ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទម្លាប់​និង​កត្តា​ប្រ​ឈម 5 ​​ចំណុច​ដែល​នាំ​ឱ្យ​បុរស​ប្រ​ឈម​នឹង​ជំ​ងឺ​មហារីក​ប្រូ​ស្តាត

10 ឆ្នាំ មុន

ប្រូ​ស្តាត​​គឺ​​ជា​​សរី​​រាង្គ​ដែល​​គេ​​រាប់​​ចូល​​ក្នុង​​ប្រព័ន្ធ​បន្ត​ពូជ​​បុរស​​និង​​បណ្តា​​ថនិក​​សត្វ​​ឈ្មោល​​ ។​ វា​​ស្ថិត​នៅ​​ផ្នែក​​ខាង​​ក្រោម​​ជា​ប់​​នឹង​​ប្លោក​​នោម ​។ ​បច្ចុប្បន្ន​មាន​​បុរស​​ជា​ច្រើន​​ជួប​​បញ្ហា​​សុខ​​​ភាព​​សរី​​រាង្គ​​មួយ​នេះ​​ ។​ នៅ​​អា​មេរិក​​ បុរស​​ជាង​​២០​​ម៉ឺន​នាក់​​ក្នុង​​មួយ​​ឆ្នាំ​ៗ​​ត្រូវ​​គេ​​រក​​ឃើញ​​រោគ​​សញ្ញា​​មហារី​ក​​ប្រូ​ស្តាត​​ ហើយ​​ក្នុង​​ចំនួន​​នេះ​​មាន​៣​​ម៉ឺន​នាក់​​បាន​​ស្លា.ប់​​បាត់​​បង់​​ជី​វិត​ ។

ប្រូ​ស្តាត​​គឺ​​ជា​​សរី​​រាង្គ​ដែល​​គេ​​រាប់​​ចូល​​ក្នុង​​ប្រព័ន្ធ​បន្ត​ពូជ​​បុរស​​និង​​បណ្តា​​ថនិក​​សត្វ​​ឈ្មោល​​ ។​ វា​​ស្ថិត​នៅ​​ផ្នែក​​ខាង​​ក្រោម​​ជា​ប់​​នឹង​​ប្លោក​​នោម ​។ ​បច្ចុប្បន្ន​មាន​​បុរស​​ជា​ច្រើន​​ជួប​​បញ្ហា​​សុខ​​​ភាព​​សរី​​រាង្គ​​មួយ​នេះ​​ ។​ នៅ​​អា​មេរិក​​ បុរស​​ជាង​​២០​​ម៉ឺន​នាក់​​ក្នុង​​មួយ​​ឆ្នាំ​ៗ​​ត្រូវ​​គេ​​រក​​ឃើញ​​រោគ​​សញ្ញា​​មហារី​ក​​ប្រូ​ស្តាត​​ ហើយ​​ក្នុង​​ចំនួន​​នេះ​​មាន​៣​​ម៉ឺន​នាក់​​បាន​​ស្លាប់​​បាត់​​បង់​​ជី​វិត​ ។

​យោង​​តាម​​អ្នក​​ជំ​នាញ​​អា​មេរិក​​ឱ្យ​​ដឹង​​ថា​ មាន​​កត្តា​​សំ​ខាន់​​ៗ​​​៥​​យ៉ាង​​ដែល​​នាំ​​ឱ្យ​​បុរស​​ប្រ​ឈម​​នឹង​មហារី​ក​​ប្រូ​ស្តាត ​៖

១- ឪពុក​ បងប្អូន​ធ្លាប់​មាន​ប្រ​វត្តិ​កើត​មហា​រីក​ប្រូ​ស្តាត ៖
យោ​ង​​តាម​​មូល​និធិ​​មហារី​​ក្រ​ពេញ​​ប្រូ​ស្តាត​​ Cap CURE​ឱ្យ​​ដឹង​​ថា ​បុរស​​អាច​​ប្រ​ឈម​​នឹង​​មហា​រីក​​ប្រូ​ស្តាត​ដល់​​ទៅ​​ទ្វេ​​ដង​​ ប្រ​សិន​​ជា​​ឪពុក​​ ឬ​​បង​​ប្រុស​​ធ្លាប់​​មាន​​ប្រ​វត្តិ​​កើត​​ជំ​ងឺ​​នេះពី​​មុន​​មក​ ។​ អត្រា​​ប្រ​ឈម​​នេះ​​អាច​ឡើង​​ដល់​​៥០​​ភាគ​​រយ​ ប្រ​សិន​​ជា​​មាន​​សមា​​ជិក​​គ្រួ​សារ​៣​​នាក់​​ធ្លាប់​​កើត​​ ឬ​​កើត​​៣ជំ​​នាន់​​មក​​ហើយ​(ជីតា ​ឪពុក​ កូន ​) ​។

២- ឈាន​ចូល​វ័យ​៥០​ឆ្នាំ​ឡើង​ទៅ ៖
អ្នក​​ជំ​នាញ​​មក​​ពី​​មូល​​និធិ​​ Cap CURE​ អះអាង​ថា បុរស​​កាន់​​តែ​​ចាស់​​ អត្រា​​ប្រ​ឈម​​មាន​​​តែ​ខ្ពស់​​ ។​ ក្នុង​​ចំណោម​​បុរស​​៥០​​នាក់​​​ដែល​​មាន​​វ័យ​​ពី​​៤០-៤៩​​​ឆ្នាំ គឺ​​មាន​​ម្នាក់​ដែល​​ទំ​ន​ង​​ជា​​កើត​​មហា​រីក​​ប្រូ​ស្តាត​​ ខណៈ​​​ក្នុង​​ចំណោម​​៧​​នាក់​​វ័យ​​ពី​៦០​​-៧៩​​ឆ្នាំ​​គឺ​​មាន​​ម្នាក់​​ ។​​ អ្នក​​ជំ​នាញ​បញ្ជាក់​​ថា ​បុរស​​ទាំង​​ឡាយ​​គួរ​​ប្រ​ញាប់​​ទៅ​​ពិនិត្យ​​រក​រោគ​​សញ្ញា​​​មហា​​រីក​​ប្រូ​ស្តាត​​ នៅ​​ពេល​​ខ្លួន​​ឈាន​​ចូល​វ័យ​​៤០​​ឆ្នាំ ​។​

៣- ​​មាន​រាង​កាយ​ធាត់​ខ្លាំង ៖
ការ​​​សិក្សា​​ស្រាវ​​ជ្រាវ​​ជា​ច្រើន​​សុទ្ធ​​តែ​​​បាន​​រក​​ឃើញ​ថា ​បុរស​​ដែល​​មាន​​ទម្ងន់​​ខ្លួន​​ធ្ងន់​​ខ្លាំង​​​ប្រ​ឈម​​ខ្ពស់​​នឹង​​មហារី​ក​​ក្រ​ពេញ​​ប្រូ​ស្តាត ​។ ​ការ​​ស្រាវ​​ជ្រាវ​​មួយ​ធ្វើ​ឡើង​​ដោយ​​អ្នក​​វិទ្យា​​សាស្ត្រ​​មក​​ពី​​សាក​ល​​វិទ្យា​​ល័យ​​ហា​វ៉ៃ​ ​សហរដ្ឋ​​អា​មេរិក​​ចេញ​​ផ្សាយ​​ក្នុង​ព្រឹត្តិ​បត្រ​​​ Ca​nce​r E​pide​molo​gy, B​iomark​er​s& ​Preve​ntion​​កា​​ល​​ឆ្នាំ​​២០០៩​​ បង្ហាញ​​ថា ​បុរស​​ដែល​ឡើង​​ទម្ងន់​ខ្លួន​​ខ្លាំង​​​​ក្នុង​​វ័យ​​​ខ្ទង់​​២០​​​ឆ្នាំ​​និង​​​៣០​​ឆ្នាំ​​ ប្រ​ឈម​​ខ្ពស់​នឹង​​បញ្ហា​​ប្រូ​ស្តាតខ​ណៈ​​ការរ​ក​​ឃើញ​​មួយ​​​ផ្សេង​​​ទៀត​​​ធ្វើ​​ឡើង​​​​ដោយ​​​សមាគម​​ Amer​ican ​Can​c​-er​​ Society​ ​​ បង្ហាញ​ថា ​បុរស​​ដែល​​មាន​​លេខ BMI​​ធំ​​​ជាង​​​៣០​​ប្រ​ឈម​​នឹង​​មហារីក​​ប្រូ​ស្តាត​​ពី​​២០​​​-២៥​%​​ ធៀប​​ទៅ​​នឹង​​បុរ​ស​​ដែល​​ស្គម​​ជាង ​។

ក្រុម​​អ្នក​​វិទ្យា​​សាស្ត្រ​​ជឿ​​ថា ​វត្ត​​មាន​​ខ្លាញ់​​ច្រើន​លើស​​លប់​​​បាន​បង្អាក់​​ដល់​​ដំណើរ​​ផលិត​​កម្ម​​អ័រ​​ម៉ូន​​អាំង​ស៊ុ​យ​​លីន​​និង Testosterone​​​របស់​​រាង​​កាយ​ ។

៤- និយម​ទទួល​ទាន​សាច់​សម្បូរ​ខ្លាញ់ ៖
របប​​អា​ហារ​​ដែល​​សម្បូរ​​ដោយ​​ខ្លាញ់​​មិន​​ត្រឹម​​តែ​អាច​​បណ្តាល​ឱ្យ​​ប្រូ​ស្តាត​​កើត​​មហារី​ក​ប៉ុណ្ណោះ​​ទេ ​ ប៉ុន្តែ​ខ្លាញ់​​នេះ​​គឺ​រឹ​ត​តែ​​ជំ​រុញ​​ឱ្យ​​មហារី​ក​​​អភិ​វឌ្ឍខ្លួ​ន​​កាន់​​តែ​លឿន​​ថែម​​ទៀត ​។

៥- ជក់​បារី ៖
បុរ​ស​​ដែល​​ជក់​​បា​​រី​​គឺ​​មានន័​យ​ថា ​ពួក​​គេ​​កំពុង​​តែ​ផ្តល់​​ឱកា​​ស​ឱ្យ​​កោ​សិ​​កា​មហារីក​លូត​លាស់​់ក្នុង​ភាព​សុខ​ដុម​រមនា ​។ ទោះ​ជា​យ៉ាង​នេះ​ លទ្ធផល​នៃ​ការ​សិក្សា​នានាមិន​ទាន់​បាន​រក​ឃើញ​ថា ជក់​បា​រី​នាំ​ឱ្យ​កើត​​​​​មហា​រីក​​​ប្រូ​ស្តាត​​​នោះ​​ទេ​ ​ប៉ុន្តែ​បាន​​រក​​ឃើញ​ថា ​សារ​​ធាតុ​​នី​កូទីន​ក្នុង​ថ្នាំ​ជក់​អាច​ជួយ​ឱ្យ​កោ​សិ​កាមហារីក​លូត​​លាស់​​ធំ​​ធាត់​​បាន​​លឿន​​និង​​មាន​​កម្លាំង​​ខ្លាំង ​៕