ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពានឈើប្រវែង២១៥ម៉ែត្រនៅប្រាសាទបេងមាលា​…កំពុងទាក់ទាញខ្លាំង​

4 ឆ្នាំ មុន
  • សៀមរាប

ខេត្ត​សៀម​រា​ប ៖​ ​ស្ពានឈើ​ខ្វាត់ខ្វែង​នៅ​ក្នុង​ប្រាសាទបេង​មាលា​ប្រវែង២១៥​ម៉ែត្រ (​រាប់​ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពាន​ឈេ​ី​ចាស់ បាន​ស្ថាបនា​បញ្ចប់​​ជា​ស្ថាពរ​ហើយ នៅថ្ងៃទី២៤ មិថុនា ។ ស្ពាន​នេះ​…

ខេត្ត​សៀម​រា​ប ៖​ ​ស្ពានឈើ​ខ្វាត់ខ្វែង​នៅ​ក្នុង​ប្រាសាទបេង​មាលា​ប្រវែង២១៥​ម៉ែត្រ (​រាប់​ទាំង​ជណ្តើរ​) ដែល​សង់​ថ្មី​ជំនួស​ស្ពាន​ឈេ​ី​ចាស់ បាន​ស្ថាបនា​បញ្ចប់​​ជា​ស្ថាពរ​ហើយ នៅថ្ងៃទី២៤ មិថុនា ។ ស្ពាន​នេះ​ បាន​បង្កើត​នូវ​ភាព​ទាក់ទាញ​ជា​ខ្លាំង​ ដល់​ទេសចរ​គ្រប់​ជាតិ​សាសន៍​ក្នុង​ការ​ផ្តិត​យក​ទិដ្ឋភាព​ដ៏​ស្រស់​ត្រកាល​នៃ​ប្រាសាទ​និង​ផ្តល់​ភាព​ងាយស្រួល​ក្នុង​ការ​ទស្សនា​សំណង់​ស្ថាបត្យកម្ម​ខ្មែរ​ដ៏​ធំ​មួយ​នេះ​ ។

លោក​បណ្ឌិត ឈាន រ​ដ្ឋា ប្រធាន​ស្តីទី​នាយកដ្ឋាន​អភិរក្ស​ប្រាសាទ​ក្រៅ​ឧទ្យាន​អង្គរបានឱ្យ​ដឹង​ថា ភាព​ទាក់​ទាញ​នៃប្រាសាទបេង​មាលា គឺ​សំណង់​ស្ថាបត្យកម្ម​ដ៏​មហិមា​រំលេច​ទៅ​ដោយ​ក្បូរ​ក្បាច់រចនា​សម្បូរ​បែប​រួម​ផ្សំ​នឹង​ភាព​សុខដុមរមនា​រវាង​ប្រាសាទ ​និង​ធម្មជាតិ​ដែល​រក្សា​នូវ​ភាព​ដើម​របស់​ប្រាសាទ​រួម​នឹង​វត្តមាន​ស្ពានឈើ ដ៏​វែង​ជួយ​សម្រួល​ដល់​ការ​ទស្សនា​របស់​ភ្ញៀវ​។

កត្តា​ទាំងនេះ​ហេ​ី​យ ​ដែល​ប្រាសាទ​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ពី​១៥០០០​នាក់​ ទៅ​៣០០០០​នាក់ និង​រដូវ​ភ្ញៀវ​ច្រើន​ពី​៣០០០០​នាក់​ ដល់​ជាង​៤០០០០​នាក់​។ ចំណែក​ប្រវត្តិ​នៃ​ស្ពានឈើ​នេះ​វិញ គឺ​បាន​សង់​ឡើង​នៅ​ឆ្នាំ​២០០២​ ដោយ​ក្រុមហ៊ុន​ភាពយន្ត​អន្តរជាតិ​មួយ ​ដែល​ទទួល​បានការ​អនុញ្ញាត​ពី​អាជ្ញាធរ​ជាតិ​អប្សរា​ក្នុង​ការ​ថត​រឿង​នៅ​ក្នុង​ប្រាសាទបេង​មាលា ដើម្បី​ងាយស្រួល​ជញ្ជូន​ឧបករណ៍​ថតកុន ​ដែល​មាន​ទម្ងន់​ធ្ងន់​ៗ​ ។

ក្រោយ​បញ្ចប់​ការ​ថត អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថែរក្សា និង​ជួសជុល​ស្ពាន​នេះ ​បន្តបន្ទាប់​រហូត​ដល់​សព្វថ្ងៃ ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ងាយស្រួល​ក្នុង​ការ​ទស្សនា​ប្រាសាទ ។ លោក​បណ្ឌិត រ​ដ្ឋា បន្ត​ថា ស្ពាន ឈើ​ក្នុង​ប្រាសាទបេង​មាលា​មាន​ប្រវែង​សរុប​២៩៥​ម៉ែត្រ ធ្លាប់​ធ្វើការ​ជួសជុល​បី​លើក​រួច​មក​ហើយ គឺ​នៅ​ឆ្នាំ​២០០៥ ២០០៨ និង​២០១៥​ ។ (សម្រួលដោយ៖ ស្រីណា)

​​

អត្ថបទសរសេរ ដោយ