ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គ​សវន​ការ​លើកចុង​ក្រោយ​នេះ​…​ផ្តោត​ការ​​ពន្យល់​ពី​លោក​វេជ្ជបណ្ឌិតវិញ

4 ឆ្នាំ មុន
  • តាកែវ

រាជធានី​ភ្នំពេញ ៖ សវនាការ​នា​ព្រឹក​ថ្ងៃ​ទី២០ មិថុនា ដែល​ជា​សវនាការ​លើក​ទី​៦​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ពាក់ព័ន្ធ​ក​នឹង​ការស្លាប់​របស់​អ្នកស្រី​ចេ​វ សុ​វ​ឌ្ឍ​នា…

រាជធានី​ភ្នំពេញ ៖ សវនាការ​នា​ព្រឹក​ថ្ងៃ​ទី២០ មិថុនា ដែល​ជា​សវនាការ​លើក​ទី​៦​លើ​សំណុំរឿង​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​តាកែវ ពាក់ព័ន្ធ​ក​នឹង​ការស្លាប់​របស់​អ្នកស្រី​ចេ​វ សុ​វ​ឌ្ឍ​នា បាន​បញ្ចប់​ការ​សាកសួរ​ដេញដោល​ហើយ ហើយ​នៅ​ថ្ងៃ​ទី​១១ ខែកក្កដា​ខាង​មុខ អង្គសវនាការ​នឹង​ធ្វើការ​សន្និដ្ឋាន​រួម ដើម្បី​សម្រេច​ផ្តន្ទាទោស​ក្នុងសំណុំរឿង​នេះ ។ អង្គ​សវនាការ​ចុងក្រោយ​នេះ តុលាការ​ផ្ដោត​សំខាន់​លើ​ការ​ពន្យល់​របស់​លោក​វេជ្ជបណ្ឌិត ន​ង​សុវណ្ណ​រ័​ត្ន គ្រូពេទ្យ​កោសល្យវិច័យ​នៃ​នីតិ​វេជ្ជសាស្ត្រ​មន្ទីរ​សុខាភិបាល​រាជធានី​ភ្នំពេញ ដែល​បញ្ជាក់​អំពី​ស្ថានភាព​ទូទៅ​នៃ​សព​ដែល​ស្លាប់​ដោយ ការ​ធ្វើ​ឲ្យ​ថប់ដង្ហើម​ស្លាប់
​(​ឃាតកម្ម​) និង​សព​ដែល​ស្លាប់​ដោយ​ការ​ធ្វើ​អត្តឃាត​(​ចង.ក​ស្លាប់​) ។

បើ​តាម​បទ​ពិសោធន៍​នៃ​ការ​ធ្វើ​កោសល្យវិច័យ សព​ចំនួន​ជាង​៣០០០​មក​ហើយ ទាំង​ការ​ស្លាប់​ដោយ​អត្ត ឃាត និង​ឃាតកម្មក្នុង​រយៈពេល​១៩​ឆ្នាំ​កន្លង​ទៅ​នេះ លោក​វេជ្ជបណ្ឌិត ន​ង សុវណ្ណ​រ័​ត្ន បាន​ពន្យល់​ថា តាម​ការ​សិក្សា​ស្រាវជ្រាវ​ដែល​មាន​ឯកសារ​តម្កល់​នៅ​ក្រសួងសុខាភិបាល គ្រប់​សព​ដែល​ស្លាប់​ដោយ​ការ​ធ្វើ​ឲ្យ​ថប់ដង្ហើម​ស្លាប់​(​ឃាតកម្ម​) គឺ​៩៩​ភាគរយ​មាន​ស្លាកស្នាម​ផ្សេង​ៗគ្ន ា​នៅ​លើ​សាកសព មាន​កកឈាម​នៅ​ក្នុង​ភ្នែក និង​ឡើង​ពណ៌​ស្វាយ​នៅ​ចុងដៃចុងជើង​នៃ​សព ។ ចំពោះ​សព​ដែល​ស្លាប់​លើ​ចំណង​(​អត្តឃាត​) ដោយ​ចងក គឺ​សព​តែងតែ​ក្ដាប់ដៃ​ជាប់​ជា​និច្ច មាន​ហៀរ​សំបោរ និង​ទឹកមាត់ ស្ថានភាព​សព​ផ្ទៃ មុខ​មាន​ពណ៌​ស​ស្លេក ។ សព​មិន​មានការ​ប្រែ​ពណ៌​ស្វាយ​ចុងដៃចុងជើង​ឡើយ ។

ចំពោះ​ករណី​សព​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា នៅ​ខេត្តតាកែវ ដែល​គ្រូពេទ្យ​កោសល្យវិច័យ​ខេត្ត និង​សមត្ថកិច្ច​នគរបាល​ខេត្ត​បញ្ជាក់​ថា ស្លាប់​ការ​ធ្វើ​អត្តឃាត​នោះ លោក​មិន​អាច​ធ្វើការ​សន្និដ្ឋាន​បាន​ទេ ដោយសារ​លោក​​មិន​បាន​ពិនិត្យ​សព​ផ្ទាល់ ប៉ុន្តែ​លោក​មានការ​កត់សម្គាល់​ឃើញ​ថា សព​ជន​រង​គ្រោះ​មាន​ហៀរ​ទឹក​មាត់ និង​សំបោរ នៅ​ពេល​ស្រាយ​សព​ដាក់​មក​លើ​កម្រាល​ឥដ្ឋ ។ ដូច្នេះ ករណី​នេះ​ទុក​ពេល​ឲ្យ​ចៅក្រម ក្រុម
ប្រឹក្សា​សម្រេចសេចក្តី​ទៅ​តាម​នីតិវិធី ដែល​បាន​ឆ្លងកាត់​សវនាការ​ជា​ច្រើន​លើក​នោះ​ចុះ ។

គួរ​បញ្ជាក់​ថា សំណុំរឿង​ដ៏​ស្មុគស្មាញ​មួយ​នេះ​មាន​ជន​ត្រូវ​ចោទ​៤​នាក់ ១-​លោក ឡាយ វណ្ណ​:អាយុ​៤៥​ឆ្នាំ ២-​លោក ឡាយ ណា​រិ​ទ្ធ អាយុ​៤៦​ឆ្នាំ ជា​បងប្រុស​របស់​លោក ឡាយ វណ្ណៈ ជាប់ចោទ​ពី​បទ​ឃាតកម្ម ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​១៩៩ នៃ​ក្រមព្រហ្មទណ្ឌ ។ ៣-​ឈ្មោះ ម៉េ​ន សា​ម៉ៃ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជា​អ្នកបើកបរ​រថយន្ត​ឲ្យ​លោក ឡាយ វណ្ណៈ និង​៤-​ឈ្មោះ ជឹ​ម វុ​ធ ហៅ​ថូ​ត ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជា​អ្នកបម្រើ​នៅផ្ទះ​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ពី​បទ​លាក់បាំង​តម្រុយ ប្រព្រឹត្ត​នៅផ្ទះ​ជួល ភូមិ​ផ្សារ​តា​កោ សង្កាត់​រកា​ក្នុង ក្រុង​ដូន​កែវ ខេត្តតាកែវ កាលពី​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ យោង​តាម​មាត្រា​៥៣២ នៃ​ក្រមព្រហ្មទណ្ឌ ។

អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ត្រូវ​គេ​ប្រទះ​ឃើញស្លាប់​ដោយ​ចងក​នៅ​ក្នុង​បន្ទប់ដេក​របស់​នាងក្នុងផ្ទះ​ជួល​ដ៏​ធំ​មួយ ស្ថិត​នៅ​ភូមិ​ផ្សារ​តា​កោ សង្កាត់រកា​ក្នុង ក្រុង​ដូន​កែវ កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ ខែមករា ឆ្នាំ​២០១៨ ។ ការ​ស្លាប់​របស់​អ្នកស្រី ចេ​វ សុ​វ​ឌ្ឍ​នា ដំបូង​សមត្ថកិច្ច​គណៈកម្មការ​ខេត្តតាកែវ​សន្និដ្ឋាន​ថា ជា​រឿង​អត្តឃាត​ព្រោះ
តែ​វិបត្តិ​ស្នេហា ពោល​គឺ​ជន​រង​គ្រោះ​ចងក​ធ្វើ​អត្តឃាត ។ ប៉ុន្ដែ​ប្រមាណ​ជិត​១​ខែ​ក្រោយមកសមត្ថកិច្ច​របស់​នាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​ធ្វើការ​ស្រាវជ្រាវ​រក​ឃើញ​ថា មិនមែន​អត្តឃាត​ទេ គឺជា​រឿង​ឃាតកម្ម​ទៅ​វិញ ។

បន្ទាប់​មក សមត្ត​កិច្ច​បាន​បើក​ការ​ស៊ើបអង្កេត​តាម​ជំនាញ រហូត​ឈាន​ដល់​ឃាត់ខ្លួន​ជនសង្ស័យ​៤​នាក់ ដែល​​មាន​លោក ឡាយ វណ្ណៈ អតីត​អភិបាលខេត្ត​ផង ហើយ​ជនសង្ស័យ​ត្រូវ​បាន​ឃុំខ្លួន និង​រង​នូវ​ការ​ចោទ​ប្រកាន់​ពី​បទ​ឃាតកម្ម និង​លាក់បាំង​ក្នុង​អំពើ​ឃាតកម្ម ។ ជា​ការ​កត់សម្គាល់ រាល់ពេល​សវនាការ​លោក ឡាយ វណ្ណៈ ដែល​ជា​ជន​ជាប់​ពាក់ព័ន្ធ​ក្នុង​អំពើ​ឃាតកម្ម​លើ​គូស្នេហ៍ តែងតែបាន​បដិសេធ​ថា ខ្លួន​មិន​ល្ងង់ ខ្លៅ​រហូត​ដល់​ទៅ​សម្លាប់​ស្រី​កំណាន់ចិត្ត​របស់​ខ្លួន​នោះ​ទេ និង​បាន​ទ​ទួ​ច​សុំ​ឲ្យ​តុលាការ​ជួយ​ផ្តល់​យុត្តិធម៌​ចំពោះ​ការ​ចោទប្រកាន់​នេះ ៕

អត្ថបទសរសេរ ដោយ