ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រប៊ឺរីមិន​ត្រឹម​ជួយ​ទប់ស្កាត់​ជំងឺ​ជា​ច្រើន សូ​ម្បី​​មហារីក​ និង​ទឹកនោមផ្អែម

4 ឆ្នាំ មុន

ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ស្ត្រ​ប៊ឺ​រី​មាន​អត្ថប្រយោជន៍​ជួយ​ទប់ស្កាត់​ជំងឺ​គួរ​អោយ​ព្រួយបារម្ភ​ផ្សេង​ៗ​បាន​ឡើយ​។ ថា​ តើ​ផ្លែ​ស្ត្រ​ប៊ឺ​រី​ប្រសើរ​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​ស្ត្រ​ប៊ឺ​រី​ជា​ប្រចាំ ៖ ១. គ្រប់គ្រង​សម្ពាធ​ឈាម…

ទោះបីជា​ស្គាល់​និង​ឧស្សាហ៍​ទទួលទាន ប៉ុន្តែ​ភាគច្រើន​នៃ​ពួក​យើង​ប្រហែលជា​មិន​ធ្លាប់​ចាប់អារម្មណ៍​អំពី​អត្ថប្រយោជន៍​នៃ​ផ្លែ​ស្ត្រ​ប៊ឺ​រី​មាន​អត្ថប្រយោជន៍​ជួយ​ទប់ស្កាត់​ជំងឺ​គួរ​អោយ​ព្រួយបារម្ភ​ផ្សេង​ៗ​បាន​ឡើយ​។ ថា​ តើ​ផ្លែ​ស្ត្រ​ប៊ឺ​រី​ប្រសើរ​យ៉ាងណា​ខ្លះទៅ​ចំពោះ​សុខភាព? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​មូលហេតុ​ដែល​អ្នក​គួរ​ទទួលទាន​ផ្លែ​ស្ត្រ​ប៊ឺ​រី​ជា​ប្រចាំ ៖

១. គ្រប់គ្រង​សម្ពាធ​ឈាម ៖ នោះ​ក៏​ព្រោះតែ​ស្ត្រ​ប៊ឺ​រី​ជា​ប្រភព​ដ៏​ប្រសើរ​បំផុត​មួយ​នៃ​ជាតិ​កាល់ស្យូម​ដែល​ជួយ​កាត់​បន្ថយឥទ្ធិពល ឬ​ផល​ប៉ះពាល់​នៃ​ជាតិ​សូ​ដ្យូ​ម​ក្នុង​រាង​កាយ​គ្រប់គ្រង​សម្ពាធ​ឈាម​មិន​អោយ​ឡើង​ខ្ពស់​ខុស​ប្រក្រតី​។

២. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ ៖ ស្ត្រ​ប៊ឺរី​ក៏​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​សារធាតុ​ប្រឆាំង​អុក​ស៊ីត​កម្ម​ដ៏​មាន​ឥទ្ធិពល​និង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​បាន​យ៉ាង​ប្រសើរ​។

៣. ទប់ស្កាត់​និង​ព្យាបាល​អាកា​រៈ​ទល់លាមក ៖ ស្ត្រ​ប៊ឺ​រី​ជា​ប្រភព​ដ៏​ល្អ​បំផុត​មួយ​នៃ​ជាតិ​ស​សៃ​ដែល​ចាំបាច់​ក្នុង​ការ​ទប់ស្កាត់​ព្យាបាល​អាកា​រៈ​ទល់លាមក​ដោយ​រក្សា​ជាតិ​ទឹក​ក្នុង​រាង​កាយ​បន្ទន់​លាមក​និង​សម្រួល​ចលនា​ពោះវៀន​។

៤. ទឹកនោមផ្អែម ៖ ផ្លែ​ឈើ​ប្រភេទ​នេះ​មាន​អង់​ទី​អុក​ស៊ី​ដង់ Anthocyanins ខ្ពស់​ដែល​ធ្វើ​អោយ​វា​ទៅ​ជា​ពណ៌​ក្រហម​។ ហើយ​សារធាតុ Anthocyanins អាច​បន្ថយ​កម្រិត​អាំង​ស៊ុ​យ​លី​ន​និង​កូ​ឡេ​ស្តេ​រ៉ុល​មិនល្អ​។ វា​ក៏​ជួយ​ពង្រឹង​ដល់​សុខភាព​បេះដូង​និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​ផង​ដែរ​។

៥. ប្រយុទ្ធ​ប្រឆាំង​ជំងឺមហារីក ៖ នោះ​ក៏​ព្រោះតែ​ផ្លែ​ឈើ​នេះ​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C សារធាតុ anthocyanins និង ellagic acid ដែល​មាន​លក្ខណៈសម្បត្តិ​ប្រ​យុ​​ទ្ធ​ប្រឆាំង​ជំងឺមហារីក​ជា​ច្រើន​ប្រភេទ រួម​បញ្ចូល​ទាំង​មហារីក​សួត បំពង់​អាហារ បំពង់ក មាត់ លំពែង ប្រូ​ស្តា​ត និង​មហារីក​ពោះវៀនធំ​.

៦. កាត់​បន្ថយ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក ៖ ស្ត្រ​ប៊ឺ​រី​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​វីតាមីន C ដែល​ជា​ជម្រើស​នៃ​ផ្លែ​ឈើ​ដ៏​ល្អ​បំផុត​មួយ​ជួយ​ក្នុង​ការ​កាត់​បន្ថយ​កម្រិត​នៃ​ជាតិ​អាស៊ីត​អ៊ុយ​រិ​ក​។ ស្ត្រ​ប៊ឺ​រី​ក៏​មាន​ប្រសិទ្ធិ​ភាព​បន្សាប​នូវ​រាល់​ជាតិ​អាស៊ីត​និង​សមាសធាតុ​គីមី​គ្រោះថ្នាក់​ក្នុង​រាង​កាយ​គួរ​អោយ​កត់សម្គាល់​ផង​ដែរ​។

៧. ទប់ស្កាត់​ជំងឺ​ដាច់​ស​សៃ​ឈាម​ខួរក្បាល ៖ នោះ​ក៏​ព្រោះតែ​ស្ត្រ​ប៊ឺ​រី​មាន​ផ្ទុក​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម kaempferol quercetin និង anthocyanins ដែល​ជួយ​ទប់ស្កាត់​ការ​កកើត​ឡើង​នូវ​កំណក​ឈាម​​គ្រោះថ្នាក់​ផ្សា​ភ្ជាប់​នឹង​ជំងឺ​ដាច់​សរ​សៃ​ឈាម​ខួរក្បាល (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ