ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុអ្វីបានជាត្រូវ​ទទួល​ទាន​ទឹក​ឱ្យ​បាន​ច្រើន ?

10 ឆ្នាំ មុន

ការ​ទ​​ទួ​ល​​ទាន​​ទឹក​​ទៀង​​ទាត់​​​​គឺ​ពិត​​ជា​​មាន​​សារ​​​សំខាន​​​់​​ខ្លាំង​​ណាស់​​ក្នុង​​​​ការ​​រក្សា​​បាន​​នូវ​​សុខ​​ភាព​ល្អ ។​ ​មនុស្ស​​ភាគ​​ច្រើន​​បំផុត​​បាន​​ដឹង​​ថា​ ៧០​​ភាគ​​រយ​នៃ​ទម្ងន់​រាង​​កាយ​​សរុប​​គឺ​ជា​​សារ​​ធាតុ​​ទឹក​ ។ ​​សារ​​ធាតុ​ទឹក​​មាន​​វត្ត​​មាន​​​នៅ​​ក្នុង​​ផ្នែក​​ទាំង​​អស់​​នៃ​​រាង​​កាយ ​ហើយ​​រឹត​តែ​​មាន​​ច្រើន​​ជាង​​នេះ​​គឺ​​​នៅ​​ក្នុង​​សរី​​រាង្គ​​ដូច​​ជា​​ ​សួត​និង​​ខួរ​​ក្បាល​ ខណៈ​​វត្ថុ​​រាវ​​ផ្សេង​​ទៀត​​ដូច​ជា​​ ឈាម ​ទឹក​រងៃ​​ទឹក​មាត់​មាន​​ច្រើន​​​គ្រប់​​​សរី​រាង្គ​​ប្រព័ន្ធ​រំលាយ​​អា​ហារ​ ។

ការ​ទ​​ទួ​ល​​ទាន​​ទឹក​​ទៀង​​ទាត់​​​​គឺ​ពិត​​ជា​​មាន​​សារ​​​សំខាន​​​់​​ខ្លាំង​​ណាស់​​ក្នុង​​​​ការ​​រក្សា​​បាន​​នូវ​​សុខ​​ភាព​ល្អ ។​ ​មនុស្ស​​ភាគ​​ច្រើន​​បំផុត​​បាន​​ដឹង​​ថា​ ៧០​​ភាគ​​រយ​នៃ​ទម្ងន់​រាង​​កាយ​​សរុប​​គឺ​ជា​​សារ​​ធាតុ​​ទឹក​ ។ ​​សារ​​ធាតុ​ទឹក​​មាន​​វត្ត​​មាន​​​នៅ​​ក្នុង​​ផ្នែក​​ទាំង​​អស់​​នៃ​​រាង​​កាយ ​ហើយ​​រឹត​តែ​​មាន​​ច្រើន​​ជាង​​នេះ​​គឺ​​​នៅ​​ក្នុង​​សរី​​រាង្គ​​ដូច​​ជា​​ ​សួត​និង​​ខួរ​​ក្បាល​ ខណៈ​​វត្ថុ​​រាវ​​ផ្សេង​​ទៀត​​ដូច​ជា​​ ឈាម ​ទឹក​រងៃ​​ទឹក​មាត់​មាន​​ច្រើន​​​គ្រប់​​​សរី​រាង្គ​​ប្រព័ន្ធ​រំលាយ​​អា​ហារ​ ។

ជា​​ទូ​ទៅ​​ យើង​​មាន​​ជំ​នឿ​​ថា​​ ស្រេក​ទឹក​​គឺ​​ជា​ពេល​ដែល​​រាង​​កាយ​​​ត្រូវ​​ការ​​សារ​​ធាតុ​​ទឹក​ ។​ ជំ​នឿ​​នេះ​​​គឺ​​ជា​ការ​​ពិត​ ប៉ុន្តែ​​ការ​​សិក្សា​​ស្រាវ​​ជ្រាវ​​ក្នុង​​ពេល​​ថ្មីៗ​​មួយ​ចំ​នួ​ន​​​​បាន​​ចង្អុល​​បង្ហាញ​​ថា ​មាន​ផ្នែក​​ផ្សេង​​ទៀត​​ជា​ច្រើន​​ក្នុង​​រាង​​កាយ​​ដែល​​មិន​​ទទួល​​បាន​​សារ​​ធាតុ​​ទឹក​​​​គ្រប់​​គ្រាន់ ​។ ​​ប្រ​សិន​​ជា​​​មិ​ន​អើ​​ពើ​​ពី​​ចំណុច​​ទាំង​នេះ ​នោះ​អាច​​នឹង​​នាំ​ឱ្យ​​មាន​​ជំងឺ​ធ្ងន់​​ធ្ងរ​​មួយ​​ចំ​នួន​​មក​​យា​យី​​ដល់​​រាង​​កាយ ​។

​មនុស្ស​​ភាគ​​ច្រើន​​បំ​ផុ​ត​​​បាន​​ចំ​ណា​​យពេល​​ ​ច្រើន​ម៉ោង​​ធ្វើ​​ការ​​ងារ​​នៅ​ក្នុងប​រិស្ថាន​​​ដែល​​បំ​ពាក់​​ដោយ​ម៉ាស៊ីន​ត្រជាក់ ​។​ ដូច្នេះពួ​ក​​គេ​​កម្រ​​ មាន​​អារម្មណ៍​​ស្រេក​ទឹក​ខ្លាំង​​ណាស់​​ ប៉ុន្តែ​​នេះ​​មិន​ មែន​​មាន​​ន័យ​ថា ​រាង​កាយ​របស់​ពួក​​គេ​​មិន​​ត្រូវ​​ការ​ទឹក​នោះ​ទេ ។​ ការ​ខ្វះ​សារ​​ធាតុ​​ទឹក​ អាច​​នាំ​​ទៅ​​រក​​អាការ​​អស់​​កម្លាំង ​។ ដូច្នេះ ​ដើម្បី​​ធ្វើឱ្យ​​សុ​​ខ​ភាព​បាន​​ល្អ​​ប្រ​សើរ​ គេ​​គួរ​​ផឹក​ទឹក​​ឱ្យបា​ន​គ្រប់​​គ្រាន់ ​។

​ជា​​ទូ​​ទៅ​​ ទឹក​​ពិត​​ជា​​មាន​​សារ​​សំខាន់​​​ក្នុង​​​ការ​រក្សានូ​​វ​សុខ​​ភាព​រាង​​កាយ​​ ។​​​ វា​​មិន​​ត្រឹម​​តែ​​អាច​​​ជួយ​ឱ្យ​​គ្រាប់​ពូជ​មួយ​​ដុះ​​លូត​​លាស់​​ទៅ​​ជា​​ដើម​​ឈើ​​ធំ​​មួយ​​ដើម​ប៉ុណ្ណោះ​​ទេ ​​ប៉ុន្តែ​​វា​​​ក៏​​​ជួយ​ឱ្យ​​រាង​​កាយ​រីក​​ធំ​​ធាត់​ផង​ដែរ​ ។​ លំ​ហូរ​​សារ​​ធាតុ​​ទឹក​ ទាំង​​​ក្នុង​និង​​ក្រៅ​​​កោ​សិកា​​គឺ​​បង្កើត​បាន​​ជា​​​ថា​ម​ពល​​សម្រាប់​​ទ្រ​​ទ្រង់​​​រាង​​កាយ ​។​​ ថាមព​ល​នេះ​​ត្រូវ​​បាន​​រក្សា​​ទុក​នៅ​​ក្នុង​​រាង​កាយ​​រួម​​ជា​មួយ​ប្រភព​​ថា​ម​ពល​​រាង​​កាយ​​ដទៃ​​ទៀត​​ដែល​​បាន​​មក​​ពី​សារ​​ធាតុ​​គី​មី​​ ។​ ថាមព​លដែល​​​បង្កើត​ដោយ​សារ​​ធាតុ​​ទឹក​​ក្នុង​បណ្តា​​កោសិកា​​​ អាច​ជួយ​បញ្ជូន​​នូវ​​រោគ​​សញ្ញា​​​​នៅក្នុ​ង​​បណ្តា​​សរ​សៃ​​ប្រ​សាទ​​ ។​ បន្ថែម​​លើ​​​នេះ​​​ទៀត​​ វត្ត​​មាន​​សារ​​ធាតុ​​ទឹក​ក្នុង​​រាង​​​កាយ​​​គ្រប់​​គ្រាន់​​គឺ​​មាន​ឥទ្ធិពល​លើមុ​ខ​ងារ​​ប្រូតេអីុ​​ន ​និង​​អង់​​ស៊ីម​គ្រប់​ប្រ​​ភេទ​​​ដែលបន្ទាប់​មក​ត្រូវបានរំលា​យ​នៅក្នុងទឹក ។

អត្ថ​ប្រ​យោជន៍​​​មួយ​​ផ្សេងទៀ​ត​​របស់​​ទឹក​​គឺ​​​ជួយ​​រក្សា​​សំ​ណើម​​​ស្រទាប់​​ខាង​​ក្នុង​នៃ​ស​រីរា​ង្គ ​ខាង​​ក្នុង​រាង​កាយ​ ​។​ វា​ជួយ​​រក្សា​​កម្រិត​វត្ថុ​​រាវ​​ មាន​​ដូច​ជា ​ឈាម​​និង​​ទឹក​​រងៃ​​ឱ្យ​​ស្ថិត​​ក្នុុង​​សភាព​​ធម្មតា​និង​ស្ថិត​ស្ថេរ ​រក្សា​​បាន​​នូវ​​កម្រិត​​សី​តុណ្ហ​​ភាព​​រាង​​កា​​យ​ ។

ក្រៅ​ពី​​អត្ថ​​ប្រ​យោជន៍​​ខាង​​លើ​​ ទឹក​​អាច​​ជួយ​​កម្ចា​​​ត់​​ចោល​​ជាតិ​ពុល​ពី​​រាង​​កា​​យ​ និង​​ព្រម​​ទាំង​​ជួយ​​​គ្រប់​​គ្រង​ឱ្យ​​មាន​​របៀប​​រៀប​​រយ​នូវ​​​រចនា​​សម្ព័ន្ធ​​ធម្ម​តា​​​និង​​មុខ​​ងារ​​​ស្បែក ​។​ ក្នុង​​មួយ​​ថ្ងៃ​​រាង​​កាយ​​បាត់​បង់​ជាតិ​​ទឹក​​ប្រ​ហែ​​ល៤​​លីត្រ ​។ ​​ដូច្នេះ ​ដើម្បី​​បំ​ពេញ​​បរិ​មាណ​​ដែល​​បាត់​​បង់​​​នេះ​​គេ​គួរ​​ផឹក​​យ៉ាង​​ហោច​​ណាស់​ស្មើ​​នឹង​​ចំនួន​​ទឹក​​ដែល​​បាត់​​បង់ ៕