ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ដាក់​បញ្ចាំង​រយៈ​ពេល​2​សប្តាហ៍​នៅ​រោង​ភាព​យន្ត​លុច្ស​

10 ឆ្នាំ មុន

រាជ​ធានី​ភ្នំពេញ​ ៖ ដូច​ការគ្រោង​ទុក​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​វិញ្ញាណ​​លោក​ម្ចាស់​គ្រញូង បាន​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​លុច្ស​ ចាប់​ពី​ថ្ងៃទី​២៧ ធ្នូ​ ២០១៣ ទៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ ក្នុង​នោះ​នៅ​រោង​ភាព​យន្ត​បារាយណ៍​អណ្តែត​ខេត្ត​សៀម​រាប​ ក៏​ចាក់​បញ្ចាំង​ក្នុង​ពេល​ដូចគ្នា​ ចំណែក​រោង​ភាព​យន្ត​ Platinum Cineplex និង​រោង​ភាព​យន្ត Legend គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២៣​ មករា​ ២០១៤។

រាជ​ធានី​ភ្នំពេញ​ ៖ ដូច​ការគ្រោង​ទុក​ខ្សែ​ភាព​យន្ត​ខ្នាត​ធំ​រឿង​វិញ្ញាណ​​លោក​ម្ចាស់​គ្រញូង បាន​ចាក់​បញ្ចាំង​នៅ​រោង​ភាព​យន្ត​លុច្ស​ ចាប់​ពី​ថ្ងៃទី​២៧ ធ្នូ​ ២០១៣ ទៅ​ក្នុង​រយៈ​ពេល​២​សប្តាហ៍​ ក្នុង​នោះ​នៅ​រោង​ភាព​យន្ត​បារាយណ៍​អណ្តែត​ខេត្ត​សៀម​រាប​ ក៏​ចាក់​បញ្ចាំង​ក្នុង​ពេល​ដូចគ្នា​ ចំណែក​រោង​ភាព​យន្ត​ Platinum Cineplex និង​រោង​ភាព​យន្ត Legend គ្រោង​ចាក់​បញ្ចាំង​នៅ​ថ្ងៃ​ទី​២៣​ មករា​ ២០១៤។​

អ្នកដឹក​នាំ​រឿង​ អ្នក​ស្រី​ ពាន់ ភួង​បុប្ផា​ បាន​ឱ្យ​ដឹង​ថា​ រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ធ្វើ​ពិធី​ក្រុង​ពលី​ថត​កាល​ពី​ចុង​ខែ​កក្កដា​ ​បញ្ចប់​នៅ​ខែ​សីហា​ ២០១៣​ គឺ​ចំណាយ​ពេល​ថត​តែ​ជាង​១​ខែ​បុ៉ណ្ណោះ​ ក៏​បុ៉ន្តែ​ការស្រាវ​ជ្រាវ និង​សរសេរ​អត្ថ​បទ​រឿង​ចំណាយ​ពេល​អស់​ជាង​មួយ​ឆ្នាំ ។​ អ្នក​ស្រី​បញ្ជាក់​ថា​ រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​បាន​បង្ហាញ​អំពី​អម្បូរ​ឈើ​គ្រញូង​របស់​ខ្មែរ​ដែល​ជាប្រភេទ​ឈើ​ដ៏​មាន​តម្លៃ​ និង​កំពុង​រង​ការ​បំផ្លាញ​ និង​ជួញ​ដូរ​ពី​ឈ្មួញ​ទុច្ច​រិត ។​

នៅ​ក្នុង​សាច់​រឿង​នេះ​អ្នក​ស្រី​បាន​​ប្រៀប​ធៀប​ខ្សែជីវិត​​របស់​តួ​សម្តែង​ក្នុង​សាច់​រឿង​ទៅ​នឹង​ដើម​គ្រញូង​ ដែល​នេះ​ជា​សារ​ពញ្ញាក់​​អារម្មណ៍​ទស្សនិក​ជន​ឱ្យ​ចេះ​ស្រឡាញ់​ព្រៃឈើ​ ពិសេសគឺ​ឆ្លុះ​បញ្ចាំង​ពី​រឿង​មួយ​ដែល​មនុស្ស​ស្ទើរ​តែ​គ្រប់​គ្នា​ទំនង​ជា​មិន​បាន​នឹក​ដល់​ គឺ​ទុក្ខ​ខ្លោច​ផ្សា​របស់​ឈើ​គ្រញូង​ដែល​ត្រូវ​បាន​គេ​កាប់​បំផ្លាញ ។​

អ្នក​ស្រីពាន់​ ភួង​បុប្ផា​ រំពឹង​ថា​​ ខ្សែ​រឿង​នេះ​នឹង​អាច​ក្លាយ​​ជា​សារ​មួយ​សម្រាប់​ទស្សនិក​ជន​ក្នុង​គោល​បំណង​បង្ហាញពីសារ​សំខាន់​នៃព្រៃ​ឈើ​ ​ព្រោះព្រៃ​ឈើ​ក៏​មាន​ជីវិត​ដូច​មនុស្ស​ដែរ​ ដូច​នេះ​យើង​ត្រូវ​ចេះ​ថែរក្សា​ឱ្យ​បាន​គង់​វង្ស​ដូច​ជា​រក្សាបរិស្ថាន​រស់​នៅ​បាន​ល្អ​ មាន​សេច​ក្តី​សុខ​ ចៀស​បាន​​គ្រោះ​ធម្ម​ជាតិ​ទាំង​ឡាយ​ ។​ រឿង​វិញ្ញាណ​លោក​ម្ចាស់​គ្រញូង​ចូលរួម​សម្តែង​ដោយ​តារា​ ល្បីៗ​មួយ​ចំនួន​ដូច​ជា​ កញ្ញា​ម៉ាក​ សែន​សូនី​តា​ ហៅ​តូតា​ លោក​អ៊ុន​ សុធា អ្នក​នាង​ទូច​ ស្រី​លក្ខណ៍​ លោក​សឹុម​ សុភ័ណ្ឌ​ នាយ​ក្រូច​ លោក​ឌួង​ សុខ​គា​ នាង​ប៉េង​ប៉ោង​ ពូ​ឃ្លាំង​ សំ ប៉ូ​លីដា​ នេន​ទុំ​ និង​តារា​កិត្តិយស​ប្រុស​ស្រី​ជាច្រើន​រូប​ទៀត​ ​៕​