ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាហារ​ 8​ ប្រភេទ​ជួយបញ្ចុះ​សម្ពាធ​ឈាម​

10 ឆ្នាំ មុន

​​បណ្តា​វេជ្ជបណ្ឌិត​តែង​​​ផ្តល់​ដំបូន្មាន​ជា​រឿយ​ៗ​ដល់​​មនុស្ស​​ទូ​ទៅ​​ពី​​សារសំ​​ខាន់​​ក្នុង​​ការ​​ពិនិត្យ​​តាម​​ដាន​​សម្ពាធ​​ឈាម​​របស់​ខ្លួន​ខណៈ​វា​ជា​កត្តា​ប្រ​ឈម​មួយ​ក្នុង​​​ចំណោម​កត្តា​ប្រ​ឈម​សំ​ខាន់​មួយ​ចំ​នួន​ទៀត​ដែល​អាច​បង្កើន​ហា​និ​ភ័យកើត​មាន​ជំ​ងឺ​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​និង​ឈាន​ទៅ​ពិ​ការ​ភាព ។ លើ​ពិភព​លោក​ ក្នុង​ចំណោម​មនុស្ស​៣​នាក់​គឺ​​​មាន​​ម្នាក់​​រង​​ផល​​ប៉ះ​​ពាល់​​ពី​​ជំ​ងឺ​​លើស​ឈាម ​ប៉ុន្តែ​​មនុស្ស​​​​ជាច្រើ​ន​​មិន​​បាន​ដឹង​ថា ខ្លួន​មាន​ជំ​ងឺ​នេះ​​ទេ ​។ ​នេះ​​​គឺ​ដោយ​​សារ​​ដំណើរ​​លើស​ឈាម​​មិន​បាន​បង្ហាញ​​​រោគ​​​​​​សញ្ញា​​ឱ្យ​បាន​​ច្បាស់

​​បណ្តា​វេជ្ជបណ្ឌិត​តែង​​​ផ្តល់​ដំបូន្មាន​ជា​រឿយ​ៗ​ដល់​​មនុស្ស​​ទូ​ទៅ​​ពី​​សារសំ​​ខាន់​​ក្នុង​​ការ​​ពិនិត្យ​​តាម​​ដាន​​សម្ពាធ​​ឈាម​​របស់​ខ្លួន​ខណៈ​វា​ជា​កត្តា​ប្រ​ឈម​មួយ​ក្នុង​​​ចំណោម​កត្តា​ប្រ​ឈម​សំ​ខាន់​មួយ​ចំ​នួន​ទៀត​ដែល​អាច​បង្កើន​ហា​និ​ភ័យកើត​មាន​ជំ​ងឺ​បេះ​ដូង ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​និង​ឈាន​ទៅ​ពិ​ការ​ភាព ។ លើ​ពិភព​លោក​ ក្នុង​ចំណោម​មនុស្ស​៣​នាក់​គឺ​​​មាន​​ម្នាក់​​រង​​ផល​​ប៉ះ​​ពាល់​​ពី​​ជំ​ងឺ​​លើស​ឈាម ​ប៉ុន្តែ​​មនុស្ស​​​​ជាច្រើ​ន​​មិន​​បាន​ដឹង​ថា ខ្លួន​មាន​ជំ​ងឺ​នេះ​​ទេ ​។ ​នេះ​​​គឺ​ដោយ​​សារ​​ដំណើរ​​លើស​ឈាម​​មិន​បាន​បង្ហាញ​​​រោគ​​​​​​សញ្ញា​​ឱ្យ​បាន​​ច្បាស់​​លាស់ ​។ ​ទោះ​​ជា​​យ៉ាងណា​​​​ យោង​​តាម​​​​អ្នក​​ជំ​នាញ​ គេ​​អាច​​កាត់​​បន្ថយ​​ដំណើរ​​​​លើស​​ឈាម​​បាន​​តាម​​រយៈ​​ការ​​ទទួល​​ទាន​​អា​ហា​រ​មួយ​ចំ​នួន​​ដូចខា​ង​​ក្រោម​នេះ ​៖

១- ចេក​ទុំ ៖
ប្រ​សិន​បើ​​អ្នក​ចង់​បញ្ចុះ​សម្ពាធ​ឈាម ចេក​ទុំ​​គឺ​ជា​​​ជម្រើស​ល្អ​ជាង​គេ ។ វា​មាន​តម្លៃ​ថោក​និង​​​ងាយ​​​រក​​បាន​​គ្រប់​​រដូវ​​កាល​ ។​ ដោយ​​វត្ត​​មាន​​យ៉ាង​សម្បូរ​​បែ​​ប​នៃ​​សារ​​ធាតុ​​ប៉ូ​តា​​ស្យូម​​ នាំ​​ឱ្យ​​ការ​​ទទួល​ទាន​​ផ្លែ​​ចេក​​មាន​​ប្រ​សិទ្ធ​ភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​បាន​ពី​២-៣ពិន្ទុ​ និង​កាត់​បន្ថយ​​ហានិភ័យ​ជំ​ងឺ​​ដាច់​សរ​សៃ​ឈាម​ខួរ​ក្បាល ។

២- ទឹកដោះគោឆៅ (គ្មាន​សារ​ធាតុ​ខ្លាញ់​ឬ​ក្រេម)​ ៖
ខណៈ​វា​ផ្ទុក​ទៅ​ដោយ​កាល់​ស្យូម​និង​វី​តា​មីន ​D​ ទឹក​​ដោះ​​គោ​ឆៅ​មាន​ប្រ​សិទ្ធ​ភាព​ជួយ​បញ្ចុះ​សម្ពាធ​ឈាម​​ ។ បន្ថែម​ពី​​នេះ​ទៀត​សមាស​ធាតុ​ទាំង​២​នេះ​បាន​​ជួយ​ឱ្យ​ឆ្អឹង​កាន់​តែ​រឹង​មាំ​ទៀត​ផង ។

៣- ផ្លែឪឡឹក ៖
ឪឡឹក​ជា​ផ្លែ​ឈើ​មួយ​ប្រ​ភេទ​ដែល​អ្នក​ជំ​នាញ​អះ​​​អាង​ថា ផ្តល់​អត្ថ​ប្រ​យោជន៍​ដល់​សុខ​ភាព​បេះ​ដូង​ ។ ​ជា​​មួយ​​នឹង​​វត្ត​​មាន​​សារ​​ធាតុ​​សរសៃ ​លី​កូ​ប៉ែន​​​ វី​​តា​​មីន​ A​​និង​ប៉ូ​តា​ស្យូម​នាំ​ឱ្យ​ការ​ទទួល​ផ្លែ​ឈើ​​មួយ​នេះ​អាច​ធ្វើ​ឱ្យ​សម្ពាធ​ឈាម​​ចុះ​ទាប ។

៤- ក្រូច​ពោធិ៍សាត់ ៖
ក្រូច​​ពោធិ៍​សាត់​សម្បូរ​​​​ទៅ​ដោយ​សារ​ធាតុ​សរសៃ​និង​វីតា​មីន​ C យ៉ាង​ច្រើន​ដែល​ទាំង​អស់​នេះ​ផ្តល់​អត្ថ​ប្រ​យោជន៍​កាត់​បន្ថយ​ហា​និភ័យជំ​ងឺ​លើស​ឈាម​ ។

៥- សូកូ​ឡា​ពណ៌ខ្មៅ ៖
សូកូ​ឡា​ប្រ​ភេទ​នេះ​ត្រូវ​គេ​រក​ឃើញ​ថា ​មាន​ផ្ទុក​ទៅ​​ដោយ​សមាស​​ធាតុ Flavonoidsដែល​មាន​សមត្ថ​ភាព​ជួយ​ពង្រីក​សរសៃ​ឈាមមិន​ឱ្យ​កកស្ទះ ។

៦- គ្រាប់​ឈូករ័ត្ន ៖
គ្រាប់​ឈូក​រ័ត្ន​សម្បូរ​ទៅ​ដោយ​វី​តា​មីន E អា​ស៊ីត​​ហ្វូ​​លិច​​ ប្រូ​តេអីុ​ននិ​ង​​សារ​​​ធាតុ​​សរសៃ​ ។​​ ការ​ទទួល​​ទាន​ចំណុះ​ពេញ​មួយ​ក្តាប់​ដៃ​ក្នុង​មួយ​ថ្ងៃ​នឹង​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ ជំ​រុញ​សុខ​ភាព​ដល់​បេះ​ដូង ។ គ្រាប់​ឈូក​រ័ត្ន​ធ្វើ​សកម្ម​ភាព​ដោយ​បញ្ចេញ​​ ​peptideមួយ​ប្រ​​ភេទ​ទប់​ស្កាត់​ការ​ផលិតរបស់​រាង​កា​យ​នូវ​​អង់​ហ្ស៊ីម​ដែល​គេ​ដឹង​ថា ជា​មូល​ហេតុ​នាំ​ឱ្យ​ឡើង​ឈាម​ ។

៧- ដំឡូង​ជ្វា ៖
ដំឡូង​ជ្វា​សម្បូរ​ទៅ​ដោយ​ប៉ូ​តា​ស្យូម ។ វត្ត​មាន​ដ៏​សម្បូរ​បែប​របស់​សារ​ធាតុ​នេះ​បាន​ជួយ​រក្សា​កម្រិត​សូ​ដ្យូម​ឱ្យ​​​នៅ​ទាប បញ្ចៀស​បាន​​ដំណើរ​លើសឈាម ។

៨- ទឹកទំ​ពាំង​បាយ​ជូរស្រស់​ ៖
ទទួល​ទាន​ទឹក​ទំ​ពាំង​បាយ​ជូរ​បន្ទាប់​ពី​ហាត់​ប្រាណ​​​រួច​​ជួយ​​បញ្ចុះ​​សម្ពាធ​​ឈាម ​។​ ប្រ​សិទ្ធ​​ភាព​នេះ ពី​​ព្រោះ​​ក្នុង​​ទំ​ពាំង​​បាយ​​ជូរ​មាន​​ផ្ទុក​​​សមាស​ធាតុ ​polyphenols​យ៉ាង​ច្រើន​លើស​លប់​ ។​ polyphenols​​ត្រូវ​​គេ​​រក​ឃើញ​ថា មាន​កម្លាំង​ជួយ​ឱ្យ​សម្ពាធ​ឈាម​ចុះ​ទាប​ដោយ​ជំ​រុញ​ផលិត​កម្ម​អុក​ស៊ីត​នីទ្រិច​ ។ ចូរ​ទទួល​​ទាន​យ៉ាង​ហោច​ណាស់​២កែវ​ក្នុង​មួយ​ថ្ងៃ ៕