ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រោះ​​ថ្នាក់​​​ចរា​ចរណ៍​​​ទូ​ទាំង​​​​ប្រទេស​​​ឆ្នាំ​2013​ ​ស្លា.ប់​1 ​901​​នាក់​ ​របួស​4 205​​នាក់ បាន​​កើន​​ឡើង​​ចំនួន​4%

10 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​ ៖ យោងតាមរបាយ​ការណ៍​របស់​នាយក​ដ្ឋាន​នគរបាល​សណ្តាប់​ធ្នាប់​ក្រសួង​មហា​ផ្ទៃ​បាន​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ប្រទេស​ គិត​ចាប់​ពីថ្ងៃ​ទី១១​ វិច្ឆិកា​ ២០១២​ ដល់​ថ្ងៃទី​១០ វិច្ឆិកា​ ២០១៣​ កើត​ឡើង​ចំនួន​៤.៣២២​លើក​ បើ​ប្រៀប​ធៀប​នឹងឆ្នាំ​២០១២​ ដែល​កើត​ឡើង​៤.៣០៥​លើក​មាន​ គឺ​ការ​កើន​ឡើង​១៧​លើក​ ស្មើ​នឹង​៤%​ ​ ។

រាជធានី​ភ្នំពេញ​ ៖ យោងតាមរបាយ​ការណ៍​របស់​នាយក​ដ្ឋាន​នគរបាល​សណ្តាប់​ធ្នាប់​ក្រសួង​មហា​ផ្ទៃ​បាន​ឱ្យ​ដឹង​ថា​ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នៅ​ទូទាំង​ប្រទេស​ គិត​ចាប់​ពីថ្ងៃ​ទី១១​ វិច្ឆិកា​ ២០១២​ ដល់​ថ្ងៃទី​១០ វិច្ឆិកា​ ២០១៣​ កើត​ឡើង​ចំនួន​៤.៣២២​លើក​ បើ​ប្រៀប​ធៀប​នឹងឆ្នាំ​២០១២​ ដែល​កើត​ឡើង​៤.៣០៥​លើក​មាន​ គឺ​ការ​កើន​ឡើង​១៧​លើក​ ស្មើ​នឹង​៤%​ ​ ។

គ្រោះ​ថ្នាក់​នេះ​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​១.៩០១​នាក់​ បើ​ប្រៀប​ធៀប​នឹងឆ្នាំ​២០១២​ ដែល​មាន​មនុស្ស​ស្លាប់​១.៨៩៤​នាក់​គឺ​កើន​៧​នាក់​ ស្មើ​៤%​ (ស្រី​៣៤៧​នាក់ ប្រុស​១.៥៥៤​នាក់​), របួស​ធ្ងន់​៤.២០៥​ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១២​ ដែល​របួសធ្ងន់​៤.៣៨៨​នាក់​ គឺ​ថយ​ចុះ​១៨៣​នាក់​ស្មើ​នឹង​៤%​ (ស្រី១.០៣៧​នាក់​ ប្រុស​៣.១៦៨​នាក់), ​របួសស្រាល​៣.០០៣​នាក់​ (ស្រី​៨០៩​នាក់ ប្រុស​២.១៩៤​នាក់​) បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០១២ ដែល​មាន​៣.០៧៩​នាក់​គឺ​ថយ​ចុះ​៧៦​នាក់​ ស្មើ​២% ។​ របាយ​ការណ៍​ដដែល​បន្ត​ថា​ ជាមួយ​នឹង​ការ​ស្លាប់​និងរបួស​ គឺ​បណ្តាល​ឱ្យ​ខូចខាត​ម៉ូតូ​៤.៤២៣​គ្រឿង​ បើ​ប្រៀប​ធៀប​ឆ្នាំ​២០១២​ កើន​ឡើង​​១៧​គ្រឿង​គឺ​ស្មើ​៤%​ ខូច​ខាត​រថយន្ត​ធុន​ស្រាល​១.៧១៣​គ្រឿង ប្រៀប​ធៀប​ឆ្នាំ​២០១២​ ថយ​ចុះ​៤៦គ្រឿង​ ស្មើ​៣%, ខូច​ខាត​រថយន្ត​ធុន​ធំ​៥៤១​គ្រឿង ប្រៀប​ធៀប​ឆ្នាំ​២០១២​ ថយ​​ចុះ​២គ្រឿង​ ស្មើ​៤%​ យាន​យន្ត​ផ្សេងៗ​៣៤៥​គ្រឿង ថយ​ចុះ​២៩​​គ្រឿង​ ស្មើ​៨%។ មិន​ពាក់​មួក​ពេល​មានគ្រោះ​ថ្នាក់​២.២៩៦​នាក់ បើ​ប្រៀប​ធៀប​នឹងឆ្នាំ​២០១២​ ​ដែល​មាន​១.៥១៣​នាក់​ កើន​​៧៨៣​នាក់​ ស្មើ​
៥២% ។​

ដោយ​​ឡែក​គ្រោះ​ថ្នាក់​ចរាចរណ៍​នៅ​រាជធានី​ភ្នំពេញ​ឆ្នាំ​២០១៣​ កើត​​ឡើង​៦៦៩​លើក បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៧៩​នាក់ (ស្រី​៣៣​នាក់​ ប្រុស​២៤៦​នាក់​) របួសធ្ងន់​៦០០​នាក់​ (ប្រុស​៥០៤​នាក់​ ស្រី​៩៦​នាក់​) របួស​ស្រាល​២៧៤​នាក់​ (ប្រុស​២២៤​នាក់​ ស្រី​៥០​នាក់​ ) ខូច​ខាត​ម៉ូតូ​៦០៥​គ្រឿង​ រថយន្ត​ធុន​តូច​៤៣២​គ្រឿង​ រថយន្ត​ធុន​ធំ​៧៩​គ្រឿង​ ខូចខាត​យាន​ផ្សេងៗ​៥៦​គ្រឿង​ មិន​ពាក់​មួក​សុវត្ថិ​ភាព​ពេល​មានគ្រោះ​ថ្នាក់​៥៤៩​នាក់ ។​ គួរ​បញ្ជាក់​ថា​ គ្រោះ​ថ្នាក់ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​នា​ឆ្នាំ​២០១៣ នេះ​ រាជ​ធានី​ភ្នំពេញ​ជាប់​ចំណាត់​ថ្នាក់​លេខ១ ព្រោះ​គ្រោះ​ថ្នាក់​ចរា​ចរណ៍​ កើត​ឡើង​រហូត​ដល់​៦៦៩​លើក មាន​មនុស្ស​ស្លាប់​ចំនួន​២៧៩​នាក់​ ។ ចំណែក​ខេត្ត​ដែល​កើត​គ្រោះ​ថ្នាក់​ចរា​ចរណ៍​តិចជាងគេ​ គឺ​ខេត្ត​កែប​ កើត​ឡើង​២៣​លើក មនុស្ស​ស្លាប់​៥​នាក់​ ៕​