ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គម្រោង​អភិវឌ្ឍន៍​ភូមិ​អណ្ដូង​ឫស្សី​ឲ្យ​ក្លាយជា​ភូមិ​ទេសចរណ៍​គំរូ​រៀបចំ​ឲ្យ​ក្នុង​ពេល​ឆាប់​ៗ​នេះ

4 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​សម្ដែង​ទឹកចិត្ត​រីករាយ​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​អណ្ដូង​ឫស្សី​នេះ ឲ្យ​ក្លាយជា​ភូមិ​ទេសចរណ៍​គំរូ​ដែល​អាជ្ញាធរ​គ្រោង​រៀបចំ​ឲ្យ​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ កិច្ចប្រជុំ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា​នេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​អណ្តូង​ឬ​ស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បាន​សម្ដែង​ទឹកចិត្ត​រីករាយ​លើ​គម្រោង​អភិវឌ្ឍន៍​ភូមិ​អណ្ដូង​ឫស្សី​នេះ ឲ្យ​ក្លាយជា​ភូមិ​ទេសចរណ៍​គំរូ​ដែល​អាជ្ញាធរ​គ្រោង​រៀបចំ​ឲ្យ​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​នេះ ។ កិច្ចប្រជុំ​ជា​ថ្មី​នៅ​ព្រឹក​ថ្ងៃ​ទី​២០ ខែមិថុនា​នេះ ប្រជាពលរដ្ឋ​ក្នុងភូមិ​អណ្ដូង​ឫស្សី​បាន​សម្ដែង​ការ​អបអរសាទរ​ចំពោះ​គម្រោង​អភិវឌ្ឍន៍​របស់​អាជ្ញាធរ​ខាងលើ​នេះ ដោយ​ព្រម​បរិច្ចាគ​មុខ​ផ្ទះ​ដី​ខ្លះ​សម្រាប់​កសាង​ផ្លូវ​ក្នុងភូមិ ។

ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ៖ ពួក​គាត់​មិន​បដិសេធ​ចំពោះ​រៀបចំ​គម្រោង​អភិវឌ្ឍន៍​ភូមិ​អណ្ដូង​ឫស្សី​ឲ្យ​ក្លាយជា​ភូមិ​ទេសចរណ៍​គំរូ​នេះ​ទេ​ព្រោះថា បច្ចុប្បន្ន​នេះ​ភ្ញៀវ​ទេសចរ​មក​លេង គឺ​គេ​មក​លេង​កម្សាន្ត​តាម​ដោយ​កន្លែង​តែ​ប៉ុណ្ណោះ ។ ហេតុនេះ​ហើយ​បើសិនជា​មាន​រៀបចំ​សហគមន៍​អណ្ដូង​ឫស្សី​ឲ្យ​បាន​ដូច​ៗ​គ្នា​នោះ គឺ​ពិត​មាន​ចំណូល​តាម​គ្រួសារ​ជាក់​ជា​មិន​ខាន​ឡើយ ។

ស្ត្រី​ម្ចាស់​សិប្បកម្ម​ស្មូនឆ្នាំង​ម្នាក់ អ្នក​ដែល​ធ្លាប់​ទទួល​ការ​បណ្ដុះបណ្ដាល​នៅ​ក្រៅប្រទេស​បាន​និយាយ​ថា ៖ គាត់​សប្បាយចិត្ត​រីករាយ​ណាស់ ព្រោះ​គាត់​ធ្លាប់​ទៅ​ប្រទេស​ក្រៅ​ក៏​មាន​សហគមន៍​ទេសចរណ៍​បែប​នេះ​ដែរ ហើយ​ការ​រៀបចំ​របស់​ប្រទេស​គេ​ប្រហាក់ប្រហែល​នឹង​គម្រោង​របស់​ខេត្ត​ដែល​កំពុង​តែ​រៀបចំ​នេះ​គាត់​សូម​ចូលរួម​អបអរសាទរ​ទាំងអស់​គ្នា ។ ដោយឡែក ឯកឧត្តម ស៊ុន សុវណ្ណ​រិ​ទ្ធ អភិបាលរង​ខេត្តកំពង់ឆ្នាំង​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ថា មូលហេតុ​ដែល​ជ្រើសរើស​យក​ភូមិ​អណ្ដូង​ឫស្សី​នេះ​ធ្វើ​ជា​ភូមិ​គំរូ​លើ​វិស័យ​ទេសចរណ៍​ដោយសារ​តែ​ភូមិ​នេះ​ជា​ភូមិ​ដែល​ផលិត​ក្អមឆ្នាំង​ពី​បុរាណកាល​មក ។ ប៉ុន្តែ​ដើម្បី​អភិវឌ្ឍន៍​ភូមិ​នេះ​បាន គឺ​មិនមែន​ពឹងផ្អែក​តែ​លើ​ការ​ផលិត​ក្អមឆ្នាំង​តែ​មួយ​មុខ​វា​មិន​គ្រប់គ្រាន់​នោះ​ទេ យើង​ត្រូវ​ពង្រីក​ផ្លូវ​ប្រវែង​ជាង​៤​គីឡូម៉ែត្រ​ដែល​មាន​ទទឹង​១៥​ម៉ែត្រ ក្នុង​នោះ​ចាក់​កៅស៊ូ​៦​ម៉ែត្រ និង​សងខាង​ផ្លូវ ៩​ម៉ែត្រ ជា​ដី​ចំណី​ផ្លូវ​របស់​ប្រជាពលរដ្ឋ​តាម​មុខ​ផ្ទះ​រាង​ៗ​ខ្លួន ដោយ​ឲ្យ​ពួក​គាត់​ដាំ​ផ្កា​មុខ​ផ្ទះ​រៀង​ៗ​ខ្លួន ។ សហគមន៍​នេះ​នឹង​រៀបចំ​ឲ្យ​មានការ​ចិញ្ចឹមសត្វ​មាន់​ទា​ធ្វើ​សួនផ្កា​សួន​បន្លែ និង​កន្លែង​សម្រាប់​សម្រាក​ដល់​ភ្ញៀវ​ទេសចរ​ផង​ដែរ ។

ឯកឧត្តម​បាន​បញ្ជាក់​ថា ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ប្រជុំ​ទាំង​ជាង​២​រយ​នាក់​បាន​ឯកភាព​និង​សុខចិត្ត​បរិច្ចាគ​ដី​មុខ​ផ្ទះ​ធ្វើ​ផ្លូវ​អោយ​ធំ​ទូលាយ និង​ចូលរួម​ដាំ​ដើម​ផ្កា​ដើមឈើ​ហូប​ផ្លែ​ជាដើម ។ ក្នុង​ឱកាស​នោះ​ឯកឧត្តម​អភិបាលរង​ខេត្ត​បាន​ចែក​ជូន​សារុង ដល់​ប្រជាពលរដ្ឋ ដែល​បាន​ចូលរួម​ទាំង​ជាង​២០០​នាក់ ក្នុង​ម្នាក់​បាន​សា​រ៉ុ​ង​១​ផង​ដែរ ។
គួរ​រំលឹក​ដែរ​ថា​ភូមិ​អណ្ដូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ គឺជា​គោលដៅ​ទេសចរណ៍​ដ៏​សំខាន់​របស់​ភ្ញៀវ​បរទេស​ដែល​តែងតែ​ឡើង​ពី​កបាល់​ទេសចរ​មក​ទស្សនា​កម្សាន្ត​ការ​រស់នៅ​របស់​ប្រជាពលរដ្ឋ ការ​ផលិត ស្មូនឆ្នាំង ឡើងត្នោត និង សិប្បកម្ម​ផលិត​វត្ថុ​អនុស្សាវរីយ៍​ជាដើម ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ