ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បូ វិចិត្រ តារាចម្រៀង​ធ្លាក់ខ្លួន

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ អតីត​តារាចម្រៀង​ក្នុង​ក្រុម​EV ដែល​ធ្លាប់​ល្បីឈ្មោះ​កាលពី​ជាង​១០​មុន​លោក​បូ វិចិត្រ បាន​ធ្លាក់ខ្លួន​ធ្វើ​ជា​អ្នក​សា​រ៉េ​ឡាន នៅ​ក្លឹ​ប​កម្សាន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត គឺ​ជីវិត​ស្រអាប់​ពណ៌​យ៉ាង​ខ្លាំង ។ រូបភាព​របស់​អតីត​តារាចម្រៀង​ម្ចាស់​បទ​«​ប៊ិះ​ស៊យ​»…

រាជធានី​ភ្នំពេញ​៖ អតីត​តារាចម្រៀង​ក្នុង​ក្រុម​EV ដែល​ធ្លាប់​ល្បីឈ្មោះ​កាលពី​ជាង​១០​មុន​លោក​បូ វិចិត្រ បាន​ធ្លាក់ខ្លួន​ធ្វើ​ជា​អ្នក​សា​រ៉េ​ឡាន នៅ​ក្លឹ​ប​កម្សាន្ត​មួយ​ក្នុង​រាជធានី​ភ្នំពេញ ដើម្បី​បាន​ប្រាក់​ចិញ្ចឹមជីវិត គឺ​ជីវិត​ស្រអាប់​ពណ៌​យ៉ាង​ខ្លាំង ។ រូបភាព​របស់​អតីត​តារាចម្រៀង​ម្ចាស់​បទ​«​ប៊ិះ​ស៊យ​» រូប​នេះ​ត្រូវ​គេ​បង្ហោះ​នៅ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​នាំ​ឲ្យ​ទស្សនិកជន​ដែល​ធ្លាប់​ស្គាល់ និង​គាំទ្រ​បទ​ចម្រៀង​របស់​លោក​ភ្ញាក់ផ្អើល​ខ្លាំង ។

ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​ថា Jenny Chamroeun បាន​បង្ហោះ​វី​ដេ​អូ​ស្តែង​ពី​សកម្មភាព​របស់​លោក បូ វិចិត្រ ដែល​កំពុង​តែ​សា​រ៉េ​ឡាន​ភ្ញៀវ​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​មួយ ជិត​អាហារ​ដ្ឋា​ន​យាយ​ម្លូរ​។ ជាមួយនឹង​រូបភាព​នោះ​ម្ចាស់​ហ្វេ​ស​ប៊ុ​កបាន​ភ្ជាប់​សារ​ថា «​បង​បូ វិចិត្រ ម្ចាស់​បទ​«​ប៊ិះ​ស៊យ »​ដុនដាប ឃើញ​សភាព​គាត់​ជា រឿយ​ៗ ក្បែរ​ក្លឹ​ប​កម្សាន្ដ​៥៥ ជិត​អាហារ​ដ្ឋា​ន​យាយ​ម្លូរ អា​យ៊ែ​រ​ឡាន​ឲ្យ​គេ ពិបាក​ភ្នែក​ណាស់ ធ្លាប់ តែ​ស្ដាប់​ចម្រៀង​គាត់​ពី ក្មេង ៗ ១០​ឆ្នាំ​ជាង​មុន​។ សង្ឃឹមថានឹង​មាន​អ្នក​ឈឺឆ្អាល​ទៅ​ចុះ សួរ​គាត់​គ្មាន​លេខ​ទូរ​សព្ទ័​ផ្ទាល់ខ្លួន​ទៀត អាច​ជួយ​គាត់​បាន គាត់​នៅ​ជិត​ផ្ទះ​ខ្ញុំ ។ ឃើញ​សភាព​បែប​នេះ​ប្អូន​នៅ​មិន​សុខ មាន​តែ​បង្ហោះ គាត់​មិន​ប្រកាន់​ខ្ញុំ​ទៀត គាត់​ថា​ជួយ​គាត់​ផង ក្រែង​បាន​សម្រួល​ជីវភាព​បាន​ខ្លះ »​។

បន្ថែម​ពី​ការ​បង្ហោះ​សារ​នេះ​លោក​ចំរើន ក៏​បាន​អះអាង​បន្ថែម​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និក​ថា លោក​បាន​ជិះ​កាត់​តាម​ហាង​មួយ​នេះ ហើយ​បានឃើញ​លោក​បូ វិចិត្រ នៅ​ទីនោះ​ជា រឿយ​ៗ តែ​កន្លង​មក​លោក​មិន​បាន​ចាប់អារម្មណ៍​ទេ ។ នៅ​ពេល​ដែល​លោក​បានឃើញ​ព័ត៌មាន​ដែល​គេ​ចុះ​ផ្សាយ​ពី​តារាចម្រៀង​ចាស់​រួម​ជំនាន់​ជាមួយ​លោក​បូ វិចិត្រ នោះ លោក​ក៏​បាន​ទៅ​ថត ហើយ​បាន​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​តែ​ម្តង ។

បើ​តាម​លោក​ចំរើន នៅ​ក្នុងអំឡុងពេល​នោះ​លោក​មិន​បាន​សួរនាំ​ច្រើន​ពី​ស្ថានភាព​លោក បូ វិចិត្រ ទេ ព្រោះ​កំពុង​រវល់ ។ ប៉ុន្តែ​លោក បូ វិចិត្រ បាន​ស្នើ​សុំ​ឲ្យ​រូប​លោក​បង្ហោះ​ព័ត៌មាន​នេះ​ផង ក្រែង​មានឱកាស​ឲ្យ​លោក​បាន​ចូល​ច្រៀង​បន្ត​ទៀត ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​បាន​ខ្លះ ។

លោក​បូ វិចិត្រ គឺជា​អតីត​តារាចម្រៀង​រួម​ក្រុម​EV ជាមួយ​លោក​ឃុំ ប៊ុ​ណ្ណា​ដែ​ត ឱ​ក សុគន្ធ កញ្ញា​យក់ ឋិតរ​ដ្ឋា លី អុី​វ៉ា​ធី​ណា សែ​ម សង្វាត និង​លោក​សេន រ៉ា​នុ​ត ដែល​មានឈ្មោះ​ល្បី​ក្នុង​ផលិតកម្ម​រស្មី​ស្ទឹង​សង្កែ ។ បទ​ចម្រៀង​របស់​លោក​មាន​ដូច​ជា «​ប៊ិះ​ស៊យ​» «​ឈប់​បោកប្រាស់​បង​» និង​បទ​«​ក្បត់​អូន​ម្តេចទៅ » ទទួល​បានការ​គាំទ្រ​គួរសម​កាលពី​ជាង​១០​ឆ្នាំ​មុន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ