ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាវ រី​យ៉ា មាន​អ្នក​ឈ្នានីស ចង់​បំបែក​បំបាក់​​ស្នេហ៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​នេះ​លេចឮ​ខ្ចរខ្ចាយ​ថា​Love Riya ដែល​កំពុង​ពពោះ​នោះ​បាន​បែកបាក់​គ្នា​ជាមួយ​ស្វាមី ។ តើ​វា​ពិត​ទេ ហើយ​រី​យ៉ា បញ្ជាក់​បែប​ណា ? តារា​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​អ្នក​នាង…

រាជធានី​ភ្នំពេញ​៖ មួយ​រយៈ​នេះ​លេចឮ​ខ្ចរខ្ចាយ​ថា​Love Riya ដែល​កំពុង​ពពោះ​នោះ​បាន​បែកបាក់​គ្នា​ជាមួយ​ស្វាមី ។ តើ​វា​ពិត​ទេ ហើយ​រី​យ៉ា បញ្ជាក់​បែប​ណា ?

តារា​ហ្វេ​ស​ប៊ុ​ក​ល្បីឈ្មោះ​អ្នក​នាង Love Riya និង​ស្វាមី​ក្មេង មួយ​រយៈ​នេះ​លេចឮ​ថា​ពួក​គេ​បាន​លែង​លះ​​គ្នា ស្ងាត់​ៗ ។ ជា​ការ​បញ្ជាក់​ទៅ​លើ​អ្វី​ដែល​មិន​ច្បាស់លាស់​នេះ ទាំង​ប្ដី​ទាំង​ប្រពន្ធ បាន​ចេញ​មុខ​ប្រតិ​កម្ម​ព្រម​គ្នា ។ អ្នក​ទាំង​ពីរ​បាន​លើក​ឡើង​ថា ដំណឹង​អកុសល​ដែល​មិន​អាច​ទទួលយក​បាន​នេះ ទំនង​ប្រឌិត​ចេញពី​អ្នក​ឈ្នានីស ឬ​អាច​មាន​អ្នក​ជួល​ឲ្យ​បង្ខូចឈ្មោះ​ពួក​គេ ។

នៅ​ពេល Live កាលពី​ថ្ងៃ​ទី​១៨​មិថុនា ២០១៩ អ្នក​នាង Love Riya ដែល​ត្រូវ​គេ​ស្គាល់​ថា ជា​អ្នកលក់​តាម​អន​ឡាញ​ដ៏​ល្បីឈ្មោះ ជា​ពិសេស​ផលិតផល​ម្សៅ ឡេ ថ្នាំ​សម្រក​ទម្ងន់ និង​ផលិតផល​សាច់​ស្អាត​ជាដើម បាន​បញ្ជាក់​ថា រវាង​នាង និង​ស្វាមី អត់​មានរឿង​រ៉ាវ​មិន​ចុះសម្រុង​នឹង​គ្នា​ក្រោយ​ពេល​រៀប​ការ​ទេ ។

នាង​ថា​«​សម្រាប់​ការ​បង្ខូច​ថា​ស្វាមី​នាង​ខ្ញុំ​ដើរ​ដាច់​យប់​ជា​ប្រចាំ រហូត​ដល់​ថ្នាក់​នាង​ខ្ញុំ​បណ្ដេញចេញ ហើយ​ស្វាមីរ​ត់ទៅ​ផ្ទះ​ម្ដាយ​គេ​ទៀត​នោះ កាន់តែ​ហួសចិត្ត​ខ្លាំង​ឡើង ដែល​ខ្ញុំ​ក៏​រវល់ ហើយ​ស្វាមី​ដែល​ជា​និស្សិត​ពេទ្យ មានការ​ងារ​ចុះ​ស្ដារ និង​ការងារ​ផ្ទាល់ខ្លួន ត្រូវ​ចេញ​ក្រៅប្រទេស​ផង​ក៏​រវល់ មិនសូវ​បាន​ដើរទៅ​ណា​មក​ណា​ទេ ។ ក្នុង​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ ស្រាប់តែ​មាន​ដំណឹង​ថា នាង​ខ្ញុំ និង​ស្វាមី​បែកបាក់​គ្នា ។ នោះ​គឺជា​ដំណឹង​ដែល​ចង់​បង្ខូចឈ្មោះ​ស្វាមី​របស់ខ្ញុំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​របស់ខ្ញុំ​ដែល​មិន​អាច​ទទួល​យក​បាន »​។

ទោះជា​យ៉ាងណា​ក្តី Love Riya ថា នាង​មិន​មាន​គម្រោង​ប្តឹង​ពី​បទ​បង្ខូច​កិត្តិយស និង​បំផ្លើស​ការណ៍​ពិត​នោះ​ទេ ដោយសារ​តែ​នាង រកតែ​ពេល​នាំ​ចូល និង​ផ្សាយ​លក់​ផលិតផល​របស់​នាង​មិន​ចង់​ទាន់​ផង ។

ចំណែក​លោក​ហេ​ន ឌ្រី ស្វាមី​អ្នក​នាង Love Riya ចេញ​មុខ​ប្រតិកម្ម​ដែរ​ថា លោក​មិន​ដែល​ដើរ​លេង​ដាច់​យប់ និង​រឹតតែ​មិន​ធ្លាប់​មានរឿង​មិន​ចុះសម្រុង​ជាមួយនឹង​ភរិយា​ទេ មាន​តែ​អាណិត​ភរិយា​ទ្វេ​ដង ព្រោះ​កំពុង​ពពោះ នៅ​ប្រឹងរក​លុយ​តាម​អន​ឡាញ​យ៉ាង​សកម្ម ។

លោក​ហេ​ន ឌ្រី ថា​លោក​នៅ​ឆ្ងាយ​ពី​ភរិយា តែ​ពេល​ចេញ​ស្ដារ ពេល​រៀន​ពេទ្យ និង​ពេល​ទៅ​ក្រៅ ម្ដង​ៗ ។ ក្រៅពី​នោះ​មិន​ដែល​នៅ​ឆ្ងាយ​ពី​ភរិយា​ឡើយ ។

អ្នក​នាង Love Riya ដ្បិត​មាន​វ័យ​ច្រើន​ជាង​បន្តិច​មែន ប៉ុន្តែ​លោក​ហេ​ន ឌ្រី ថា បើ​លោក​ក្មេង​តែ​អាយុ ហើយ​សង្ហា​តែ​រូបរាង តែ​ខ្វះ​គំនិត ក៏​ភរិយា​របស់​លោក​មិន​យក​លោក​ជា​ស្វាមី​ដែរ ។

លោក​ហេ​ន ឌ្រី ចាត់​ទុក​ថា ព័ត៌មាន​ដែល​លេចឡើង​នោះ មាន​បំណង​ចង់​បំបែកបំបាក់​លោក និង​ភរិយា ។ គ្រាន់តែ​ចេញ​ដំណឹង​អកុសល​នោះ​ភ្លាម អ្នកខ្លះ​មិនដឹង​រឿង​ច្បាស់ ក៏​មាក់ងាយ​លោក និង​ភរិយា ដោយ​ស្មានថា​ពួក​លោក​មិន​ចេះ​រក្សា​ចំណងអាពាហ៍ពិពាហ៍​ក្រោយ​រៀប​ការ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ