ទ្រឹស្តីព្រះពុទ្ធសាសនាបានបំភ្លឺថា បណ្តាសេចក្តីសុខទាំងអស់រួមនៅត្រឹមតែពីរយ៉ាងប៉ុណ្ណោះគឺ សុខតាមផ្លូវកាយ និងសុខតាមផ្លូវចិត្ត តែសុខផ្លូវកាយនោះមិនឋិតថេរយូរអង្វែងទេ គឺនៅត្រឹមមួយរយៈខ្លីប៉ុណ្ណោះ ឯសុខផ្លូវចិត្តវិញ ទើបអាចឋិតនៅអស់កាលយូរអង្វែង និងអាចឋិតនៅអស់មួយជីវិត បើយើងចេះអប់រំចិត្តបានល្អហើយ ។
កាលបើបុគ្គលយល់ពីសេចក្តីសុខកើតតាមផ្លូវចិត្តប្រាកដហើយ គួរមានស្មារតីប្រុងប្រយ័ត្នកុំដូរយកសេចក្ដីសុខផ្លូវចិត្តនេះជាមួយនឹងសុខផ្លូវកាយឲ្យសោះ នាំតែក្ដៅក្រហាយព្រោះរស់នៅជាមួយនឹងចិត្តមិនស្ងប់ហ្នឹងហើយជាហេតុនាំឱ្យកើតទុក្ខ ។
តែបើបុគ្គលលះសុខកាយ យកសុខផ្លូវចិត្តវិញនោះ ជាការល្អបំផុតត្រូវប្រញាប់ធ្វើឲ្យបានឆាប់ចុះ ប្រាកដជានឹងបានផលគាប់ចិត្តស្ងប់ត្រជាក់ប្រពៃពិត ។
សុខផ្លូវចិត្តត្រូវរកតាមវិធីចូលទៅហ្វឹកហាត់ អប់រំកាយចិត្តឱ្យល្អ តាំងអារម្មណ៍ឱ្យស្ងប់តាមរយៈការធ្វើសមាធិបញ្ញាក្រោមការណែនាំ ចង្អុល បង្ហាត់បង្ហាញពីគ្រូឧទ្ទេសដ៏ត្រឹមត្រូវបំផុតទើបទទួលបានផលល្អ ។
ចែករំលែកព័តមាននេះ