ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលម្តាយទូរស័ព្ទប្រាប់ កូន​ប្រញាប់​មក​​​ដែរ តែ​ផ្ទះ​នៅសល់​គ្រោងឆ្អឹង​

4 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ផ្ទះ​ឈើ​លើ​ក្រោម​ថ្ម​មាន​បើក​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២១​មិថុនា ២០១៩ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់ ដោយ​មិន​បាន​បង្ក​ឲ្យ​ឆេះ​រាល​ទៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ឡើយ​។ តាម​ប្រភព​ពី​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​កើតហេតុ​ឈ្មោះ…

ខេត្តកំពង់ចាម ៖ ផ្ទះ​ឈើ​លើ​ក្រោម​ថ្ម​មាន​បើក​ខារ៉ាអូខេ​មួយ​កន្លែង​ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​វាលវង់ ក្រុង​កំពង់ចាម ត្រូវ​អគ្គី​ភ័យ​ឆាបឆេះ​កាលពី​វេលា​ម៉ោង​ប្រហែល​១​រសៀល​ថ្ងៃ​ទី​២១​មិថុនា ២០១៩ ហើយ​ត្រូវ​បាន​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចេញ​ទៅ​ជួយ​អន្តរា​គម​ន៏​បាញ់​ទឹក​ពន្លត់ ដោយ​មិន​បាន​បង្ក​ឲ្យ​ឆេះ​រាល​ទៅ​ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​នៅ​ក្បែរ​នោះ​ឡើយ​។

តាម​ប្រភព​ពី​ស្ត្រី​ជា​ម្ចាស់​ផ្ទះ​កើតហេតុ​ឈ្មោះ ស៊ឹ​ម ស៊ីវ​ម៉េ​ង អាយុ​៣២​ឆ្នាំ បាន​ប្រាប់​ឱ្យ​ដឹង​ថា ក្នុង​ពេល​ដែល​គាត់​បាន​ចេញ​ទៅ​ធ្វើការ ក៏​ស្រាប់តែ​ម្តាយ​របស់​គាត់​ឈ្មោះ​ហ៊ួ​យ ទូរស័ព្ទ​ប្រាប់​ថា «​ផ្ទះ​របស់​យើង​ភ្លើង​ឆេះ​ហើយ​» ។ ពេល​ឮ​បែប​នេះ គាត់​ប្រញាប់​ជិះ​ម៉ូតូ​មក​ដល់​ផ្ទះ​ប្រមាណ​១៥​នាទី តែ​ត្រូវ​ភ្លើង​បាន​ឆេះ​ផ្ទះ​អស់ ដោយនៅ​សល់​តែ​​គ្រោងឆ្អឹងផ្ទះ​ប៉ុណ្ណោះ​ បើ​ទោះបីជា​កម្លាំង​សមត្ថកិច្ច​បាន​នាំ​គ្នា​មក​ជួយ​បាញ់​ទឹក​ពន្លត់​ក៏​ដោយ ។ ស្ត្រី​ជា​ម្ចាស់ផ្ទះ​បាន​បន្ត​ថា ផ្ទះ​នេះ​ត្រូវ​បាន​ម្តាយ​របស់​គាត់​ជាអ្នក​សាងសង់​​ គិត​រហូត​មក​ដល់​សព្វថ្ងៃ​នេះ​មាន​រយៈពេល​ប្រមាណ​ជាង​៣០​ឆ្នាំ​មក​ហើយ គាត់​ពិតជា​មានការ​សោកស្តាយ​ផ្ទះ​នេះ​ណាស់ ។

តាម​ប្រភព​ពី​ស្ត្រី​ចំណាស់​ឈ្មោះ​ខៀវ ផ​ល្លី អាយុ​៦២​ឆ្នាំ ជាអ្នករស់នៅទល់មុខផ្ទះកើតហេតុ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ពេល​​គាត់​កំពុង​នៅ​ក្នុងផ្ទះ​ជាន់​ខាងក្រោម​ដោយ​សំរាន្ត​មិន​ទាន់​លក់​នោះ​ទេ ក៏​ស្រាប់តែ​មានការ​ភ្ញាក់ផ្អើល កើតឡើង ដោយ​មាន​អគ្គី​ភ័យ​បាន​ឆាបឆេះ​ផ្ទះ​បើក​ខារ៉ាអូខេ ស្ថិត​នៅ​ទល់មុខ​ផ្ទះ​របស់​គាត់​រំលង​តែ​ផ្លូវ​បេតុង ក្នុង​ពេល​នោះ​អណ្តាតភ្លើង​បាន​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​រកកល់នឹង​ដល់​ផ្ទះ​របស់​គាត់ ធ្វើ​ឱ្យ​គាត់​មានការ​ភិតភ័យ​យ៉ាង​ខ្លាំង​ស្ទើរ​សន្លប់ តែ​បាន​តាំងស្មារតី ប្រឹង​បើកទ្វារ​ដែក​ដែល​រងកំ​ដៅ​បណ្តាល​ឱ្យ​រលា​កដៃ​ទាំង​សងខាង ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា គាត់​បាន​ទូរស័ព្ទ​ប្រាប់​កូន​ឲ្យ​ប្រញាប់​មក​យក​រថយន្ត​ចេញពី​ក្នុងផ្ទះ ក្រែង​ភ្លើង​អាច​ឆាបឆេះ​មក​ដល់ ទោះជា​ក្នុង​ស្ថានភាព​បែប​នេះ​ក្តី គាត់​ប្រឹង​បណ្តើរ​ម៉ូតូ​ចេញ​មកក្រៅ​ផ្ទះ​ និង​បាន​យក​​ទៅ​ទុក​នៅ​កន្លែងមាន​​សុវត្ថិភាព រីឯ​រថយន្ត​វិញ​មិន​បាន​បើក​ចេញ​នោះ​ទេ ដោយសារតែ​កំ​ដៅ​​ក្តៅ​ខ្លាំង​ពេក ។ ចំណែក​សមាជិក​ក្រុម​គ្រួសារ​របស់​គាត់​បាន​នាំ​គ្នា​បាញ់​ទឹក​ស្រោច​ជញ្ជាំង និង​ដំបូលផ្ទះ ការ​ពារ​កុំ​ឲ្យ​ភ្លើង​ឆាបឆេះ ព្រោះ​ភ្លើង​ហាក់បីដូចជា​ឆេះ​លឿន​ផង ប៉ុន្តែ​ដោយសារ​រថយន្ត​ពន្លត់អគ្គីភ័យ​របស់​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​បាន​ចេញ​មក​ជួយ​បាញ់​ទឹក​ពន្លត់​ផ្ទះ​កើតហេតុ​ទាន់​ពេលវេលា ទើប​ទ្រព្យសម្បតិ្ត​នៅ​ក្នុងផ្ទះ​របស់​គាត់​មិន​មាន​រង​ការ​ខូចខាត​នោះ​ទ្បើ​យ ។

លោក​វរ​សេនី​យ៏​ឯក យ៉​ន ឌី​ន នាយការិយាល័យ​បង្ការ​ពន្លត់អគ្គីភ័យ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត
ប្រាប់​ថា ក្រោម​បញ្ជារ​របស់​ស្នងការ​នគរ​ន​របាល​ខេត្ត រថយន្ត​ចំនួន​៤​គ្រឿង​បាន​ចេញ​ទៅ​អន្តរា​គម​ន៏
បាញ់​ទឹក ក្នុង​នោះ​រថយន្ត​ពន្លត់អគ្គីភ័យ​ខេត្ត​ចំនួន​៣​គ្រឿង និង​អធិការដ្ឋាន​គ​របាល​ស្រុក​កំពង់សៀម​ចំនួន​១​គ្រឿង ហើយ​បាន​ប្រើប្រាស់​ទឹក​សម្រាប់​បាញ់​ពន្លត់​អស់​ចំនួន​១១​រថយន្ត ចំណែក​មូលហេតុ​នៃ​ការ​ឆាបឆេះ​ផ្ទះ​បើក​ខារ៉ាអូខេ​ខាងលើ គេ​មិន​ទាន់​ដឹង​នៅឡើយ​ទេ ព្រោះ​កំពុង​ស្រាវជ្រាវ​៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ