្រាំ លុប​ចោល​នានា​ទី​ចុង​ក្រោយការ​វាយប្រហារ​សងសឹក​ប្រឆាំង​អុី​រ៉​ង់ ។

ម្យ៉ាងទៀត​ប៉ុន្មាន​ថ្ងៃក្រោយ​ការ​ប្រកាស​ពី​ការ​កម្ទេច​បណ្ដាញចារកម្ម​ថ្មី និង​ការ​ជ្រើសរើស​កម្លាំង​បង្កប់​ទាក់ទិន​នឹង​ CIA ​អុី​រ៉​ង់​ប្រកាស​នា​ថ្ងៃ​ទី​២២ ​មិថុនា ពី​ការ​ប្រហារជីវិត​មនុស្ស​ម្នាក់​ដែល​ធ្វើការ​ក្នុង​ក្រសួងការពារជាតិ​ ។ ជន​នោះ​ឈ្មោះ ​JALAI HAJI ZAVAR ត្រូវ​បាន​តុលាការយោធា​មួយកាត់ទោស​ប្រហារជីវិត​ពី​បទ​ធ្វើ​ចារកម្ម​ឲ្យ​ CIA ​។

ចំណែក​បណ្ដា​សារព័ត៌មាន​អា​មេ​រិ​ករាយការណ៍​កាលពី​ថ្ងៃ​ទី​២២​ មិថុនា ​ថាសហរដ្ឋអាមេរិក​បាន​បើក​ធ្វើការ​វាយប្រហារ​ព័ត៌មានវិទ្យា ប្រឆាំង​ប្រព័ន្ធ​បាញ់​មី​ស៊ី​ល ​និង​បណ្ដាញចារកម្ម​​អុី​រ៉​ង់ក្រោយ​ពី​ក្រុង​តេ​ហេ​រ៉​ង់​បាញ់​ធ្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​អា​មេ​រិ​កមួយ​គ្រឿង​មក ។

YAHOO NEWS និង​កាសែត​វ៉ាស៊ីន​តោន​ប៉ុស្តិ៍​អះអាង​ថា ប្រធានាធិបតី​អា​មេ​រិ​ក​លោក ​ដូ​ណា​ល់​ ត្រាំ បាន​លុប​ចោល​នានា​ទី​ចុង​ក្រោយការ​វាយប្រហារ​អុី​រ៉​ង់ក្រោយ​ការ​បាញ់​ធ្លាក់​យន្តហោះ​ស៊ើ​ប​ការណ៍​ដ៏​ថ្លៃ​មួយកាលពី​ថ្ងៃ​ទី​២០ ​មិថុនា ​។ ផ្ទុយ​ទៅ​វិញ​លោក​បាន​អនុញ្ញាត​ជា​សម្ងាត់​ឲ្យ​មានការ​សងសឹក​ក្រោម​រូបភាព​នៃ​ការ​វាយប្រហារ​ព័ត៌មានវិទ្យា ប្រឆាំង​បណ្ដា​ប្រព័ន្ធ​ការពារ​អាកាស​​អុី​រ៉​ង់ ​។

កាសែត​វ៉ា​ស៊ីនតោន​ប៉ុស្តិ៍​រៀបរាប់​ថា ក្នុងចំណោម​ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា ការ​វាយប្រហារ​មួយ​សំដៅ​បណ្ដា​កុំ​ព្យូ​រ​ទ័​រ ដែល​ប្រើប្រាស់​ត្រួតពិនិត្យ​ការ​បាញ់​មី​ស៊ី​ល ​និង​កាំជ្រួច ​។ រួច​បើ​តាម ​YAHOO NEWS ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​មួយទៀត​គឺ​សំដៅ​បណ្ដាញចារកម្ម ទទួល​បន្ទុក​ត្រួតពិនិត្យ​ការ​ឆ្លងកាត់​របស់​បណ្ដា​នាវា​ក្នុង​ច្រក​សមុទ្ រ​ORMUZ​ ។

តាម​កាសែត​វ៉ា​ស៊ី​ន​តោន​ប៉ុស្តិ៍ ការ​វាយប្រហារ​ខាង​ព័ត៌មានវិទ្យា​ទាំងនោះត្រូវ​បាន​រៀបចំ​ផែនការ​ចាប់តាំងពី​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ ដែល​ពី​ដំបូង​ស្នើ​ឡើង​ដោយ​ពួក​យោធា​អា​មេ​រិ​ក ជា​ការ​តបត​ចំពោះ​ការ​វាយប្រហារ កាលពី​ពាក់កណ្ដាល​ខែមិថុនា ប្រឆាំង​បណ្ដា​នាវា​ដឹក​ប្រេង​ក្នុង​ច្រក​សមុទ្រ​ORMUZ ​។

ក្រុង​វ៉ា​ស៊ី​ន​តោន​ចោទប្រកាន់​​អុី​រ៉​ង់​ថា​ជា​អ្នក​វាយប្រហារ​នាវា​ទាំងនោះ តែ​ក្រុង​តេ​ហេ​រ៉​ង់​បាន​បដិសេធ​ ។ ម្យ៉ាងទៀត​កាលពី​ថ្ងៃ​ទី​២២ ​មិថុនា លោក ​ត្រាំ បាន​អំពាវនាវ​ឲ្យ​មានការ​ចរចា ដោយ​អះអាង​តាម TWITTER​ ថា ប្រសិនបើ​អុី​រ៉​ង់បោះបង់​ចោលកម្មវិធី​នុយក្លេអ៊ែរ​របស់​ខ្លួន នោះ​ប្រទេស​នេះ​នឹងក្លាយជា​មិត្ត​ល្អ​មួយ ។ ទោះបី​បែប​នេះ​លោក​បានប្រកាស​ពី​ការ​ដាក់​ទណ្ឌកម្ម​ខ្លាំង​ថ្មី​ៗ​ទៀត​ប្រឆាំង​អុី​រ៉​ង់ចាប់ពី​ថ្ងៃ​ទី​២៤​មិថុនា​ទៅ ។ លោក​អះអាង​ថា សកម្មភាព​យោធា​មួយ​ស្ថិត​លើ​តុ​ជា​និច្ច ។

ឧត្ដមសេនីយ៍​ ABOLFAZI SHEKARCHI អ្នកនាំពាក្យ​នៃ​អគ្គ​សេនាធិការដ្ឋាន​កងទ័ពអុី​រ៉​ង់
ថ្លែង​ថា គ្រាប់​ណាមួយ​បាញ់​មក​លើអុី​រ៉​ង់នឹង​នាំ​ឲ្យមាន​អណ្ដាតភ្លើង​កម្ទេច​បណ្ដា​ផលប្រយោជន៍
អា​មេ​រិ​ក ​និង​បណ្ដា​សម្ព័ន្ធមិត្ត​ក្នុង​តំបន់ ៕

ចុចអាន ៖ អុី​រ៉​ង់​អង្អែល​ក្បាល​ខ្លា បាញ់​ទម្លាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​របស់​អា​មេ​រិ​កខ្ទេចហ្មត់ដល់ដី

ចុចអាន ៖ ត្រាំ ក្តៅស្លឹកត្រចៀក​ងើ​ង​ចង់​វាយបក​អុី​រ៉​ង់​បាញ់​ទម្លាក់​យន្តហោះ​ខ្លួន​តែ​រុ​ស្ស៊ី​ចេញ​មុខ​កាង

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ