ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ៊ុ​ន អា​លី​ហ្សា គ្រោង​ទៅ​ចោលស្រុក

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៩​ពិធីជប់លៀង​មង្គលការ​តារា​សម្តែង​អ៊ុ​ន អា​លី​ហ្សា ជាមួយ​បុរស​អាណិកជន ក្រោម​ការ​ចូលរួម​ពី​អ្នកសិល្បៈ និង​ភ្ញៀវ​កិត្តិយស​ទូទៅ​យ៉ាង​អធិកអធម ។ គ្រង​រ៉ូ​ប​ដ៏​ប្រណីត​កាត់​នំ…

រាជធានី​ភ្នំពេញ​៖ កាលពី​យប់​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៩​ពិធីជប់លៀង​មង្គលការ​តារា​សម្តែង​អ៊ុ​ន អា​លី​ហ្សា ជាមួយ​បុរស​អាណិកជន ក្រោម​ការ​ចូលរួម​ពី​អ្នកសិល្បៈ និង​ភ្ញៀវ​កិត្តិយស​ទូទៅ​យ៉ាង​អធិកអធម ។ គ្រង​រ៉ូ​ប​ដ៏​ប្រណីត​កាត់​នំ អា​លី​ហ្សា ញញឹម​ផង ចង់​អួល​ដើម​ក​ផង​ដ្បិត​ឃើញ​សិល្បករ ភ្ញៀវ​កិត្តិយស និង​អ្នក​សារព័ត៌មាន​ចូលរួម​ជា​កិត្តិយស​ក្នុង​ពិធី​មង្គល​របស់​នាង ។

អ្នកសិល្បៈ​ដែល​ចូលរួម​នាំ​គ្នា​លេង​ម៉ូ​ដ​សម្លៀក​បំពាក់ ស្រស់​ប្រណីត លំអ​ដោយ​គ្រឿងអលង្ការ ក្នុង​ទឹកមុខ​សប្បាយ​រីករាយ ។ អ៊ុ​ន អា​លី​ហ្សា គ្រោង​នឹង​ចាកចេញ​ទៅ​រស់នៅ​អា​មេ​រិ​កតាម​ប្តី នៅ​ពេល​ទទួល​បានការ​អនុញ្ញាត ហើយ​ក៏​បោះបង់​អាជីព​សិល្បៈ​ទាំងស្រុង​ដែរ ។ ស្វាមី​របស់​អ៊ុ​ន អា​លី​ហ្សា រស់នៅ​រដ្ឋ​កាលី​ហ្វ៊័​រ​នី​ញ៉ា សហរដ្ឋអាមេរិក លោក​លី ឃាំង ជា​អ្នកជំនួញ​វ័យ​ជិត​៣០​ឆ្នាំ ។

សម្រាប់​ពិធីជប់លៀង​មង្គលការ​របស់​ខ្លួន​នេះ​អ៊ុ​ន អា​លី​ហ្សា ឱ្យ​ដឹង​ថា នាង​អញ្ជើញ​ភ្ញៀវ​ប្រមាណ​៧០០​នាក់ ដោយ​ពិធីជប់លៀង​រៀបចំ​នៅ​មជ្ឈមណ្ឌល​កោះ​ពេជ្រ ។ នៅ​ពេល​សួរ​រឿង​គម្រោង​ចេញ​ទៅ​ក្រេប​ចន្ទ​ទឹកឃ្មុំ អ៊ុ​ន អា​លី​ហ្សា ថា​លាក់​សិន ចាំ​រៀប​ការ​ហើយ ទើប​អាច​ប្រាប់​បាន ។

អា​លី​ហ្សា ឱ្យ​ដឹង​ថា ចំណង​ស្នេហា​រវាង​នាង​ជាមួយ​លោក​លី ឃាំង កើត​មាន​រយៈពេល​ជាង​៣​ឆ្នាំ​មក​ហើយ ។ ពួក​នាង​បាន​ភ្ជាប់ពាក្យ​ជាង​១​ឆ្នាំ ក៏​កំណត់​ពេលវេលា​រៀប​ការ​នៅ​ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នេះ​តែ​ម្តង ។

តារា​សម្តែង និង​ចម្រៀង​អ៊ុ​ន អា​លី​ហ្សា និយាយ​ថា «​ក្រោយ​រៀប​ការ​ហើយ ភ្លាម​ៗ នាង​ខ្ញុំ​មិន​ប្រឡូក​សិល្បៈ​ជោកជាំ​ដូច​មុន​ទៀត​ទេ គឺ​រង់​ចាំតែ​វី​សា​ពី​ស្ថានទូត​អា​មេ​រិ​ក ដើម្បី​ចេញ​ទៅ​រស់នៅ​តាម​ស្វាមី »​។ អ៊ុ​ន អា​លី​ហ្សា ធ្លាប់​បរាជ័យ​គម្រោង​រៀប​មង្គលការ​២​លើក​មក​ហើយ គឺ​លើក​ទី​១​បាន​ភ្ជាប់​ស្នេហ៍​ជាមួយ​អតីត​តារាចម្រៀង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ សេន រ៉ា​នុ​ត តែ​ត្រូវ​ខកចិត្ត ព្រោះ​រ៉ា​នុ​ត បាន​ទៅ​រៀប​ការ​ជាមួយ​កូន​អ្នកលក់​មាស នៅ​អា​មេ​រិ​ក ចោល​នាង ។

លើក​ទី​២ អា​លី​ហ្សា បាន​ភ្ជាប់ពាក្យ​ជាមួយ​លោក​ថៅកែ​កាហ្វេ​ដែន​នី ដោយ​ស្ទើរតែ​ក្រាប​ផ្ទឹម​ជាមួយ​គ្នា​ទៅ​ហើយ ប៉ុន្តែ​ចុង​ក្រោយ លោក​ថៅកែ​ប្រែចិត្ត​ទៅ​ស្នេហា​មិត្តភក្តិ​របស់​អា​លី​ហ្សា​វិញ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ