ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​កៀង​សត្វពពែ ស្រាប់តែ​ប្រទះ​ឃើញ​បុរស​ម្នាក់​ដេក​ផ្កា.ប់មុខ​ក្នុង​ចំការ​ត្រសក់

4 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកតា​ម្នាក់​កំពុង​កៀង​សត្វ​ពពែ​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​បឹង​បបុស្ស​ខាងកើត ភូមិ​បឹង​ក្រចាប់​ជើង ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ផ្កាប់មុខ​ស្លាប់​នៅ​ក្នុង​ចំការ​ត្រសក់​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមិថុនា ។…

ខេត្តកណ្ដាល ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា លោកតា​ម្នាក់​កំពុង​កៀង​សត្វ​ពពែ​ឲ្យ​ស៊ី​ស្មៅ​នៅ​ចំណុច​បឹង​បបុស្ស​ខាងកើត ភូមិ​បឹង​ក្រចាប់​ជើង ស្រាប់តែ​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ដេក​ផ្កាប់មុខ​ស្លាប់​នៅ​ក្នុង​ចំការ​ត្រសក់​មិន​ទាន់​មាន​អ្នក​ស្គាល់​អត្តសញ្ញាណ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​២២ ខែមិថុនា ។

សេចក្តីរាយការណ៍​បន្ត​ថា សព​ជន​រង​គ្រោះ​ខាងលើ​មាន​ភិនភាគ​អាយុ​ប្រហែល​៤៥​ឆ្នាំ កម្ពស់​១​ម៉ែត្រ​៥៣ សម្បុរ​ស្រអែម សក់រួញ មុខ​រាង​ទំ​ប៉ែ​ត ម្រាមដៃ​ឆ្វេង​អង្គត់​២ ស្នាម​សាក​រូប​បេះដូង​ចាក់​ដាវ​នៅ​.​កជើង​ឆ្វេង និង​សាក​រូប​នាគ​នៅ​លើ​ទ្រូង​ខាងស្ដាំ ពាក់អាវ​យឺ​វ​ដៃខ្លី​ពណ៌​ទឹកប៊ិច​លា​យស​ស្លៀក ខោខ្លី​ត្រឹម​ជង្គង់​ពណ៌​គគី ហោ​ប៉ាវ​៤ មាន​ក្រមា​ពណ៌​ក្រហម​ចង​នៅ​ចង្កេះ ។ នៅ​នឹង​.​ក​មាន​ពាក់​ខ្សែ​កាត​មាន​ស្បោង​ផ្លា​ស្ទិ​ច ក្នុង​ស្បោង​រួម​មាន យ័ន​ក្រណាត់​ពណ៌​ក្រហម​១ ផ្លែ​ឡាប​ចំនួន​១ និង​មាន​ខ្នែង​ឬ​ស្សី​១​កំណាត់​នៅ​ក្នុង​ហោ​ប៉ាវ​ខោ មាន​ប្រាក់​ចំនួន​២.៥០០​រៀល និង​មាន​ដុំ​សាក​ទូរស័ព្ទ​១ ។

សេចក្តីរាយការណ៍​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ បន្ទាប់​ពី​លោកតា ហេង ហាក់ អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ​អន្លុង ឃុំ​ព្រែក​តា​មា​ក់ ស្រុក​ខ្សាច់កណ្ដាល បាន​ប្រទះ​ឃើញ​សាកសព​បុរស​ម្នាក់​ខាងលើ​នោះ ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​នគរបាល ប៉ុស្តិ៍​ព្រែក​តា​មា​ក់ ទើប​មួយសន្ទុះ​មន្ត្រី​ជំនាញ​ចុះ​ធ្វើការ​ពិនិត្យ​លើ​សាកសព​នោះ ហើយ​បាន​សន្និដ្ឋាន​ជំហាន​ដំបូង​ថា ជន​រង​គ្រោះ​ស្លាប់​ដោយសារ​ខ្យល់​.​គ ពោល​គឺ​គាំង​បេះដូង ពីព្រោះ​ការ​ធ្វើ​កោសល​វិ​ច្ច័​យ​លើ​រូបរាង​កាយ​សព​ពុំ​មាន​ឃើញ​ស្លាកស្នាម​អ្វី​គួរ​ឲ្យ​កត់សម្គាល់​នោះ​ទេ ។

ក្រោយ​កើតហេតុ សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន ក្រុមប្រឹក្សា​ឃុំ​ព្រែក​តា​មា​ក់ យក​ទៅ​តម្កល់​ទុក​នៅ​ក្នុង​វត្ត​សុ​វណ្ណវតី (​ព្រែក​តា​មា​ក់​) ដើម្បី​រង់ចាំ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ។ ហើយ​នេះ​ជា​ព័ត៌​មាន​មួយ​សម្រាប់​ក្រុម​គ្រួសារ​ណា​បាត់​សមាជិក ដែល​មាន​ភិនភាគ​ដូច​រៀបរាប់​ខាងលើ សូម​ទាក់ទង​មក​គណៈកម្មការ​អាច​រ្យ​វត្ត​ព្រែក​តា​មា​ក់ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ