ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

យីណ៎…សួរនាំ​ទើបដឹងថា ជា​ចោរសោះ

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​២​នាក់ ​ខណៈ​កំពុង​លួច​ពន្លះ​សាច់សត្វ​គោ​របស់​អ្នក​ភូមិ​យក​សាច់​ធ្វើ​ម្ហូប​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​​ មិថុនា ចំណុច​ខាង​លិច​ទួល​ព្រៃ​ពោន​ចម្ងាយ​៥០០​ម៉ែត្រ ក្នុង​ភូមិ​សំឡី​ខាងត្បូង​ ឃុំ​សំឡី​ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​…

ខេត្តស្វាយរៀង​ ៖ ​សមត្ថកិច្ច​ឃាត់ខ្លួន​បុរស​២​នាក់ ​ខណៈ​កំពុង​លួច​ពន្លះ​សាច់សត្វ​គោ​របស់​អ្នក​ភូមិ​យក​សាច់​ធ្វើ​ម្ហូប​ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៩​​ មិថុនា ចំណុច​ខាង​លិច​ទួល​ព្រៃ​ពោន​ចម្ងាយ​៥០០​ម៉ែត្រ ក្នុង​ភូមិ​សំឡី​ខាងត្បូង​ ឃុំ​សំឡី​ស្រុក​កំពង់​រោ​ទិ៍​ ខេត្តស្វាយរៀង​ ។ បន្ទាប់ពីសមត្ថកិច្ច​បានធ្វើការ​សួរទាំង​ទាំង២នាក់រួច ទើបដឹងថា ជាចោរ​លួចគោ​ ។

សេចក្តីរាយការណ៍ឱ្យដឹងថា ជនសង្ស័យ​​ឃាត់ខ្លួន​ ១-ឈ្មោះ​ញឹ​ម​ ច​ន្ថា ​ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ​ ធ្វើស្រែ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​ និង២-​ឈ្មោះ​អឿ​ន​ ឈើ​កា ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ ជាកម្មករ មាន​ទីលំនៅ​ភូមិ​សំឡី​ខាងជើង​ ឃុំ​សំឡី​ ជា​កូនប្រសារ​ ។​

បើ​តាម​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​សំឡី​បាន​ឱ្យ​​ដឹង​ថា ខណៈ​កម្លាំង​ចេញ​ល្បាត​ក្នុងភូមិ​សាស្ត្រ​របស់​ខ្លួន​ពេល​យប់ ក៏​បាន​ប្រទះ​ឃើញ​ជនសង្ស័យ​ចំនួន​២​នាក់​កំពុង​ធ្វើ​សកម្មភាព​ពន្លះ​សាច់សត្វ​គោ​ឈ្មោល​មួយ​​ក្បាល ពណ៌​ត្នោត​ ដែល​រុំ​ជាប់​​ដើម​អាកា​ស្យា​លើ​ភ្លឺ​ប្រឡាយ​ពេល​នោះ​ ។ ពេលនោះ ​ក៏មានការ​សង្ស័យ ក៏​បាន​សួរនាំ​ទើប​ដឹង​ថា ជា​ចោរលួច​ពន្លះសាច់​គោ អ្នក​ភូមិ​សោះ​។​

សមត្ថកិច្ច​ក៏បាន​ខ្លួន​ជនសង្ស័យ​២​នាក់​ជាឪពុកនិងប្រសារ ​រួម​ទាំង​វត្ថុ​តាង​ទៅ​ប៉ុ​ស្តិ៍ ដើម្បី​សាកសួរ​ ។​ នៅ​ចំពោះ​មុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​លួច​វះ​គោ​របស់​ប្រជាពលរដ្ឋ​ពិតមែន​។​​​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ ត្រូវ​បាន​កម្លាំង​នគរបាល​បំពេញ​សំណុំរឿង​ប​ញ្ជួ​ន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី ​៕ (សម្រួលដោយ៖ ស្រីណា​)

អត្ថបទសរសេរ ដោយ