ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គូរ​យ៉ាង​ម៉េច​​អ៊ីចេះ?

10 ឆ្នាំ មុន

ក្នុង​ថ្នាក់​​រៀន​សាលា​បឋម​សិក្សា​មួយ​ ដើម្បី​​​​យល់​ពី​បំណង​​ប្រាថ្នា​របស់​សិស្ស​ខ្លួន ​​អ្នក​គ្រូ​​​​​ប្រាប់​កូន​​សិស្សទាំង​​​ប្រុស​ទាំង​ស្រី​​​​​ឱ្យគូរ​លើ​​ក្រដាស​មួយ​សន្លឹក ​​​នូវ​អ្វីដែល​ខ្លួន​​ចង់​បាន​នា​​អនា​គត​​​​ពេលធំឡើង។ មួយ​ម៉ោង​​កន្លះ​ផុត ពួកសិស្ស​​​​យក​គំនូរ​​​ឡើង​ជូន​​អ្នកគ្រូ ​​ដែល​ក្នុង​នោះ​​សិស្ស​ខ្លះគូរ​​​គំនូរ​សម្តែង​​​​ពី​​បំណង​​​​​ចង់ក្លាយ​​​​ជា​អ្នក​បើក​​​​យន្ត​ហោះ, ​​សិស្ស​ខ្លះ​​​ចង់​ក្លាយ​ជា​គ្រូពេទ្យ, ​​ខ្លះ​ទៀត​​​ចង់​ធ្វើ​គ្រូ​បង្រៀន​​​

ក្នុង​ថ្នាក់​​រៀន​សាលា​បឋម​សិក្សា​មួយ​ ដើម្បី​​​​យល់​ពី​បំណង​​ប្រាថ្នា​របស់​សិស្ស​ខ្លួន ​​អ្នក​គ្រូ​​​​​ប្រាប់​កូន​​សិស្សទាំង​​​ប្រុស​ទាំង​ស្រី​​​​​ឱ្យគូរ​លើ​​ក្រដាស​មួយ​សន្លឹក ​​​នូវ​អ្វីដែល​ខ្លួន​​ចង់​បាន​នា​​អនា​គត​​​​ពេលធំឡើង។ មួយ​ម៉ោង​​កន្លះ​ផុត ពួកសិស្ស​​​​យក​គំនូរ​​​ឡើង​ជូន​​អ្នកគ្រូ ​​ដែល​ក្នុង​នោះ​​សិស្ស​ខ្លះគូរ​​​គំនូរ​សម្តែង​​​​ពី​​បំណង​​​​​ចង់ក្លាយ​​​​ជា​អ្នក​បើក​​​​យន្ត​ហោះ, ​​សិស្ស​ខ្លះ​​​ចង់​ក្លាយ​ជា​គ្រូពេទ្យ, ​​ខ្លះ​ទៀត​​​ចង់​ធ្វើ​គ្រូ​បង្រៀន​​​តាមសាលា…​​​មាន​តែ​សិស្ស​​​​ស្រី​​ម្នាក់​​​ទុក​ក្រដាស​​​​ទំនេរ​​អត់គូរ​រូប​​អ្វីទាំង​អស់​។ ​ឃើញដូច្នេះ​​​អ្នក​គ្រូសួរ ៖

-ចុះក្មួយ? ធំឡើង​​​ក្មួយអត់​ចង់​​​​​ធ្វើ​អីទេ​ឬ?
ក្មេង​ស្រី​​​​ធ្វើភ្នែកឡឹង​ឡង់​​ឆ្លើយ ៈ
-ច៎​ាស, អ្នក​គ្រូ! ​ធំឡើង​​​​​​ខ្ញុំចង់​​យក​ប្តីដូច​បង​ស្រីខ្ញុំ ​​តែ​ខ្ញុំ​​​មិនដឹង​គូរ​​​យ៉ាង​ម៉េច​​​ឱ្យ​អ្នកគ្រូ​​​មើល​យល់​។ ​​សូម​អ្នក​គ្រូ​​​ជួយ​ប្រាប់​ផង, ​ចង់​យក​ប្តី​ត្រូវ​​​​​គូរយ៉ាង​ម៉េច?