ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រាល​កូន​មុន​ការ​កំណត់​បណ្តាល​ឱ្យ​ម្តាយ​និង​កូន​​​ប្រ​ឈម​បញ្ហា​សុខ​ភាព​ច្រើន​យ៉ាង​

10 ឆ្នាំ មុន

បណ្តា​​​អ្នក​​ស្រាវ​​ជ្រាវ​​បាន​​ព្រ​មាន​​​ថា​ ស្ត្រី​​មាន​​ផ្ទៃ​​ពោះ​​ដែល​​ជ្រើស​​រើស​​យក​​ការ​​សម្រាល​​មុន​​ការ​​កំណត់​​ដោយ​​ប្រើ​​វិធី​​សាស្ត្រ​វេ​ជ្ជ​​សាស្ត្រ​​​ផ្សេង​​ៗ​មាន​ដូច​​ជា​ ​ប្រើ​​ដង្កៀប​​ទាញ​​ ឬបូម​​​​អាច​​បង្កើន​គ្រោះ​ហា​និភ័យ​​​នៃ​​ភាព​​ស្មុគ​​ស្មាញ​​ដល់​​សុខ​​ភាព​​​ខ្លួន​​ឯង​​និង​​​កូន​​ច្រើន​​យ៉ាង​​ ។

​សូម​​បញ្ជាក់​​ថា ​រយៈ​​ពេល​​ពេញ​​​លេញ​​នៃ​​ការ​​ពពោះ​​គឺ​​៤០​​សប្តាហ៍​​ ខណៈ​​៣៧​-៣៨​​សប្តាហ៍​​គឺ​​កំណត់​ថា ​មិន​​គ្រប់​​គ្រាន់ ។​ វេជ្ជ​​បណ្ឌិត ​Jani Jensen​មក​​ពី​មជ្ឈ​​មណ្ឌល​​ស្រាវ​​ជ្រាវ​​វេជ្ជ​​សាស្ត្រ​​មិន​​យក​​កម្រៃ​​នៅ​សហ​រដ្ឋ​​អា​មេរិក​ឈ្មោះ​​ Mayo Clinic​បាន​​​ថ្លែង​ថា ​ចាំ​បាច់​​ត្រូវ​​បន្ថែម​​កា​​រ​យល់​​ដឹង​​ពី​​ហា​និ​ភ័យ​​ទាក់​​ទង​​នឹង​​បញ្ហា​​នេះ ។​ ទារ​ក​ដែល​​សម្រាល​​មុន​​ការ​កំណត់​ប្រ​ឈម​​នឹង​​បញ្ហា​​សុខ​​ភាព​​ច្រើន​​យ៉ាង​​ក្នុង​​នោះ​​ មាន​​ដូច​ជា ​ជំ​ងឺ​​ទាក់​​ទង​​ប្រ​ព័ន្ធ​​ផ្លូវ​​ដង្ហើម​​ពិ​​បាក​​ចិញ្ចឹម​​​កើត​មាន​លក្ខ​ខណ្ឌ​​ពិការ​​ភាព​​លើ​​ផ្នែក​​មួយ​​ចំ​នួន​​នៃ​​រាង​កាយ​​ជា​ដើម​​ ។​ ជា​​មួយ​​បញ្ហា​​សុខ​​ភាព​​ទាំង​​នេះ​ ​អាច​​ជំ​រុញ​​ឱ្យ​កុ​មារ​​តូច​​ត្រូវ​​ស្ថិត​​ក្នុង​​ការ​​ថែ​ទាំ​​ពិ​សេស​​តាម​​បែប​វេជ្ជ​​​សាស្ត្រ​ ។​ ម្យ៉ាង​​ចំ​ពោះ​ម្តាយ​​​​ ការ​​បង្ខំ​​សម្រាល​មុន​​​ធម្ម​​ជាតិ​​ដោយ​​ប្រើ​​ឧបក​រណ៍​​វេជ្ជ​​សាស្ត្រ​​អាច​បណ្តាល​​​​ឱ្យ​​មាន​​ជំ​ងឺ​​ឆ្លង​​ ឬ​ការ​​ហូរ​​ឈាម​​ច្រើន ​ហើយ​ប្រ​​ឈម​​នឹង​ ​Surgical Complications​​(​ការ​វិវឌ្ឍន៍​​ទៅ​ជា​​អាក្រក់​ខ្លាំង​​​​ ឬ​​ធ្ងន់ធ្ងរ​​ឡើង​ៗ​​នៃ​ជំ​​ងឺ​)​រយៈ​​​ពេល​​វែង​​៕