ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មកមែនអី ! ស្ងាត់​ៗ​ស្រាប់តែ​ឃើញ Neymar នៅ​ជាមួយ Karim Benzema

4 ឆ្នាំ មុន

នៅ​ក្នុង​បណ្តាញ​សង្គម Instagram នា​ពេល​នេះ​កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ក្លិប​អធិរាជ​ស Real Madrid គឺ​តារា​ឆ្នើម Karim Benzema បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយ​តារា​ឆ្នើម​ប្រេ​ស៊ី​ល…

នៅ​ក្នុង​បណ្តាញ​សង្គម Instagram នា​ពេល​នេះ​កំពុង​ផ្ទុះ​ការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ខណៈ​ពេល​ដែល​ខ្សែប្រយុទ្ធ​ជួរ​មុខ​របស់​ក្លិប​អធិរាជ​ស Real Madrid គឺ​តារា​ឆ្នើម Karim Benzema បាន​បង្ហោះ​រូបភាព​មួយ​សន្លឹក​ជាមួយ​តារា​ឆ្នើម​ប្រេ​ស៊ី​ល Neymar Jr. ដែល​បច្ចុប្បន្ន​ជា​កីឡាករ​របស់​ក្លិប​អ្នកមាន​បារាំង PSG ធ្វើ​ឱ្យ​មានការ​ដាក់​សង្ស័យ​ថា តារា​ឆ្នើម Neymar Jr. អាច​នឹង​មក​ចូលរួម​ជាមួយ​ក្លិប​អធិរាជ​ស​ផង​ដែរ ។

ការ​ផុស​រូប​របស់​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​ខាងលើ​ជាមួយ​កីឡាករ Neymar Jr. ហាក់​មាន​ភាព​ស្និត​ស្នាល​គ្នា​ខ្លាំង ហើយ​ក៏​មាន​តារា​ឆ្នើម​ជាមួយ​ច្រើន​រូប រួម​នឹង​អ្នកគាំទ្រ​ចូល​ខ​មិន​ប្រោ​ង​ព្រាត និង​មាន​អ្នកខ្លះ​ខ​មិន​ថា «​សូម​ស្វាគមន៍​» ផង​ដែរ ។

គួរ​រំលឹក​ផង​ដែរ​ថា ក្លិប​អធិរាជ​ស Real Madrid ថ្មី​ៗ​នេះ​ទើបតែ​នាំ​ចូល​តារា​ឆ្នើម​ខ្សែប្រយុទ្ធ​២​រូប​គឺ Luka Jovic របស់​ក្លិប Eintracht Frankfurt និង​អតីត​តារា​ឆ្នើម​តោ​ខៀវ Chelsea កីឡាករ Eden Hazard ផង​ដែរ ខណៈ​ដែល​ព័ត៌មាន Neymar ចង់​ចាក​ចេញពី PSG ទៅ​ចូលរួម​ជាមួយ Real Madrid ក៏​កំពុង​តែ​ផ្ទុះ​ជា​ខ្លាំង​មួយ​រយៈ​ចុង​ក្រោយ​នេះ ៕

https://www.instagram.com/p/By8OGh4FvEL/?utm_source=ig_web_copy_link

កែសម្រួល​ដោយ ៖ សំណាង