ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រេង​ឥន្ធនៈ​លក់រាយ​តាម​ស្ថានីយ​ក្នុង​ប្រទេស​កម្ពុជា​ធ្លាក់​គួរ​ឱ្យ​កត់សម្គាល់​ក្នុង​ស​ប្ដា​ហ៍​នេះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៣ នៃ​ខែមិថុនា នេះ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ នៅ​តាម​ស្ថានីយ៍​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់ ដែល​ធ្វើ​អោយ​ពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​នានា​ជា​ពិសេស​អាជីវកម្ម​ផ្នែក​ដឹក​ជញ្ជូន ។ ​យោង​ទៅ​តាម​របាយការណ៍​និង​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ឃើញ​ថា​តម្លៃ​ប្រេងឥន្ធនៈ…

រាជធានី​ភ្នំពេញ ៖ នៅ​ក្នុង​ស​ប្ដា​ហ៍​ទី​៣ នៃ​ខែមិថុនា នេះ​តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ នៅ​តាម​ស្ថានីយ៍​នានា​ក្នុង​ប្រទេស​កម្ពុជា បាន​ធ្លាក់​ចុះ​គួរ​អោយ​កត់សម្គាល់ ដែល​ធ្វើ​អោយ​ពលរដ្ឋ​កាន់តែ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រកប​អាជីវកម្ម​នានា​ជា​ពិសេស​អាជីវកម្ម​ផ្នែក​ដឹក​ជញ្ជូន ។

​យោង​ទៅ​តាម​របាយការណ៍​និង​សេចក្តី​ប្រកាស​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​នៅ​ដើម​ស​ប្ដា​ហ៍​នេះ​ឃើញ​ថា​តម្លៃ​ប្រេងឥន្ធនៈ បាន​ធ្លាក់​ចុះ​មក​នៅ​មួយ​កម្រិត​ទាប​ជាង​ស​ប្ដា​ហ៍​មុន ជាក់ស្ដែង​តម្លៃ​ប្រេងសាំង​ធម្មតា នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ មាន​តម្លៃ​ត្រឹមតែ​៣៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​មួយ​លី​ត្រ ខណៈ​ប្រេងម៉ាស៊ូត​កំណត់​តម្លៃ​ត្រឹម​៣៤០០​រៀល​ក្នុង​មួយ​លី​ត្រ ។ ​នៅ​ក្នុង​សេចក្តីជូនដំនឹង​របស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​កណ​ត់​ឱ្យ​ម្ចាស់​ស្ថានីយ៍​នានា​ទូ​ទាំង​ប្រទេស​ត្រូវ​លក់​ទៅ​តាម​សេចក្តីជូនដំណឹង​នេះ ចាប់​បី​ថ្ងៃ​ទី​១៦ ខែមិថុនា​ដល់​ថ្ងៃ​ទី​៣០​ខែមិថុនា​ឆ្នាំ ២០១៩ ពោល​គឺ​មាន​រយៈ​២​ស​ប្ដា​ហ៍ ។ បន្ទាប់​ពី​ថ្ងៃ​នោះ​ទៅ ក្រសួង​នឹង​ធ្វើការ​កំណត់​តម្លៃ​ជា​ថ្មី​ដោយ​យោង​ទៅ​តាម​ការ​ប្រែប្រួល​តម្លៃ​ប្រេងឥន្ធនៈ​នៅ​លើ​ទីផ្សារ​ពិភពលោក ជា​ពិសេស​ទីផ្សារ​ប្រេង​នៅ​ប្រទេស​ដែល​កម្ពុជា​នាំ​ចូល​មក ។ ហើយ​ការ​កំណត់​តម្លៃ​នេះ បាន​ធ្វើ​ឡើង​ដោយ​មាន​ក្រសួង​បី​ចូលរួម រួម​មាន​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​រ៉ែ និង​ថាមពល ។

បើ​តាម លោក​ស៊ា​ង ថៃ មន្ត្រី​អ្នកនាំពាក្យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា បាន​លើក​ឡើង​កន្លង​មក​ថា​ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ប្រទេស​កម្ពុជា គឺ​ធ្វើ​ឡើង​ដោយ​មាន​រូបមន្ត​សម្រាប់​គណនា ដោយ​យោង​ទៅ​លើ​ការ​ប្រែប្រួល​ទីផ្សារ​នៅ​ក្នុង​តំបន់ និង​ការ​ប្រែប្រួល​នៃ​រូបិយប័ណ្ណ​ដុល្លារ​ធៀប​នឹង​ប្រាក់​រៀល ពីព្រោះ​ការ​ទិញ​ប្រេង​ពី​ក្រៅប្រទេស គឺ​ត្រូវ​ប្រាក់​ដុល្លារ​ទៅ​ទិញ មិនមែន​យក​ប្រាក់​រៀល​ទៅ​ទិញ​នោះ​ទេ ។

មន្ត្រី​នាំពាក្យ​ដដែល​រូប​នេះ បានអោយ​ដឹង​ថា សម្រាប់​ការ​កំណត់​តម្លៃ​ប្រេងឥន្ធនៈ​នៅ​កម្ពុជា គឺ​កំណត់​តែ​ប្រេងសាំង​ធម្មតា និង​ប្រេងម៉ាស៊ូត​ប៉ុណ្ណោះ ព្រោះ​ទាំង​ពីរ​ប្រភេទ​នេះ​គឺ​មាន​ប្រជាពលរដ្ឋ​កម្ពុជា​ប្រើប្រាស់​ច្រើន ដោយឡែក​ក្រសួង​ក៏​ទុក​លទ្ធភាព​ឱ្យ​ម្ចាស់​ស្ថានីយ៍​អាច​លក់​ប្រេងសាំង​ស៊ុប​ពែរ​ទៅ​តាម​ទីផ្សារ​ប្រកួតប្រជែង​របស់​ខ្លួន​បាន ពោល​គឺ​ចង់​ឡើង​ឬ​ចង់​ចុះ តាម​ចិត្ត​របស់​ពួក​គេ​បាន ។

សូម​រំលឹក​ថា បច្ចុប្បន្ន​នេះ កម្ពុជា​បាន​នាំ​ចូល​ប្រេងឥន្ធនៈ​ពី​ប្រទេស​ជា​ច្រើន​នៅ​លើ​ពិភពលោក​ដើម្បី​បំពេញតម្រូវការ​ទីផ្សារ ដូច​ជា​ពី​ប្រទេស វៀតណាម ប្រទេស​ថៃ ប្រទេស​សឹ​ង្ហ​បុរី ប្រទេស​ម៉ា​ឡេ​ស៊ី ប្រទេស អា​រ៉ាប់ ញូ​វ​ហ្ស៊ើ​ឡែ​ន សហរដ្ឋអាមេរិក ចិន ប្រទេស​កូរ៉េ ប្រទេស​អា​ឡឺ​ម៉​ង់ ហុងកុង ហ្វី​លី​ពី​ន ជប៉ុន អូស្ត្រាលី អេ ស្ប៉ា​ញ អ៊ី​តា​លី អ៊ុយ​ក្រែ​ន ឥណ្ឌា ហូ​ឡង់ តួ​គី ប៉ូ​ឡូញ ចក្រភព​អង់គ្លេស កា​ណា​ដា ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត និង​ប្រទេស​ប៊ែ​ល​ហ្ស៊ិ​ក ។ ហើយ​ក្នុង​មួយ​ឆ្នាំ កម្ពុជា​នាំ​ចូល​ប្រេងឥន្ធនៈ​ប្រមាណ​២​លាន​តោន គិត​ជា​ទឹកប្រាក់​ប្រមាណ​ជាង​១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ។

គួរ​បញ្ជាក់​ថា កាលពី​ស​ប្ដា​ហ៍​មុន​នេះ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​តាម​ស្ថានីយ​នានា​ក្នុងស្រុក ដែល​កំនត់​ដោយ​អន្តរក្រសួង​ទាំង​បី រួម​មាន​តម្លៃ​ប្រេងសាំង​ធម្មតា​ត្រូវ​លក់ ៣៧៥០​រៀល​ក្នុង​មួយ​លី​ត្រ និង​តម្លៃ ៣៦៥០​រៀល​ក្នុង​មួយ​លី​ត្រ​សម្រាប់​ប្រេងម៉ាស៊ូត ៕ កែសម្រួលដោយ ៖ សុឃាក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ