ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហួស​ថ្លែង ! គ្រឿងក្នុង​ជ្រូក​ជិត​១​តោន​ដឹក​ពី​ប្រទេស​ថៃ​ចូល​មក​ភ្នំពេញ

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​ដឹក​ជញ្ជូន​នាំ​ផលិតផល​គ្រឿងក្នុង​ជ្រូក​ជិត​១​តោន​ពី​ប្រទេស​ថៃ​ខូចគុណភាព​ខុសច្បាប់​ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​ដឹក​តាម​រថយន្ត​ម៉ាក​តួ​រី​ស ពណ៌​ស​១​គ្រឿង ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ខូចគុណភាព ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ម្នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្ត ដើម្បី​ត្រួតពិនិត្យ និង​ចាត់ការ​តាម​ផ្លូវច្បាប់…

ខេត្តបន្ទាយមានជ័យ ៖ រថយន្ត​១​គ្រឿង​ដឹក​ជញ្ជូន​នាំ​ផលិតផល​គ្រឿងក្នុង​ជ្រូក​ជិត​១​តោន​ពី​ប្រទេស​ថៃ​ខូចគុណភាព​ខុសច្បាប់​ត្រូវ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្តបន្ទាយមានជ័យ​បង្ក្រាប​គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​ដឹក​តាម​រថយន្ត​ម៉ាក​តួ​រី​ស ពណ៌​ស​១​គ្រឿង ដែល​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​កម្ពុជា​ខូចគុណភាព ត្រូវ​បាន​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ​ធ្វើការ​បង្ក្រាប និង​ឃាត់ខ្លួន​អ្នក​បើករថយន្ត​ម្នាក់​បញ្ជូន​មក​កាន់​ស្នងការដ្ឋាន​គ​របាល​ខេត្ត ដើម្បី​ត្រួតពិនិត្យ និង​ចាត់ការ​តាម​ផ្លូវច្បាប់ ។

ការ​បង្ក្រាប​រថយន្ត​ដឹក​ផលិតផល​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​នេះ​បាន​ធ្វើ​ឡើង​នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២០ ខែមិថុនា​នេះ ស្ថិត​នៅ​ក្នុងភូមិ​ណា​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ ខេត្តបន្ទាយមានជ័យ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក ឆេ​ន សុវត្ថិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ តាម​បទបញ្ជា​កា​របស់​លោក​ឧត្តមសេនីយ៍ទោ​អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​មានការ​សម្របសម្រួល​នីតិវិធី​ពី​លោក​មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ឯក ឆេ​ន សុវត្ថិ នាយការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​បានឱ្យ​ដឹង​ថា ៖ ការ​បង្ក្រាប​រថយន្ត​ម៉ាក toyota alphard ពណ៌​ស ពាក់​ស្លាក​លេខ​បន្ទាយ​មាន​ជ័យ ២B-៦៧៧៩ អនុវត្ត​តាម​បទបញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ទប់ស្កាត់​នៃ​ការ​នាំ​ចូល​នូវ​ផលិតផល​ម្ហូបអាហារ​ខូចគុណភាព​ពី​ប្រទេស​ជិតខាង​បង្ក​ឲ្យ​គ្រោះថ្នាក់​សុខភាព​ប្រជាពលរដ្ឋ​ខ្មែរ​ដែល​ទទួលទាន ។

ជា​លទ្ធផល ក្រោយ​ពី​មាន​ប្រជាពលរដ្ឋ​ល្អ​បាន​រាយការណ៍​មក​ថា មាន​រថយន្ត​បាន​លួច​ដឹក​ផ្ទុក​ផលិតផល​គ្រឿងក្នុង​ជ្រូក​ខូចគុណភាព​នាំ​ចូល​ពី​ថៃ​ចេញពី​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​ឆ្ពោះទៅ​រាជធានី​ភ្នំពេញ ។ លោក​បាន​ដឹកនាំ​កម្លាំង​ជំនាញ​ចុះ​ប្រតិបត្តិការ​ស្ទាក់​ចាប់​រថយន្ត​នេះ​បាន​នៅ​លើ​ផ្លូវជាតិ​លេខ​៥ ក្នុងភូមិ​សាស្ត្រ ភូមិ​កា​ឆាយ ឃុំ​កូប ស្រុក​អូរ​ជ្រៅ យក​មក​ស្នងការដ្ឋាន ដើម្បី​ធ្វើការ​ត្រួតពិនិត្យ និង​ឃាត់ខ្លួន​អ្នកបើកបរ​រថយន្ត​ឈ្មោះ​គូ លាង​ចិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ការ​នាំ​ចូល​ផលិតផល​គ្រឿងក្នុង​ជ្រូក​ទាំងនោះ​គ្មាន​ច្បាប់​លិខិតអនុញ្ញាត​ឱ្យ​នាំ​ចូល និង​គ្មាន​ការ​ត្រួតពិនិត្យ​ត្រឹមត្រូវ​ពី​មន្ត្រី​ជំនាញ​នោះ​ឡើយ ។ ផលិតផល​គ្រឿងក្នុង​ជ្រូក​មាន​សរុប​១២​កេស ស្មើនឹង​៥៧២​គីឡូក្រាម ក្នុង​នោះ​មាន​ពោះជ្រូក​២០០​គីឡូក្រាម ត្រចៀកជ្រូក​១៨០​គីឡូក្រាម , បេះដូង​ជ្រូក​១៥០​គីឡូក្រាម ឆ្អឹងជំនី​ជ្រូក​២២​គីឡូក្រាម និង​ពោះវៀនធំ​២០​គីឡូក្រាម ។

បើ​តាម​ចម្លើយ​សារភាព​ពី​អ្នកបើកបរ​រថយន្ត​ឈ្មោះ​គូ លាង​ចិន ភេទ​ប្រុស អាយុ​២៨​ឆ្នាំ រស់នៅ​ភូមិ​២ សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ប្រាប់​សមត្ថកិច្ច​ថា រូបគេ​ប្រកប​មុខរបរ​អ្នក​រត់​តាក់ស៊ី ទើបតែ​ស៊ីឈ្នួល​ដឹក​ផលិតផល​គ្រឿងក្នុង​ជ្រូក​លើក​ទី​១ យក​ទៅ​ឱ្យ​ថៅកែ​នៅ​ឯ​ភ្នំពេញ​ដោយ​ស៊ីឈ្នួល​ដឹក​១​កេស​២៥,០០០​រៀល ដោយ​មិនដឹង​ថា ផលិតផល​គ្រឿងក្នុង​ជ្រូក​មានច្បាប់​ឬ​អត់​ច្បាប់​នោះ​ទេ ។

លោកនាយ​ការិយាល័យ​បញ្ជាក់​ឱ្យ​ដឹង​ទៀត​ថា ផលិតផល​គ្រឿងក្នុង​ជ្រូក​ជាង​កន្លះ​តោន​រង់ចាំ​ឱ្យ​មន្ត្រី​ជំនាញ​កាំកុងត្រូល​ចុះ​មក​ធ្វើតេស្ត​ពិនិត្យ​ក្រែង​មានការ​លាយ​ផ្សំ​នូវ​សារ​ធាតុគីមី និង​សុំ​គោលការណ៍​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​យក​ទៅ​ដុត​កម្ទេច​ចោល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ