ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ស​ន្ទុ​ក​បច្ចុប្បន្ន​ស្រួល​ឡើង​ទៅ​កំពូលភ្នំ

4 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ធំ ៖ រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​មិន​គ្រាន់តែ​ជា​តំបន់​ប្រវត្តិសាស្ត្រ ដែល​រំលេច​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​រាប់​សតវត្ស​ប៉ុណ្ណោះ​ទេ តែ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ច្រើន​យ៉ាង​ទាំង​សម្បត្តិ​វប្បធម៌ អរិយធម៌ វត្ត​អារាម ទី​សក្ការបូជា ធនធានធម្មជាតិ​ដ៏​ស្រស់​ត្រកាល គួរ​ឲ្យ​ចង់​គយគន់…

ខេត្តកំពង់ធំ ៖ រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​មិន​គ្រាន់តែ​ជា​តំបន់​ប្រវត្តិសាស្ត្រ ដែល​រំលេច​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​រាប់​សតវត្ស​ប៉ុណ្ណោះ​ទេ តែ​ជា​តំបន់​រមណីយដ្ឋាន​ទេសចរណ៍​ច្រើន​យ៉ាង​ទាំង​សម្បត្តិ​វប្បធម៌ អរិយធម៌ វត្ត​អារាម ទី​សក្ការបូជា ធនធានធម្មជាតិ​ដ៏​ស្រស់​ត្រកាល គួរ​ឲ្យ​ចង់​គយគន់ ។ រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​មាន​ទីតាំង ស្ថិត​នៅ​ភូមិ ស្វាយ​កា​ល្ប ឃុំ​កកោះ ស្រុក​ស​ន្ទុ​ក ខេត្ត​កំពង់ ធំ ។ បច្ចុប្បន្ន​ផ្លូវ​ធ្វើ​ដំណើរ​ទៅ​កាន់​រមណីយដ្ឋាន មួយ​នេះ មាន​ភាព​ងាយស្រួល​រហូត​ដល់​លើ​កំពូលភ្នំ​តែ​ម្ដង ។

លោក​សេង អាន ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ធំ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នៅ​លើ​កំពូលភ្នំ​ស​ន្ទុ​ក​មាន​ទី​សក្ការបូជា និង​កន្លែង​គួរ​ឱ្យ​ចង់​ទស្សនា​ជា​ច្រើន ដែល​សុទ្ធ​សឹង​ជា​សម្បត្តិ​វប្បធម៌ ប្រវត្តិ​សាស្ត្រ ។ ក្រៅពី​នោះ​នៅ​មាន​សត្វ​ស្វា​ជា​ច្រើន​រយ​ក្បាល ព្រមទាំង​សម្រស់​ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នៅ​ជុំវិញ​ភ្នំ រហូត​ទៅ​ដល់​ភ្នំ​ស្រះ​ខ្ចៅ ភ្នំ​ចម្ប៉ា​ជាដើម ។ មួយវិញទៀត​ភ្ញៀវ​ទេសចរ​ក៏​អាច​គយគន់​ទេសភាព​ឯនាយ​ខាងជើង​បឹង​ទន្លេសាប ពីលើ​កំពូលភ្នំ​ស​ន្ទុ​កបាន​ដោយ​អារម្មណ៍​ស្រស់ស្រាយ ។

លោក​សេង អាន បន្ថែម​ទៀត​ថា ភ្ញៀវ​ទេសចរ​ដែល​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្តកំពង់ធំ ឬ​ទៅ​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​នេះ​ក៏​អាច​សំចត ហើយ​ចូល​ទស្សនា​សិប្បកម្ម​ចម្លាក់​ថ្ម​របស់​ប្រជាជន​នៅ​ភូមិ​ស្វាយ​កា​ល្ប ដែល​នៅ​អម​សងខាង​ផ្លូវជាតិ​លេខ​៦​បាន​ថែម​ទៀត ព្រោះ​សិប្បកម្ម​ចម្លាក់​ថ្មី​ក៏​បង្ហាញ​នូវ​ស្នាដៃ​ដ៏​ប៉ិន​ប្រសប់​របស់​ប្រជាពលរដ្ឋ​ដែល​គួរ​ឲ្យ​កោតស្ញប់ស្ញែង​ក្រៃ​លែង ។

លោក​ប្រធាន​មន្ទីរ​បាន​កត់​សម្គាល់ថា តាំងពី​អង្គការ​យូ​ណេ​ស្កូ​សម្រេច​ចុះបញ្ជី​តំបន់​ប្រាសាទសំបូរព្រៃគុក​ជាស​ម្ប​ត្ត​បេតិកភណ្ឌ​ពិភពលោក​រួច​មក ភ្ញៀវ​ទេសចរ​ដែល​បាន​ទៅ​ទស្សនា​ខេត្តកំពង់ធំ​ទាំងមូល​មានការ​កើនឡើង​គួរ​ជាទី​មោ​ទ​នៈ ក្នុង​នោះ​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក ក៏​ត្រូវ​បាន​ភ្ញៀវ​ទេសចរ​ទៅ​មក​ទស្សនា​ជា​ច្រើន​ហូរហែ ។

ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​អំពាវ​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ សូម​ចាប់អារម្មណ៍​និង​អញ្ជើញ​ទៅ​ទស្សនា​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក និង​រមណីយដ្ឋាន​ដទៃ​ទៀត​នៅ​ក្នុង​ខេត្តកំពង់ធំ​ឱ្យ​បាន​ច្រើន​កុះករ ដើម្បី​ចូលរួម​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​ជាតិ​ឱ្យ​កាន់តែ​មាន​ភាព​រីក​ចម្រើន​ឡើង ។

ចំណែក​ភ្ញៀវ​ទេសចរ​បាន​ស្នើ​ដល់​ស្ថាប័ន​ពាក់ព័ន្ធ ទទួលខុសត្រូវ​នៅ​រមណីយដ្ឋាន​ភ្នំ​ស​ន្ទុ​ក​គិតគូរ​រៀបចំ​បន្ថែម​ទៀត​អំពី​ធុងសំរាម ខណៈ​បច្ចុប្បន្ន​ធុងសំរាម​នានា នៅ​លើ​កំពូលភ្នំ​ស​ន្ទុ​ក មិន​ទាន់​មាន​គម្រប​សម្រាប់​គ្រប​ឱ្យ​ជិត​ត្រឹមត្រូវ​នៅឡើយ​ទេ ជា​ហេតុ​ធ្វើ​ឱ្យ​សត្វ​ស្វា​នៅ​ទីនោះ​កកាយ និង​នាំ​យក​ទៅ​ចោល​ពាស​វាល​ពាស​កាល ដែល​នាំ​ទៅ​ដល់​ការ​បះ​ពាល់​ដល់​បរិស្ថាន​និង​សោភ័ណ​ភាព​នៅ​រមណីយដ្ឋាន​ដ៏​សំខាន់​មួយ​នេះ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ