ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាក់​កាល​ស្រទាប់​ស្តើង​ទាញ​បាត​ភ្នែក​ឱ្យ​ហើប​អ្នក​ជំងឺ​នឹង​ងងឹត​សូន្យ​សុង​រហូត​

10 ឆ្នាំ មុន

កាល​ពី​លេខ​មុន​លោកអ្ន​ក​បាន​ជ្រាប​រួច​មក​ហើយ​អំពី​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​រលាកបាត​ភ្នែក​ តែ​សម្រាប់​លើក​នេះ​កោះ​សន្តិ​ភាព​សូម​លើក​យក​ប្រធាន​បទ​មួយ​ទៀត​ដែល​និយាយ​អំពី​ដំណាក់​កាល​នៃ​ជំងឺ​រលាក​បាត​ភ្នែក​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ការពន្យល់​ពី​លោក​វេជ្ជ​បណ្ឌិត​ងី​ ម៉េង​ ប្រធាន​កម្មវិធី​ជាតិ​សុខ​ភាព​ភ្នែក។​

កាល​ពី​លេខ​មុន​លោកអ្ន​ក​បាន​ជ្រាប​រួច​មក​ហើយ​អំពី​មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​រលាកបាត​ភ្នែក​ តែ​សម្រាប់​លើក​នេះ​កោះ​សន្តិ​ភាព​សូម​លើក​យក​ប្រធាន​បទ​មួយ​ទៀត​ដែល​និយាយ​អំពី​ដំណាក់​កាល​នៃ​ជំងឺ​រលាក​បាត​ភ្នែក​របស់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​ដែល​មាន​ការពន្យល់​ពី​លោក​វេជ្ជ​បណ្ឌិត​ងី​ ម៉េង​ ប្រធាន​កម្មវិធី​ជាតិ​សុខ​ភាព​ភ្នែក។​

ជាទូទៅ​ជំងឺ​រលាកបាត​ភ្នែក​ត្រូវ​បាន​ចែក​ចេញ​ជា​២​ដំណាក់​កាល​គឺ ៖​
ដំណាក់​កាល​ទី​១ ៖ ជំងឺ​នេះ​មិន​ទាន់​មាន​ការ​ប៉ះ​ពាល់​ដល់​គំហើញ​ទេ ប្រហែល​ជា​៨០%​ នៃ​អ្នក​ជំងឺ​មិន​មានអាការៈ​ស្រវាំង​ភ្នែក​នៅ​ឡើយ​​ ។ អ្នក​ជំងឺ​​ភាគច្រើន​មិន​បាន​ចាប់​អារម្មណ៍​ពី​ការ​ខុស​ប្រក្រតី​ផ្សេងៗ​របស់​ភ្នែក​ខ្លួន​ឯង​ឡើយ​ លើក​លែង​តែ​ក្នុង​ករណី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ប្រែ​ប្រួល​ ដែល​អាច​បណ្តាល​ឱ្យ​គំហើញ​មាន​ការ​ផ្លាស់​ប្តូរ​ជាញឹក​ញាប់​ ។ អាការៈ​បែប​នេះ​អាច​ដឹង​បាន​លុះត្រា​តែ​មាន​ការ​ពិនិត្យ​វិនិច្ឆ័យ​ជំងឺ​ពី​គ្រូ​ពេទ្យ​ ទើប​អាចដឹង​ពី​ភាព​មិន​ប្រក្រតី​របស់​សរសៃ​ឈាម​នៅត្រង់​បាត​ភ្នែក​ ។ សរសៃ​ឈាម​ត្រង់​ចំណុច​ខ្លះ​អាច​ប៉ោង​ដូចជា​ក្រពះ​មនុស្ស​អ៊ីចឹង​ដែរ​ ធ្វើ​ឱ្យ​ចរន្ត​ឈាម​រត់​មិន​បាន​ល្អ ។​ សរសៃ​ប្រសាទ​ភ្នែក​​ឡើង​ហើម​ ឬ​ទឹក​លឿង​ហូរ​កាត់​ភ្លាស​ស្តើង​​នៃ​សរសៃ​ឈាម​ ហើយ​ទឹក​ទាំង​នេះ​មក​ផ្តុំ​នៅ​ត្រង់​បាត​ភ្នែក​ ។ ករណី​ដែល​ទឹក​​លឿង​ជ្រាប​ចូល​ដល់​ចំណុច​កណ្តាល​របស់​បាត​ភ្នែក​ ដែល​ជា​ចំណុច​សំខាន់​​នៃ​គំហើញ​នោះ​ អ្នក​ជំងឺ​មិន​អាច​មើល​ឃើញ​ច្បាស់​​ ករណី​ខ្លះ​ធ្វើ​ឱ្យ​ពួកគាត់​មិន​អាច​ប្រកប​ការងារ​ប្រចាំថ្ងៃ​បាន​ទៀត​ទេ ។​

ដំណាក់​កាល​ទី​២៖  របស់​អ្នក​ជំងឺរលាក​បាត​ភ្នែក​ ៖​ ដំណាក់​កាល​នេះ​កើត​មាន​ឡើង​នៅ​ពេល​ឈាម​រត់​ទៅ​ចិញ្ចឹម​បាត​ភ្នែក​ត្រូវ​បាន​កក​ស្ទះ​ ធ្វើ​ឱ្យ​គំហើញ​កាន់តែ​ខ្សោយ​ទៅៗ​រហូត​ដល់​បាត់​បង់​គំហើញ​ទាំង​ស្រុង​បាន ។​ នៅ​ក្នុង​ដំណាក់​កាល​នេះ​អ្នក​ជំងឺ​ត្រូវ​ស្ថិត​ក្នុង​ការ​មើល​ថែ​យ៉ាង​ដិត​ដល់​ពី​គ្រូ​ពេទ្យ​ ព្រោះ​ថា​ការ​ស្តារ​គំហើញ​ឡើង​វិញ​កាន់​តែ​លំបាក ។​ ពេល​ឈាន​ចូល​ដំណាក់​កាល​នេះ​អ្នក​ជំងឺ​អាច​មាន​ការស្រវាំង​ភ្នែក​មួ​យរំពេច​ ដោយ​គ្មាន​ការ​ឈឺ​ចាប់​ទេ​ នេះ​ដោយ​សារ​តែ​សរសៃ​ឈាម​ថ្មី​ដុះ​ចេញ​មក​ពី​បាត​ភ្នែក​ ឬ​អាច​ដុះ​ចេញ​ពី​ចំណុច​ស្នូល​របស់​បាត​ភ្នែក ។

-សរសៃ​ឈាម​ថ្មី​មាន​លក្ខណៈ​ស្តើង​ ហើយ​ពេល​វា​ធ្លាយ​ ឈាម​នឹង​ហូរ​ចូល​ក្នុង​បាត​ភ្នែក​បង្កើត​ជា​ស្នាម​អុច​ បិទ​ផ្ទាំង​រូប​ភាព​ដែល​លេច​ឡើង​លើ​រេទីន​ ធ្វើ​ឱ្យ​គំហើញ​កាន់តែ​ថយ​ចុះ​ ។​

-អ្នក​ជំងឺ​មួយ​ចំនួន​អាច​មាន​ដុះ​ចេញ​ជា​ស្រទាប់​ស្តើង​នៅ​លើ​បាត​ភ្នែក ។​ ស្រទាប់​ស្តើង ឬ​ស្បៃ​ស្តើង​នោះ​អាច​ទាញ​បាត​ភ្នែក​ឱ្យ​ហើប​ចេញ​ពី​ភ្នែក​ធ្វើ​ឱ្យ​អ្នក​ជំងឺ​ពិការ​ភ្នែក​តែ​ម្តង។​

-ចំណែក​អ្នក​ជំងឺ​ខ្លះ​ទៀត​អាចមាន​សរសៃ​ឈាម​ដុះ​ឡើង​អាច​បណ្តាល​ឱ្យ​មាន​ទឹក​ដក់​ក្នុង​ភ្នែក ។

ការ​ធ្វើ​រោគ​វិនិ​ច្ឆ័យ​ពី​ជំងឺរលាក​បាត​ភ្នែក​នៃអ្នក​ជំងឺ​ទឹក​នោម​ផ្អែម ៖
ដំណើរ​ការ​ល្អ​បំផុត​នៅ​ពេល​ដឹង​ថា​ មាន​ជំងឺ​ទឹក​នោម​ផ្អែម​ហើយ​អ្នក​ជំងឺ​ត្រូវ​ទៅ​ជួប​វេជ​្ជ​បណ្ឌិត​ឱ្យ​បាន​ញឹកញាប់​ដើម្បីពិនិត្យ​​រក​សរសៃ​ឈាម​ដែល​ដុះ​ខុស​ប្រក្រតី​ ហើយ​ពិនិត្យ​រក​មើល​ថាតើ​មាន​ឈាម ឬ​ទឹក​លឿង​ជ្រាប​ចេញ​មក​ទេ។​ ដំណាក់​កាល​នេះ​ គ្រូ​ពេទ្យ​នឹង​ចាក់​ជាតិ​ Fluorescein ចូល​ទៅ​ក្នុង​សរសៃ​ឈាម​ខ្មៅ​ត្រង់​ដើម​ដៃអ្នក​ជំងឺ​ដើម្បី​ការពារ​ការ​ធ្លាយ​បែក​របស់​សរសៃ​ឈាម ៕​