ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រាន់តែ​មួល​គម្រប​ដប​ភ្លាម ស្រាប់តែ​ឃើញ​​មាន​រង្វាន់​១០០​លាន​រៀល​នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង

4 ឆ្នាំ មុន
  • ភ្នំពេញ

ទឹកប្រាក់ ១០០ លាន​រៀល ពី​តែ​បៃតង អុីឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​យុវជន​មានសំណាង​ម្នាក់​ទៀត​ហើយ​មានឈ្មោះ ហេង លី​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ…

ទឹកប្រាក់ ១០០ លាន​រៀល ពី​តែ​បៃតង អុីឈី​តាន់ បាន​បន្ត​ធ្លាក់​ដល់​ដៃ​យុវជន​មានសំណាង​ម្នាក់​ទៀត​ហើយ​មានឈ្មោះ ហេង លី​ហួរ ភេទ​ប្រុស អាយុ​១៥​ឆ្នាំ ជា​សិស្ស​កំពុង​សិក្សា​ថ្នាក់​ទី​៨A នៃ​អនុ​វិទ្យាល័យ ជា​ស៊ី​ម ស្មាច់​មាន​ជ័យ រស់នៅ​ភូមិ​៣ សង្កាត់​ស្មាច់​មាន​ជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង​។

នៅ​ចំពោះ​មុខ​ក្រុមការងារ​ដែល​បាន​ចុះ​ប្រគល់​រង្វាន់​ធំ​ដល់​លំនៅ​ដ្ឋា​ន​ស្ថិត​នៅ​ភូមិសាស្ត្រ​ខាងលើ​នេះ យុវជន ហេង លី​ហួរ បាន​រៀបរាប់​ប្រាប់​ឱ្យ​ដឹង​ថា ជា​ទម្លាប់​រាល់ថ្ងៃ តែង​ទិញ​តែ​បៃតង អុីឈី​តាន់ រសជាតិ ផ្លែ​គូលែន ទទួលទាន​ជា​ប្រចាំ ដោយសារ​តែ​មាន​រសជាតិ​ឆ្ងាញ់ និង​មាន​រង្វាន់​ច្រើន​។ ដោយឡែក​កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ​នេះ នៅ​ពេល​ត្រឡប់​មក​ពី​សាលារៀន​ក៏​ទិញ​តែ​បៃតង អុីឈី​តាន់ រសជាតិ​ផ្លែ​គូលែន​ចំនួន​មួយ​ដប​ពី​អ្នកលក់​នៅ​ពីមុខ​ផ្ទះ លុះ​ពេល​មួល​គម្រប​ដប ស្រាប់តែ​ឃើញ​មាន​រង្វាន់​១០០​លាន​រៀល​នៅ​ក្នុង​គម្រប​ដប​តែ​ម្ដង ។

ភ្លាម​នោះ​ខ្លួន​ពិតជា​មាន​អារម្មណ៍​រំភើប​ខ្លាំង​មែនទែន ហើយ​ក៏​បាន​ស្រែក​ប្រាប់​អ្នក​ផ្ទះ​ឱ្យ​ជួយ​ពិនិត្យ​មើល រួម​ជាមួយនឹង​ទូរស័ព្ទ​ជូនដំណឹង​ដល់​ក្រុមហ៊ុន​តាម​រយៈ​លេខ​ទូរស័ព្ទ​ដែល​មាន​ស្រាប់​នៅ​នឹង​គម្រប​ដប​។ យុវជន​រូប​នេះ​បាន​បញ្ជាក់​ទាំង​អារម្មណ៍​រំជើបរំជួល​ទៀត​ថា ក្រោយ​ពី​ទទួល​បាន​លុយ​រង្វាន់​ធំ​១០០​លាន​រៀល​នេះ​នឹង​ប្រគល់​ជូន​គ្រួសារ​មួយ​ចំនួន ដើម្បី​ទិញ​ដី និង​សង់ផ្ទះ ហើយ​ទុក​មួយ​ចំនួន​ទៀត​សម្រាប់​ការ​សិក្សា​របស់​ខ្លួន​។

គួរ​បញ្ជាក់​ផង​ដែរ​ថា សម្រាប់​រដូវ​កាល​ទី​៣ ឆ្នាំ​២០១៩ នេះ ក្រុមហ៊ុន តែ​បៃតង អុីឈី​តាន់ បាន​បង្កើន​រង្វាន់​ធំ​នូវ​ចំនួន​ទឹកប្រាក់ ១០០​លាន​រៀល រហូត​ដល់​៧០​រង្វាន់​, ម៉ូតូ Scoopy i ចំនួន​៧០​រង្វាន់ , ទូរស័ព្ទ iphone Xs ចំនួន​៧០​រង្វាន់ រួម​ជាមួយនឹង​រង្វាន់ Free តែ​បៃតង​អុីឈី​តាន់ រាប់​លាន​រង្វាន់​ទៀត​។ រួសរាន់​ឡើង អ្នក​ដែល​មានសំណាង​បាន​ក្លាយជា​សេដ្ឋី​បន្ទាប់​អាច​ជា​រូប​អ្នក ៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ