ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកដឹង​តិច ចំណុច​ល្អ​ៗ​ដែល​កាហ្វេ​ជួយ​ដល់​ការ​សម្រក​ទម្ងន់

4 ឆ្នាំ មុន

វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​ថា អ្នក​កំ​ពុង​តែ​ស្វែងរក​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ជួយ​បង្កើន​ល្បឿន​នៃ​ការ​សម្រក​ទម្ងន់​នោះ​។​មាន​ពាក្យ​ចរ​ចាម​អារាម​ច្រើន​ណាស់​ដែល​និយាយ​ថា កាហ្វេ​មាន​ផល​ល្អ​សម្រាប់​សម្រក​ទម្ងន់ ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា ផ្តល់​ថាមពល ធ្វើ​ឲ្យ​អារម្មណ៍​ភ្លឺ​ថ្លា និង​ផ្តល់​ការ​ការពារ​ប្រឆាំង​នឹង​បញ្ហា​ថ្លើម​ផង​។ ក្រៅពី​នេះ កាហ្វេ​ពិតជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​មែន ហើយ​ទាក់ទង​នឹង​ការ​សម្រក​ទម្ងន់​ទៀត​។…

វា​មិនមែន​ជា​រឿង​ភ្ញាក់ផ្អើល​ទេ​ដែល​ថា អ្នក​កំ​ពុង​តែ​ស្វែងរក​មធ្យោបាយ​ជា​ច្រើន​ដើម្បី​ជួយ​បង្កើន​ល្បឿន​នៃ​ការ​សម្រក​ទម្ងន់​នោះ​។​មាន​ពាក្យ​ចរ​ចាម​អារាម​ច្រើន​ណាស់​ដែល​និយាយ​ថា កាហ្វេ​មាន​ផល​ល្អ​សម្រាប់​សម្រក​ទម្ងន់ ដោយសារ​តែ​វា​ផ្ទុក​ទៅ​ដោយ​ប្រយោជន៍​ជា​ច្រើន​ដូច​ជា ផ្តល់​ថាមពល ធ្វើ​ឲ្យ​អារម្មណ៍​ភ្លឺ​ថ្លា និង​ផ្តល់​ការ​ការពារ​ប្រឆាំង​នឹង​បញ្ហា​ថ្លើម​ផង​។ ក្រៅពី​នេះ កាហ្វេ​ពិតជា​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​មែន ហើយ​ទាក់ទង​នឹង​ការ​សម្រក​ទម្ងន់​ទៀត​។ ខាងក្រោម​នេះ​គឺជា ចំណុច​ល្អ​ៗ​ដែល​កាហ្វេ​ជួយ​ដល់​ការ​សម្រក​ទម្ងន់​៖

១-បន្ថយ​ចំណង់​អាហារ ៖ ភាព​ឃ្លាន​អាហារ​របស់​មនុស្ស​យើង​មិន​ត្រឹមតែ​ធ្វើ​ឲ្យ​ញ៉ាំ​អាហារ​ច្រើន​ៗ​ទេ តែ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ក៏​ដូច​គ្នា​ដែ​ឬ​។ ស្ត្រី​ដែល​ធ្លាប់​មានការ​ប្រែប្រួល​អ័រម៉ូន​ជា​រៀង​រាល់​ខែ ទំនងជា​ញ៉ាំ​អាហារ​ច្រើន​តែ​នៅ​ពេល​ពួក​គេ​ញ៉ាំ​កាហ្វេ វា​នឹង​ទប់ស្កាត់​ចំណង់​អាហារ​បាន​វិញ​។ នេះ​ហើយ​ជា​ប្រយោជន៍​មួយ​ជំរុញ​ដល់​ការ​សម្រក​ទម្ងន់​។

២-បង្កើន​ការ​រំលាយ​អាហារ ៖ កាហ្វេ​មាន​សមត្ថភាព​ជួយ​បង្កើន​ការ​រំលាយ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​កាន់តែ​ខ្លាំង​ជាង​ធម្មតា​។ ថ្វីបើ​វា​មិន​ច្រើន​ខ្លាំង តែ​វា​អាច​ផ្សំ​ចូល​គ្នា​នឹង​កម្មវិធី​សម្រក​ទម្ងន់​ផ្សេង​ទៀត​ដែល​អ្នក​កំពុង​តែ​ធ្វើ រហូត​ដល់​អាច​សម្រក​ទម្ងន់​បាន​យ៉ាងច្រើន​ដែរ​។

៣-បង្កើន​លទ្ធភាព​ការងារ ៖ ការ​សិក្សា​បាន​បង្ហាញ​ថា ការ​ញ៉ាំ​កាហ្វេ​ពិតជា​អាច​ជួយ​បង្កើន​លទ្ធភាព​ការ​ងារ​បាន​នៅ​ពេល​មាន​ជាតិ​កាហ្វេ​អ៊ី​ន​ក្នុង​ភេសជ្ជៈ​ដែល​អ្នក​ញ៉ាំ ព្រោះ​វា​នឹង​បញ្ចេញ​អាស៊ីត​ខ្លាញ់​ទៅ​ក្នុង​ចរន្តឈាម ដើម្បី​ធ្វើការ​កាន់តែ​ល្អ​ជាង​មុន និង​យូរ​ជាង​មុន​បាន​។ ដោយសារ​តែ​ជាតិ​កាហ្វេ​អ៊ី​ន​ត្រូវ​បាន​គេ​ស្គាល់​ថា ជួយ​បង្កើន​ថាមពល​ក្នុង​ខ្លួន អ្នក​នឹង​អាច​ធ្វើការ​ដោយ​មិន​មាន​អារម្មណ៍​នឿយហត់​ច្រើន​ឡើយ​។

៤-បន្ថយ​ការ​ប្រឈម​នឹង​ការ​ធាត់​ជ្រុល ៖ ការ​ញ៉ាំ​កាហ្វេ​ទៀងទាត់ ជា​ពិសេស​កាហ្វេ​ខ្មៅ ត្រូវ​បាន​គេ​រក​ឃើញ​ថា ជួយ​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ធាត់​ជ្រុល​បាន​។ អ្នក​គ្រាន់តែ​ប្រាកដ​ថា កាហ្វេ​អ្នក​មិន​មាន​ជាតិ​ក្រែ​ម​ច្រើន និង​ស្ករ​ច្រើន​ពេក​ទៅ​បាន​ហើយ ព្រោះ​កាលណា​ច្រើន​ពេក​អាច​រំខាន​ដល់​ប្រសិទ្ធភាព​របស់​កាហ្វេ​អ៊ី​ន​បាន​។

ថ្វីបើ​ការ​ញ៉ាំ​កាហ្វេ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ច្រើន​ក៏​ដោយ តែ​អ្នក​ត្រូវ​តែ​ចាំ​ថា មិន​ត្រូវ​ញ៉ាំ​វា​ច្រើន​ពេក​ឡើយ ព្រោះ​វា​អាច​នាំ​ឲ្យ​ភ័យ​ខ្លាច​បាន ហើយ​បើ​ញ៉ាំ​នៅ​ពេល​ជិត​ចូល​គេង វា​អាច​នឹង​រំខាន​ដល់​ការ​គេង​បាន​។​សមាសធាតុ​អាស៊ីត​របស់​ជាតិ​កាហ្វេ​អ៊ី​ន​ក៏​អាច​ធ្វើ​ឲ្យ​ចុះ​ខ្សោយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​ដារ ដោយ​សារ​តែ​ជំរុញ​ឲ្យ​កើតជា​ដំបៅ​ក្រពះ​ពោះវៀន ឬ​ឈឺ​ក្នុង​ពោះ​ផង​។ ដូច្នេះ​យក​ល្អ​គួរតែ​ញ៉ាំ​វា​ក្នុង​កម្រិត​មធ្យម​បាន​ហើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ