កាលបើបុគ្គលចូលចិត្តគិតអ្វីដែលមិនល្អ និយាយមិនល្អ ធ្វើមិនល្អ សេពគប់មនុស្សមិនល្អ នៅពេលដែលអស់អាយុសង្ខារនឹងទៅកាន់ស្ថានទីក៏មិនល្អ ។ បុគ្គលនោះប្រៀបដូចជាសត្វរុយចូលចិត្តរោមវត្ថុមិនល្អអ៊ីចឹងដែរគឺ មិនបានសុខឡើយ ។
ចំណែកជនណាគិតល្អ និយាយល្អ ធ្វើល្អ សេពគប់មិត្តល្អ និងទៅកាន់តែស្ថានទីក៏ល្អ បុគ្គលនោះប្រាកដដូចជាឃ្មុំចូលចិត្តតែវត្ថុផ្អែមដោយពិត ជីវិតបានសុខ ត្រជាក់ចិត្តណាស់ ។
បើអ្នកជាឃ្មុំ អ្នករមែងបានជួបជាមួយនឹងផ្កា តែបើអ្នកជារុយវិញ អ្នករមែងបានជួបតែជាមួយនឹងរបស់ដែលស្អុយរលួយ សូមអ្នកជ្រើសរើសផ្លូវដែលត្រូវដើរដោយខ្លួនឯងចុះ តែត្រូវដឹងថា គិតល្អ ធ្វើល្អ ប្រព្រឹត្តល្អជាមង្គលជីវិត ។
ទោះជាយ៉ាងណាព្រះពុទ្ធគ្រាន់តែជាអ្នកចង្អុលបង្ហាញប្រាប់ផ្លូវប៉ុណ្ណោះ ត្រង់ការដើរឬមិនដើរជារឿងរបស់មនុស្សគ្រប់រូបជាអ្នកជ្រើសរើសដោយខ្លួនឯង ។
ចែករំលែកព័តមាននេះ