ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពន្ធ​ពឹង​បន្តិច ប្តី​ថា «​រំខាន​អើយ​រំខាន រកតែ​…​​» ស្រាប់តែ​ផូង​ហូរ​ឈាម​កក្លាក់​ផ្អើល​ឆោឡោ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ គ្រាន់តែ​ភរិយា​យក​កូន​ទៅ​ឲ្យ​ជួយ​មើល ជួយ​កាន់ រំខាន​ដល់​ការ​ផឹកស៊ី​របស់​គេ​កើតជា​ហឹ​ង្សា​វាយ​មួយ​ដៃ​បែក​ថ្ងាស​ហូរ​ឈាម​កក្លាក់​ផ្អើល​អ្នក​ជិតខាង​ផ្អើល​ទាំង​សមត្ថកិច្ច ឃាត់​ហៅ​នាំ​ទៅ​ធ្វើការ​អប់រំ​ចេញ​ម្តង កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា…

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់ គ្រាន់តែ​ភរិយា​យក​កូន​ទៅ​ឲ្យ​ជួយ​មើល ជួយ​កាន់ រំខាន​ដល់​ការ​ផឹកស៊ី​របស់​គេ​កើតជា​ហឹ​ង្សា​វាយ​មួយ​ដៃ​បែក​ថ្ងាស​ហូរ​ឈាម​កក្លាក់​ផ្អើល​អ្នក​ជិតខាង​ផ្អើល​ទាំង​សមត្ថកិច្ច ឃាត់​ហៅ​នាំ​ទៅ​ធ្វើការ​អប់រំ​ចេញ​ម្តង កាលពី​ម៉ោង​៨​និង​៤០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ក្នុងភូមិ​ចំការឪឡឹក​១ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

បុរស​ខាងលើ​នោះ​ឈ្មោះ ឈិ​ត ផល្លា អាយុ​៣៣​ឆ្នាំ កម្មករ​រោងចក្រ ស្នាក់​នៅ​បន្ទប់​ជួល កន្លែង​កើតហេតុ ចំណែក​ប្រពន្ធ​ឈ្មោះ សុខ គា អាយុ​២២​ឆ្នាំ មុខរបរ​កម្ម​ការ​នី​រោងចក្រ ។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​ឲ្យ​ដឹង​ថា មុន​កើតហេតុ លោក​ប្តី រួម​ជាមួយ​មិត្តភក្តិ​២​នាក់​ទៀត សរុបគ្នា​៣​នាក់​ទិញ​ស្រា​.​ស ស្រាថ្នាំ​មក​ផឹក​ជុំ​គ្នា​ក្បែរ​បន្ទប់​ជួល អស់​មួយសន្ទុះ​ក្រោយមក ខណៈ​ដែល​លោក​ប្តី​ស្រា​ចូល​ពោះ​ស្រវឹង​ស្រឿង​ៗ ហើយ​ស្ត្រី​ជា​ប្រពន្ធ​បាន​យក​កូនស្រី​តូច​អាយុ​៧​ខែ​ទៅ​ឲ្យ​លោក​ប្តី​ជួយ​កាន់​សិន ខ្លួន​ទៅ​ការងារ​លាងចាន​ឆ្នាំង​បន្តិច ។

ប្រភព​ដដែល​បន្តថា បែរជា​លោក​ប្តី​ពោល​ឡើង​ពាក្យ​ថា «​រំខាន​អើយ​រំខាន រកតែ​ផឹកស៊ី​មិន​បាន​» ក៏​ទាក់​ពាក្យ​ទាក់​សម្តី​គ្នា ហើយ​ប្រពន្ធ​ប្រើ​ហិង្សា​ត្រឹម​ក្តិច​សាច់​ប្តី រីឯ​លោក​ប្តី​វិញ​ប្រើ​កណ្តាប់ដៃ​វ៉ា​យ​ផូង​បែក​ថ្ងាស​ហូរ​ឈាម​កក្លាក់ ទើប​ផ្អើល​ឆោឡោ ផ្អើល​ទាំង​ប៉ូលិស​ទៅ​ឃាត់​ហៅ​នាំ​ទៅ​ចូល​ប៉ុស្តិ៍​ធ្វើការ​អប់រំ ថ្ងៃក្រោយ​កុំ​កាច​ពេក ត្រូវ​យល់​ពី​អារម្មណ៍​ចិត្ត​នាង​ជា​ប្រពន្ធ​ខ្លះ​ផង គ្រាន់តែ​កូន​តូច​ជួយ​មើល​មិន​បាន ឃ្លាន​ស្រា​នោះ​ឃ្លាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ