ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីដូន​ដេកលក់មួយភាំង បាត់បង់​ចៅដល់​ទៅ​២គួរ​ឱ្យសង្វេគណាស់​

4 ឆ្នាំ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​ស្រី​២​នាក់​បងប្អូន​បាន​លង់ទឹក​ស្ទឹង​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ជីដូន​កំពុង​ដេក​លក់ ហើយ​ក្មេង​រង​គ្រោះ​នាំ​គ្នា​ចុះ​ងូតទឹក​ចំ​កន្លែង​រណ្ដៅ​ដី​ដែល​មានទឹក​ជ្រៅ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ស្ទឹង​មេទឹក…

ខេត្តពោធិ៍សាត់ ៖ ក្មេង​ប្រុស​ស្រី​២​នាក់​បងប្អូន​បាន​លង់ទឹក​ស្ទឹង​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ជីដូន​កំពុង​ដេក​លក់ ហើយ​ក្មេង​រង​គ្រោះ​នាំ​គ្នា​ចុះ​ងូតទឹក​ចំ​កន្លែង​រណ្ដៅ​ដី​ដែល​មានទឹក​ជ្រៅ ។ ហេតុការណ៍​ដ៏​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ក្នុង​ស្ទឹង​មេទឹក ស្ថិត​ក្នុងភូមិ​មេទឹក ឃុំ​មេទឹក ស្រុក​បាកាន ខេត្តពោធិ៍សាត់ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្មេង​រង​គ្រោះ​ដែល​លង់ទឹក​ស្លាប់​ទាំង​ពីរ​នាក់​ខាង​នេះ​ជា​បងប្អូន​បង្កើត​នឹង​គ្នា ក្នុង​នោះ​ម្នាក់​ឈ្មោះ ម៉ុ​ន សុខ​ណា ភេទ​ប្រុស អាយុ​៦​ឆ្នាំ និង​ម្នាក់​ទៀត​ឈ្មោះ ម៉ុ​ន ស្រី​និ​ត ភេទ​ស្រី អាយុ​៤​ឆ្នាំ ។ ក្មេង​រង​គ្រោះ​ទាំង​២​នាក់​នេះ​មាន​ម្ដាយ​ជា​ស្ត្រី​ម៉េ​ម៉ា​យ​ឈ្មោះ កែម យឿ​ន អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ថា ឪពុក​ម្តាយ​របស់​ក្មេង​រង​គ្រោះ​បាន​លែងលះ​គ្នា​យូរ​មក​ហើយ ដោយ​ក្មេង​រង​គ្រោះ​ទាំង​២​នាក់​បាន​រស់នៅ​ជាមួយ​ម្តាយ និង​ជីដូន​ជរា​។ ដោយសារ​ជីវភាព​ទីទាល់​ក្រ​ខ្លាំង​ពេក ស្ត្រី​ជា​ម្ដាយ​បាន​ទុក​កូនប្រុស​ស្រី​ទាំង​ពីរ​នាក់​ឲ្យ​រស់នៅ​ជាមួយ​ជីដូន ហើយ​បាន​ទៅ​ស៊ីឈ្នួល​ល​គេ​នៅ​ឯ​ខេត្ត​ព្រះ​សីហ​នុ ដើម្បី​យក​លុយ​មក​ចិញ្ចឹម​កូន​។

តាម​ប្រភព​ពី​សមត្ថកិច្ច​បាន​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​ហូប​បាយ​ថ្ងៃត្រង់​រួច ជីដូន​បាន​ដេក​មើល​ចៅ​ៗ​ប្រលែង​គ្នា​លេង​នៅ​ក្រោមផ្ទះ​នោះ លុះ​នៅ​វេលា​ម៉ោង​ប្រមាណ​១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៣ មិថុនា ជីដូន​បាន​ដេក​លក់​មួយភាំង ស្រាប់តែ​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​បងប្អូន​បាន​នាំ​គ្នា​ចុះ​ទៅ​លេង​ក្នុង​ទឹកស្ទឹង​ក្បែរ​ផ្ទះ ដែល​កន្លែង​ខ្លះ​ទឹក​រាក់ កន្លែង​ខ្លះ​ទឹក​ជ្រៅ​។ មុន​ដំបូង​គេ​ឃើញ​ក្មេង​រង​គ្រោះ​ទាំង​ពីរ​នាក់​ដើរ​ចាប់​ត្រី​លេង​ក្នុង​ទឹក​រាក់​ៗ ហើយ​ក្រោយមក​ទំនងជា​ក្តៅ​ពេក​ក៏​នាំ​គ្នា​ចុះ​ងូតទឹក​ស្ទឹង បណ្ដាល​ឲ្យ​ធ្លាក់​ក្នុង​រណ្ដៅ​ដី​ដែល​មានទឹក​ជ្រៅ​ក៏​លង់​ស្លាប់​ទាំង​២​នាក់​តែ​ម្ដង ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ