ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយ តាក់ស៊ី សម្រេច​ក្តី​បំណង​ក្នុង​ការ​បួស​អស់​មួយ​ជីវិត

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ តាក់ស៊ី បាន​សម្រេច​បំណង​របស់​ខ្លួន​ហើយ​នៅ​ក្នុង​ការ​សម្រេចចិត្ត​បួស​ជា​ព្រះសង្ឃ​អស់​មួយ​ជីវិត ដោយ​ការ​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​រួម​ទាំង​ភរិយា និង​កូន​ផង​ដែរ​។ ពិធី​បំបួស​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ តាក់ស៊ី បាន​សម្រេច​បំណង​របស់​ខ្លួន​ហើយ​នៅ​ក្នុង​ការ​សម្រេចចិត្ត​បួស​ជា​ព្រះសង្ឃ​អស់​មួយ​ជីវិត ដោយ​ការ​លះបង់​អ្វី​ៗ​គ្រប់យ៉ាង​រួម​ទាំង​ភរិយា និង​កូន​ផង​ដែរ​។ ពិធី​បំបួស​នេះ​បាន​ធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែមិថុនា ឆ្នាំ​២០១៩​នេះ ស្ថិត​នៅ​ក្នុង​វត្ត​ដងទុង​ថ្មី នៃ​ខេត្តកំពង់ស្ពឺ ដោយ​​មានការ​ចូលរួម​ពី​លោកតា វ៉ិ​ច​ទ័​រ នាយ​ចឹ​ម អ្នក​នាង អី​ត ព្រមទាំង​តារា​កំប្លែង​ន​ប្រចាំ​ស្ថានីយ​ទូរទស្សន៍ CTN មួយ​ចំនួន​ទៀត​។

ដោយ​មិន​មាន​អ្វី​អធិប្បាយ​ច្រើន នាយ តាក់ស៊ី បាន​សម្តែង​ការ​រីករាយ និង​បាន​ថ្លែ​អំណរ​គុណ​ដល់​ព្រះ​ចៅអធិការ​វត្ត អាជ្ញាធរ​ដែនដី មិត្ត​រួម​ក្រុម និង​ប្រិ​យ​មិត្ត​គាំទ្រ​ទាំងអស់​ដែល​បាន​ចូលរួម​ក្នុង​ពី​ធី និង​ការ​ជូនពរ​ដល់​លោក​ដែល​បាន​បួស​ជា​ផ្លូវការ​នា​ពេល​នេះ​។

ជា​ការ​កត់សម្គាល់ ដើមចម​ដែល​នាំ​ឲ្យ​តារា​កំប្លែង​រូប​នេះ​សម្រេចចិត្ត​បួស ត្រូវ​បាន​នាយ តាក់ស៊ី ធ្លាប់​លើក​ឡើង​ថា ជំងឺ​ទឹកនោមផ្អែម​មើល​មិនជា​សះស្បើយ ជា​ហេតុ​ធ្វើ​ឱ្យ​លោក​សម្រេច ការ​ទៅ​រក​ព្រះធម៌ គឺជា​រឿង​ដ៏​ល្អ​បំផុត ដើម្បី​សន្សំ​បុណ្យ​កុសល​។ អ្វី​ដែល​សំខាន់​នោះ គឺ​ដល់​និស្ស័យ​ដែល​លោក​ត្រូវ​តែ​ទៅ ដោយ​គ្មាន​ការ​គិតគូ​វែង​ឆ្ងាយ​តែ​ម្តង​។

នាយ តាក់ស៊ី ថា កាលពី​កន្លង​ទៅ លោក​ធ្លាប់​បួស​នៅ​ភ្នំ​គូលែន​ម្តង​ហើយ តែ​មិន​បាន​សម្រេច ដូច្នេះ​ក៏​ពេល​នេះ​សម្រេចចិត្ត​ច្បាស់​ថា ទៅ​បួស​តែ​ម្តង ដោយ​សុំ​កូន​ប្រពន្ធ និង​ក្រុម​គ្រួសារ​រួច​អស់ហើយ​។ លោក​ថា ដោយសារ​ឧបនិស្ស័យ​តម្រូវ​ឱ្យ​ត្រូវ​តែ​ទៅ​បួស ស្វែងរក​ព្រះធម៌ ដូច្នេះ​មិន​អាច​នៅ​ទៀត​បាន​ទេ ទោះ​បីជា​មាន​ខាង​បណ្តា​សប្បុរសជន​នានា មាន​ទឹកចិត្ត​ជួយ​ចេញថ្លៃ​ព្យាបាល​ជំងឺ​ឱ្យ​លោក​ក៏​ដោយ​។

ចំណែក​ភរិយា គឺ​អ្នក​នាង ភី​ម ក៏​ធ្លាប់​បាន​ហាមឃាត់​លោក​ជា​ច្រើន​ដង​ផង​ដែរ ពាក់ព័ន្ធ​ការ​ចង់​បួស​នេះ ប៉ុន្តែ​ដោយសារ​តែ​ឃាត់​ស្វាមី​មិន​ឈ្នះ​ក៏​បណ្តោយ​តាម​ចិត្ត​ស្វាមី​។ បើ​តាម​អ្នក​នាង ភី​ម នាង​នាង និង​នាយ តាក់ស៊ី បាន​ស្រលាញ់ និង​រស់នៅ​ជាមួយ​គ្នា​១៥​ឆ្នាំ បានកូន​ប្រុស​ម្នាក់​អាយុ​១៤​ឆ្នាំ ខណៈ​ពេល​នាង​និង​ស្វាមី​ធ្លាប់​មាន​ប្រវត្តិ​កម្សត់​ជាមួយ​គ្នា​ច្រើន ។

ចំណែក​លោក សុវណ្ណ រិ​ទ្ធី ហៅ​តា​វ៉ិ​ច​ទ័​រ ប្រធាន​ដឹកនាំ​ក្រុម​កំប្លែង​ធ្លាប់​បាន​លើក​ឡើង​ថា ការ​សម្រេចចិត្ត​របស់​នាយ តាក់ស៊ី ក្នុង​ការ​បួស​នេះ គឺ​លោក​បាន​យល់​ស្រប ដោយសារ​នាយ​បាន​សុំ​លោក​ជា​ច្រើន​ដង​។ យ៉ាងណា​ក្នុង​នាម​ជា​ប្រធាន​ក្រុម​ដឹកនាំ លោក​ពិតជា​មានការ​សោកស្តាយ​នូវ​ទេព​កោសល្យ​របស់​នាយ តាក់ស៊ី ដែល​ត្រូវ​ចោល​នៅ​ពេល​ដែល​លោក​បាន​សម្រេច​បួស​ជា​ព្រះសង្ឃ​រស់នៅ​ក្នុង​ផ្លូវ​ព្រះពុទ្ធ​អស់​មួយ​ជីវិត​នា​ពេល​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ