ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អីយ៉ា…ឡានទំនើប​​​​​​​SUV​ 7កៅអី​ ​មាន​លក់​នៅកម្ពុជាហើយតើហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានីភ្នំពេញ ​៖ ក្រុមហ៊ុន Volkswagen Cambodia បាន​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ម៉ូ​ដែល Tiguan Allspace ស៊េរី​ថ្មី ដែល​ជា​ប្រភេទ…

រាជ​ធានីភ្នំពេញ ​៖ ក្រុមហ៊ុន Volkswagen Cambodia បាន​នាំ​ចូល​មក​កាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវ​ការ​នូវ​រថយន្ត​ម៉ូ​ដែល Tiguan Allspace ស៊េរី​ថ្មី ដែល​ជា​ប្រភេទ SUV៧កៅអី ដែល​ជា​ប្រភេទ​រថ​យន្ត​​ទំនើប និង​ពេញ​និយម​​​ក្នុង​ទីផ្សារ​កម្ពុជា ​។

រថយន្ត Tiguan Allspace ស៊េរី​ថ្មី​នេះ​ មាន​បំពាក់​មក​ជាមួយ​នូវ​បច្ចេកវិទ្យា​ទំនើប​ៗ​ជំនាន់​ចុង​ក្រោយ ដែល​អាច​ផ្ដល់​ភាព​ងាយស្រួល​ដល់​អ្នកបើកបរ និង​អ្នកដំណើរ ​ដោយ​មាន​ប្រព័ន្ធ​ជំនួយ​ជា​ច្រើន ​។ ​ហើយ ​ចំណុច​​​​ពិសេស​ៗរបស់រថយន្ត SUV7កៅអី​មាន​ដូច​ជា​ ៖ ១-កុង​ទ័​រ​បង្ហាញ​ព័ត៌មាន​ប្រភេទ LED ដែល​គេ​ហៅ​ថា «Virtual Cock​pit»។ ២-កាមេរ៉ា​អាច​មើលឃើញ​ស្ថានភាព​ជុំវិញ​បាន​៣៦០​ដឺ​ក្រេ ងាយស្រួល​ដល់​ការ​ចូល​ចត ។ ៣-អេ​ក្រង់​បញ្ហា​មុខងារ​ផ្សេង​ៗ​មាន​ទំហំ​ធំ និង៤-មាន​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ចំនួន​ពីរ​តំបន់មុខ និង​ក្រោយ ដែល​អាច​បញ្ជា​ដាច់​ពី​គ្នា ។

រថយន្ត​នេះ​ ក៏​មាន​ផ្ដល់​នូវ​ជម្រើស​នៃ​ការ​បើកបរ​ច្រើន​ប្រភេទ សម្រាប់​ប្រើ​ក្នុង​ស្ថានភាព​ផ្លូវ​ផ្សេង​ៗ​គ្នា ជា​ពិសេស ​មាន​ប្រព័ន្ធ​បូម​ស្វ័យប្រវត្តិ​ដែល​ផ្ដល់​នូវ​បទ​ពិសោធន៍​នៃ​ការ​បើកបរ​ធម្មតា និង​ការ​បើក​Off-Road បាន​យ៉ាង​គាប់ចិត្ត​ ។ Tiguan Allspace មាន​ជំនួយ​ពី​ប្រព័ន្ធ​បើកបរ 4MOTION ដែល​ជា​ប្រព័ន្ធ​បើកបរ​ប៉ុង ២ (AWD) អាច​ទ្រាំទ្រ​ស្ថានភាព​ផ្លូវ​ច្រើន​ប្រភេទ ​។

អ្នកបើកបរ និង​អ្នកដំណើរ​លើ​រថយន្ត Tiguan Allspace ក៏​នឹង​អាច​រីករាយ​នឹង​សំឡេង​ស្ងាត់​នៅ​ខាង ក្នុង​រថយន្ត ដោយសារ​គុណភាព​ផលិត​របស់​វិស្វករ​អា​ល្លឺ​ម៉​ង់ ដែល​ជួយ​កាត់​បន្ថយ​សំឡេង​រំខាន​ពី​ខាងក្រៅ និង​រុំ​ញ័រ​បាន​យ៉ាង​ល្អ​ ។

គួរ​បញ្ជាក់ថា SUV ៧ កៅអី មួយ​នេះ​ ប្រើប្រាស់​ម៉ាស៊ីន​ចំណុះ២,០ លី​ត្រ ភ្ជាប់​នឹង​ប្រអប់លេខ​ស្វ័យប្រវត្តិ ៧វគ្គ និង​សន្សំ​សំចៃ​ប្រេងឥន្ធនះ​បាន​ល្អ​បំផុត ដោយ​បើកបរ១០០​គ​.​ម អស់​ប្រេង​ជា​មធ្យម​៧,៣ លី​ត្រ​ប៉ុណ្ណោះ ​។

ព័ត៌មានលម្អិត ​អាច​អញ្ជើញ​ទៅ​កាន់​អគារ​តាំង​បង្ហាញ​រថយន្ត Volkswagen ដែល​ស្ថិត​នៅ #9392, មហាវិថី​សហព័ន្ធ​រុ​ស្សី ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ ឬ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ 023 919 999/ 095 999 820 ។ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ