ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិធី​ទប់ស្កាត់​កូន​ៗ​កុំអោយ​សម្ភា​រ​និយម​ហួសហេតុ

4 ឆ្នាំ មុន

គំនិត​សម្ភារ​និយម​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​សប្បាយ​ចិត្តនឹង​អ្វី​ដែល​ខ្លួន​មាន ។ ពួក​គេ​តែងតែ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាប់អារម្មណ៍​នឹង​ផលិតផល ឬ​សេវាកម្ម​ថ្មី​ៗ ហើយ​វា​កំពុង​តែ​ប៉ះពាល់​ដល់​កុមារ​ៗ​តាំងពី​អាយុ៨​ឆ្នាំ​មក​ ។ ការ​ចង់បាន​សម្ភារ​ដើម្បី​ចូល​ចុះ​ក្នុង​សង្គម ឬ​ក្រុម​មិត្តភក្តិ​កំពុង​តែ​បង្ក​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​សុខភាព​ផ្លូវចិត្ត​របស់​កូន​ៗ ហើយ​ឪពុក​ម្តាយ​និង​អាណាព្យាបាល​ត្រូវ​ទទួលស្គាល់​ថា…

គំនិត​សម្ភារ​និយម​កំពុង​តែ​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មិន​សប្បាយ​ចិត្តនឹង​អ្វី​ដែល​ខ្លួន​មាន ។ ពួក​គេ​តែងតែ​ត្រូវ​បាន​បង្ខំ​ឲ្យ​ចាប់អារម្មណ៍​នឹង​ផលិតផល ឬ​សេវាកម្ម​ថ្មី​ៗ ហើយ​វា​កំពុង​តែ​ប៉ះពាល់​ដល់​កុមារ​ៗ​តាំងពី​អាយុ៨​ឆ្នាំ​មក​ ។

ការ​ចង់បាន​សម្ភារ​ដើម្បី​ចូល​ចុះ​ក្នុង​សង្គម ឬ​ក្រុម​មិត្តភក្តិ​កំពុង​តែ​បង្ក​ការ​ប៉ះពាល់​ដល់​ទំនាក់ទំនង និង​សុខភាព​ផ្លូវចិត្ត​របស់​កូន​ៗ ហើយ​ឪពុក​ម្តាយ​និង​អាណាព្យាបាល​ត្រូវ​ទទួលស្គាល់​ថា ការ​ទិញ​សម្ភារ​មិនមែន​ជា​ដំណោះស្រាយ​ល្អ​ទេ​ពេល​ដែ​កូន​ៗ​ទាមទារ ឬ​រង​រឿង​ចង់បាន​។

ខាងក្រោម​នេះ​គឺជា​គន្លឹះ​សំខាន់​ៗ​សម្រាប់​ឪពុក​ម្តាយ​ដែល​ចង់​ឲ្យ​កូន​ៗ​យល់​ដឹង​ថា​ការ​មាន​សម្ភារ​មិនមែន​ជា​កត្តា​សំខាន់​នៃ​ជីវិត​ទេ​៖

១. ធ្វើ​ជា​ឧទាហរណ៍​សម្រាប់​កូន​ៗ

កូន​ៗ​តែងតែ​ធ្វើ​ត្រាប់​តាម​ឪពុក​ម្តាយ​។ ប្រសិនបើ​ឪពុក​ម្តាយ​ជា​មនុស្ស​សម្ភារ​និយម​ដែរ​នោះ កូន​ៗ​ក៏​ចង់បាន​ជីវភាព​រស់នៅ​បែប​នេះ​ដែរ​។ ឪពុក​ម្តាយ​ត្រូវ​តែ​បង្ហាញ​ឲ្យ​កូន​ៗ​ឃើញច្បាស់​ពី​តម្លៃ​នៃ​ជីវិត​ដែល​មិន​ផ្តោត​សំខាន់​លើ​សម្ភារ​ដែល​ខ្លួន​មាន និង​ធ្វើ​ជា​ឧទាហរណ៍​សំខាន់​ជាងគេ​ដល់​កូន​ៗ​។

២. ស្តាប់ និង​ព្យាយាម​យល់​ពី​កូន​ៗ

សុខភាព​ផ្លូវ​កាយ និង​ផ្លូវចិត្ត​របស់​កូន​ៗ​ពឹងផ្អែក​លើ​ការ​យកចិត្តទុកដាក់​របស់​ឪពុក​ម្តាយ និង​អាណាព្យាបាល​។ ពេល​ខ្លះ កូន​ៗ​ត្រូវការ​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ​ដើម្បី​ឲ្យ​អ្នក​ស្តាប់​ពី​អ្វី​ដែល​ពួក​គេ​ចង់​និយាយ និង​គិត​ ។

ពេល​ដែល​កូន​ៗ​ទាមទារ​សម្ភារ​ផ្សេង​ៗ ឪពុក​ម្តាយ​គួរតែ​ព្យាយាម​ស្តាប់ និង​ស្វែង​យល់​ពី​មូលហេតុ​ដែល​កូន​ៗ​ចង់បាន​ ។ ត្រូវ​ចង​ចាំ​ថា​ក្មេង​ៗ​មួយ​ចំនួន​ធំ​ទាមទារ​សម្ភារ​ដើម្បី​ទទួល​បានការ​ទទួលស្គាល់​ពី​អ្នក​ដទៃ ឬ​ប្រជាប្រិយភាព​ផ្សេង​ៗ ហើយ​ការ​ទិញ​សម្ភារ​ដល់​កូន​ៗ​មិន​ជួយ​ឲ្យ​កូន​ៗ​ដោះស្រាយ​បញ្ហា​អ្វី​ទេ​។

៣. ចេះ​បត់បែន​តាម​កាលៈទេសៈ

អ្នក​មិន​គួរ​យល់ព្រម​រហូត ឬ​បដិសេធ​រហូត​នឹង​កូន​ៗ​ពេល​ដែល​ពួក​គេ​ទាមទារ​សម្ភារ​ទេ​ព្រោះ​មាន​ពេល​ខ្លះ​កូន​ៗ​របស់​អ្នក​ពិតជា​ចង់បាន​សម្ភារ​មួយ​ដែល​អាច​ជួយ​ដល់​ពួក​គេ ឬ​ជា​អ្វី​ដែល​ពួក​គេ​ត្រូវការ​ពិតមែន​។ ប៉ុន្តែ​ប្រសិនបើ​មូលហេតុ​គឺ​ដើម្បី​ទទួល​បានការ​ទទួលស្គាល់ និង​ប្រជាប្រិយភាព​នោះ អ្នក​គួរតែ​ព្យាយាម​ពន្យល់​និង​ចរចា​ជាមួយនឹង​ពួក​គេ​ឲ្យ​បាន​ច្បាស់លាស់​។

៤. ជៀសវាង​ការ​ឲ្យ​អំណោយ​ងាយ​ៗ

កូន​ៗ​អ្នក​គួរតែ​យល់​ដឹង​ពី​ការ​ការ​ចំណាយ​លើ​សម្ភារ​ដែល​ពួក​គេ​ចង់បាន ហើយ​អ្នក​អាច​បង្រៀន​ដល់​ពួក​គេ​បាន​ដោយ​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​ក្នុង​ការ​ទិញ​ផលិតផល ឬ​សេវាកម្ម ឬ​ឲ្យ​ពួក​គេ​រង​ចាំ​មួយ​រយៈ​ដូច​ជា​ចាំ​ដល់​ថ្ងៃ​ខួបកំណើត​ជាដើម​។ ការ​ធ្វើ​ដូច្នេះ​បង្រៀន​ដល់​កូន​ៗ​ថា​ពួក​គេ​ត្រូវ​តែ​ខិតខំ​ប្រឹងប្រែង​សម្រេច​អ្វីមួយ ឬ​ត្រូវ​រង​ចាំ​ដល់​ថ្ងៃ​ពិសេស​ទើប​ទទួល​បាន​សម្ភារ​ដែល​ខ្លួន​ចង់បាន​។

កែសម្រួលដោយ ៖ សំណាង

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ