ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អនិច្ចា​ណាស់​! ឪពុក​ម្តាយ​ស្លា.ប់​អស់​ហើយ ពេល​នេះ​ប្អូនប្រុស​ជួប​រឿង​បែប​នេះ​ទៀត

4 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ ករណី​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅផ្ទះ​បងប្រុស​បង្កើត ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រាល​(​ខ​) ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ…

ខេត្តកំពង់ធំ ៖ ករណី​នេះ​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២២ ខែមិថុនា ឆ្នាំ​២០១៩ នៅផ្ទះ​បងប្រុស​បង្កើត ស្ថិត​ក្នុងភូមិ​ព្រៃ​ព្រាល​(​ខ​) ឃុំ​ត្រពាំង​ឬ​ស្សី ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ។

បើ​តាម​សមត្ថកិច្ច​ប្រាប់​ថា សព​ជន​រង​គ្រោះ​ឈ្មោះ ខាត់ លី​ដា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មុខរបរ​កសិករ នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។

បើ​តាម​ការ​បំភ្លឺ​ពី​ឈ្មោះ ខាត់ ផ​ល្លី ត្រូវជា​បងប្រុស​បង្កើត​នៃ​សព​និយាយ​ថា ពួក​គាត់ បន្ទាប់​ពី​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់​ទៅ ប្អូន​របស់​គាត់​ដែល​ជា​ជន​រង​គ្រោះ​បាន​ទៅ​នៅ​ជាមួយ​បង​នៅ​ឯ​ស្រុក​កំណើត​ក្នុង​ខេត្តកំពង់ឆ្នាំង ហើយ​ក៏​ត្រឡប់​មក​នៅផ្ទះ​ខ្លួន​វិញ​ទើបបាន​ប្រហែល​មួយ​អាទិត្យ​ប៉ុណ្ណោះ​ចាប់តាំងពី​វា​មក​ដល់​ផ្ទះ​វិញ គាត់​សង្កេត​ឃើញ​សភាព​ប្អូនប្រុស​គាត់​មិនសូវ​មាត់ មិនសូវ​.​ក​នោះ​ទេ ហើយ​ចេះ​តែ​ដើរ​សុំ​របស់​គេ​ស៊ី លុះដល់​យប់​ក៏​ទៅ​ដេក​នៅផ្ទះ​ខ្លួន​វិញ​។

ប្រភព​ដដែល​បន្ត​ថា លុះ​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ មិថុនា ពេល​ប្អូនប្រុស​ងើប​ពី​ដេក វា​ក៏​ចេញ​បាត់​ពី​ផ្ទះ​មិនដឹង​ទៅ​ណា​នោះ​ទេ លុះដល់​ម៉ោង​៣​រសៀល​ក៏​មាន​អ្នក​ភូមិ​ប្រាប់​ថា គេ​ឃើញ​ប្អូនប្រុស​គាត់​នៅ​ឯ​ក្នុង​ត្រពាំង​គ្មាន​ទឹក​ខាងត្បូង​ភូមិ​ព្រៃ​ព្រាល​(​ខ​) ។ ឮ​ដូច្នេះ​គាត់​ជា​បង​ក៏​ដើរទៅ​មើលឃើញ​ប្អូន​កំពុង​តែ​ប្រកាច់​នៅ​ទីនោះ ហើយ​ក៏​លើកយក​ប្អូន​មក​ផ្ទះ​ផ្លាស់​ខោអាវ​ឲ្យ ងូតទឹក​ឲ្យ ដាក់​ឲ្យ​ដេក​នៅ​លើ​ផ្ទះ​គាត់ រហូត​ដល់​ម៉ោង​៩​និង​៣០​នាទី​យប់ ប្អូន​គាត់​ក៏​ដាច់ខ្យល់​ស្លាប់​បាត់​ទៅ​។

ក្រោយ​ពី​ទទួល​ព័ត៌មាន​នេះ​ភ្លាម កំលាំង​ជំនាញ​ស្រុក និង​ប៉ុស្តិ៍​រដ្ឋបាល ព្រមទាំង​រដ្ឋអំណាច​មូលដ្ឋាន​បាន​ចុះ​ទៅ​ពិនិត្យ​សព​មិនឃើញ មាន​ស្លាកស្នាម​អ្វី​ដែល​សង្ស័យ​ទៅ​លើ​អំពើ​ឃាតកម្ម​ឡើយ ទើប​សន្និដ្ឋាន​ថា ការ​ស្លាប់​នេះ​ដោយសារ​ផឹកស្រា និង​មិន​មាន​ចំណីអាហារ​ក្នុង​ខ្លួន បណ្តាល​កើត​ជំងឺ​ខ្យល់គ គាំងបេះដូង​ស្លាប់ ក្រោយមក​ពិនិត្យ​រួច​ត្រូវ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ