ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​សម្ពោធ​ជា​ផ្លូវការ​រថយន្ត​ប្រណីត Range Rover Evoque ក្រោម​ប្រធាន​បទ «Live for Phnom Penh» / #HelloEvoque

4 ឆ្នាំ មុន
  • ភ្នំពេញ

ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប បាន​សហការ​ជាមួយ​សំអាងការ…

ក្រុមហ៊ុន Jaguar Land Rover ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន អ អិ​ម អេ គ្រុប បាន​សហការ​ជាមួយ​សំអាងការ នួន ស្រី នឹង ក្រុមហ៊ុន​ថតរូប @home Entertainment បាន​ធ្វើការ​សម្ពោធ​នៅ​រថយន្ត Range Rover Evoque ជំនាន់​ថ្មី​ដ៏​អស្ចារ្យ​នៅ​សណ្ឋាគារ សូ​ហ្វី​តែ​ល កាលពី​ថ្ងៃ​សុក្រ​ទី 14 មិថុនា កន្លង​ទៅ​ថ្មី​ៗ​នេះ​។

ក្រោម​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​ព្រះ​អង្គ​ម្ចាស់ ស៊ី​សុវត្ថិ តេ​ស្យូ​, លោក​ជំទាវ វេជ្ជ​. អុឹ​ង ក​ន្ថា​ផា​វី រដ្ឋមន្ត្រី​ក្រសួង​កិច្ចការ​នារី នឹង លោក រ៉ូ​ប៊ី​ន ខ​ល​ហ្គ្រែ​ន អគ្គនាយក​ទទួល​បន្ទុក​ប្រចាំ​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក និង​ភ្ញៀវ​កិត្តិយស​សំខាន់​ៗ​ជា​ច្រើន​រូប​ទៀត​ផង​ដែរ​។

តំណាង​អោយ​ក្រុមហ៊ុន​ម៉ាក​សញ្ញា​ល្បី​លំដាប់​ពិភពលោក​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​, លោក អ៊ុ​ល ហ្ស៊េ​បេ​កឺ នាយក​គ្រប់គ្រង​ទូរ​ទៅ​របស់​ក្រុមហ៊ុន Jaguar Land Rover បាន​បញ្ជាក់​ថា រថយន្ត​ប្រណីត Range Rover Evoque គឺជា​រថយន្ត​ដែល​បំពាក់​នៅ​បច្ចេកវិទ្យា​ទំនើប​ចុង​ក្រោយ​ផង​ដែរ​។ នៅ​ក្នុង​កម្មវិធី​ដ៏​អស្ចារ្យ​នេះ ក្រុមហ៊ុន​បាន​លើកយក​ពី​ភាព​ទាន់សម័យ​របស់​ប្រជាជន​កម្ពុជា ដែល​សំបូរ​ទៅ​ដោយ​សម្បត្តិ​វប្បធម៌ ប្រពៃណី​ដ៏​អស្ចារ្យ​មក​បង្ហាញ​ផង​ដែរ​។

គោលបំណង​ដ៏​សំខាន់​ក្នុង​កម្មវិធី​នេះ គឺជា​ការ​បង្កើត​ថ្មី​ដោយ​រួម​បញ្ចូល​គ្នា​រវាង​យុវជន ៤ ក្រុម​ដែរ ជា​តួ​អង្គ​សំខាន់​ដែរ​បង្ហាញ​ពី​សិល្បៈ​វប្បធម៌​ប្រពៃណី​មាន​ដូច​ជា (​របាំ​អប្សរា​, តន្ត្រី​សិល្បៈ​បែប​បុរាណ​, សិល្បៈ​បែប​គំនូរ​, ការ​ច្នៃ​ម៉ូត​សំលៀក​បំពាក់​បុរាណ​) ដែល​ពួក​គេ​កំពុង​តែ​រស់នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​ដែរ មានការ​អភិវឌ្ឍន៍​យ៉ាង​ខ្លាំង​។ បើ​យើង​ប្រៀបធៀប​រថយន្ត Range Rover Evoque ជំនាន់​មុន​, គឺជា​រថយន្ត​លក្ខណៈ​គ្រួសារ​ទំនើប​ដែល​ប្រើប្រាស់​តែ​ក្នុង​ទីក្រុង ប៉ុន្តែ​រថយន្ត Range Rover Evoque ជំនាន់​ថ្មី​នេះ ត្រូវ​បាន​រចនា​ឡើង​ដោយ​ពង្រឹងសមត្ថភាព​កាន់តែ​អស្ចារ្យ​ជាមួយ​និរន្តរភាព​ដែល​ធ្វើ​អោយ​រថយន្ត​ទំនើប​នេះ បើកបរ​បាន​គ្រប់​ស្ថានភាព​ផ្លូវ​។

ជាមួយនឹង​ភាព​ស៊ី​វិ​ល័យ​នឹង​ទំនើប​របស់​រថយន្ត Range Rover Evoque ធ្វើ​អោយ​រថយន្ត​ទទួល​បាន​នៅ​ពានរង្វាន់​ច្រើន​ជាង 217 ប្រភេទ​ផ្សេង​ៗ​គ្នា ព្រមទាំង​មាន​វត្តមាន​លើ​ទីផ្សារ​រហូត​ដល់ 127 ប្រទេស នេះ​ជា​សញ្ញា​នៃ​កា​រវិ​វត​ន្ត៍​ដ៏​ទំនើប​ដែល​បាន​បង្ហាញ​ពី​ប្រណីតភាព​រថយន្ត Range Rover របស់​ចក្រភព​អង់គ្លេស​ដែល​បំពេញតំរូវការ​របស់​អតិថិជន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​ផង​ដែរ​។

សំរាប់​ភាសា​អង់គ្លេស​សូម​ចុច Link: https://bit.ly/31OSQE3
សូម​​អញ្ជើញ​មក​កាន់​អគារ​តាំង​លក់​រថយន្ត Jaguar Land Rover ដើម្បី​ធ្វើការ​បើកបរ​សាកល្បង​រថយន្ត​ដ៏​ប្រណីត​មួយ​ណា​ដែល​លោក​អ្នក​ពេញចិត្ត​ឥលូវ​នេះ​។

ព័ត៌មាន​លម្អិត​ពី​រថយន្ត​ប្រណីត Jaguar និង Land Rover មាននៅ​មហាវិថី​សហព័ន្ធ​រុ​ស្សី សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ
សូម​ទំនាក់ទំនង ៖ 023 888-811 / 070 999-111
គេហទំព័រ ផ្លូវការ ៖ www.landrovercambodia.com
ទំព័រ Facebook ផ្លូវការ ៖ Land Rover Cambodia
ទំព័រ Instagram ផ្លូវការ ៖ @LandRoverCambo

ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ