ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីឈរជើងតាមច្រករបៀងនៅតែផ្គើនចំណាត់ការហាមនាំជ្រូកពីវៀតណាម?

4 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង​៖ មន្ត្រី​ប្រចាំការ​ច្រករបៀងមនោ​រម្យ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ចោទ​ថា ឃុ​បឃិ​ត​និង​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ទាប ដោយ​ផ្គើន​នឹង​បទបញ្ជា​របស់​​លោក​អភិបាល​ខេត្ត ដែល​បាន​ចេញ​សេចក្តីណែនាំ​ដល់គ្រប់​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ទាំងអស់ ជា​ពិសេស​ សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ត្រូវ​សហការ​អនុវត្ត​នូវ​វិធានការ​បន្ទាន់ ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បច្ចុប្បន្ន​នៅ​ប្រទេស​វៀតណាម​កំពុង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួន​១៨​ខេត្ត…

ខេត្តស្វាយរៀង​៖ មន្ត្រី​ប្រចាំការ​ច្រករបៀងមនោ​រម្យ ត្រូវ​បាន​មជ្ឈដ្ឋាន​នានា​ចោទ​ថា ឃុ​បឃិ​ត​និង​បើក
ដៃ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​រស់​ពី​ប្រទេស​វៀតណាម​ចូល​មក​ក្នុងភូមិ​សាស្ត្រ​ស្រុក​ស្វាយ​ទាប ដោយ​ផ្គើន​នឹង​បទ
បញ្ជា​របស់​​លោក​អភិបាល​ខេត្ត ដែល​បាន​ចេញ​សេចក្តីណែនាំ​ដល់គ្រប់​ស្ថា​ប​ន័​មាន​សមត្ថកិច្ច​ទាំងអស់ ជា​ពិសេស​ សមត្ថកិច្ច​ដែល​ឈរជើង​នៅ​តាម​បន្ទាត់​ព្រំដែន​ត្រូវ​សហការ​អនុវត្ត​នូវ​វិធានការ​បន្ទាន់ ដើម្បី​ត្រួតពិនិត្យ​និង​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​បច្ចុប្បន្ន​នៅ​ប្រទេស​វៀតណាម​កំពុង​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួន​១៨​ខេត្ត ដែល​គ្រប់​ស្ថាប័ន​ពាក់ព័ន្ធ​ត្រូវ​តែ​ចូលរួម​ទប់ស្កាត់​និង​បង្ក្រាប តែ​បែរជា​មន្ត្រី​ច្រករបៀង​មនោ​រម្យ​បើកដៃ​ឲ្យ​ឈ្មួញ​នាំ​ជ្រូក​វៀតណាម​ចូល​មក ក៏​ប៉ុន្តែ​ត្រូវ​ក្រុម​ចល័ត​បង្ក្រាប​បាន ។ សូមបញ្ជាក់ថា ៖ ប្រយ័ត្ន…ផ្ទុះជំងឺ​ប៉េស្ត​ជ្រូក​​អាហ្វ្រិក​នៅ​ខេត្ត​ឡង​អាង​ជាប់​ព្រំដែន​ស្វាយ​រៀង

បើ​តាម​មន្ត្រី​ការិយាល័យ​ផលិតកម្ម​និង​ប​សុព្យាបាល​នៃ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​១៨ ខែមិថុនា វេលា​ម៉ោង​១១​និង​១៥​នាទី​យប់ ក្រុម​ចល័ត​អគ្គនាយកដ្ឋាន​សុខភាព​សត្វ​និង​ផលិតកម្ម​សត្វ សហការ​ជាមួយ​ក្រុមការងារ​ការិយាល័យ​ផលិតកម្ម​និង​បសុព្យាបាល​ខេត្ត ចុះ​បង្ក្រាប​ចាប់​ឃាត់រ៉ឺ​ម៉ក​ដឹក​ជ្រូក​រស់​មួយ​គ្រឿង​មាន​ចំនួន​៩​ក្បាលនៅ​ចំណុច​ទី​សត្តឃាត​ជី​ភូ ស្ថិត​ក្នុងភូមិ​គុម្ពោត​ប្រស់ សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

ក្រោយ​ពី​សាកសួរ អ្នក​បើក​រ៉ឺ​ម៉ក​ឆ្លើយ​ថាជ្រូក​រស់​៩​ក្បាល​នេះ​ដឹក​មក​ពី​ប្រទេស​វៀតណាម​ឆ្លង​ដែន​តាម​ច្រក របៀង​មនោ​រម្យ ស្ថិត​ក្នុងភូមិ​មនោ​រម្យ ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប​។ ក្រុមការងារ​បាន​ឃាត់ខ្លួន​ជន ល្មើស​រួម​នឹង​វត្ថុ​តាង​ជ្រូក​និង​រ៉ឺ​ម៉ក យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕

អត្ថបទសរសេរ ដោយ