ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ចេះ​តែ​ហ៊ាន​! បិត​ទ្វារ​កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង​ក្រុង​ប៉ោយ​ប៉ែ​ត​ហើយ​(​មាន​វី​ដេ​អូ​)

4 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ បិត​ទ្វារ​កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពេល​ឃាត់ខ្លួន​សង្ស័យ​១៥៥​នាក់ ត្រូវ​បាន​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​ចំនួន​១៤៤​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្តន៍​ទៅ​តាម​ច្បាប់ ។ លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា…

បន្ទាយ​មាន​ជ័យ ៖ បិត​ទ្វារ​កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង​ក្រុង​ប៉ោយ​ប៉ែ​ត ក្រោយ​ពេល​ឃាត់ខ្លួន​សង្ស័យ​១៥៥​នាក់ ត្រូវ​បាន​ធ្វើតេស្ត​មាន​សារធាតុ​ញៀន​ចំនួន​១៤៤​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង​ដើម្បី​អនុវត្តន៍​ទៅ​តាម​ច្បាប់ ។

លោក​វរសេនីយ៍ទោ ង៉េ​ង សុ​ជា ស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿងញៀន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​បានការ​ដឹកនាំ​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ និង​លោក មាស ច័ន្ទ​ពិសិដ្ឋ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​បាន​ដឹកនាំ​កម្លាំង​នគរបាល​ខេត្ត​សហការ​ជាមួយ​កម្លាំង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ចុះ​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ក្នុង​កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង ចាប់ពី​ម៉ោង​៣​និង​៣០​នាទី ថ្ងៃ​ទី​១៨ ដល់​១៩ ខែមិថុនា ឆ្នាំ​២០១៩ ដែល​ស្ថិត​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​បាន​បញ្ជាក់​ថា ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង​ក្រុង​ប៉ោយ​ប៉ែ​ត​ត្រូវ​កម្លាំង​នគរបាល​ជំនាញ​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​បាន​ចំនួន​១៥៥​នាក់ មាន​ស្រី​ចំនួន​២​នាក់ ក្នុង​នោះ​មាន​មេការ​កាស៊ីណូ​ចំនួន​២​នាក់ បុគ្គលិក​កាស៊ីណូ​ចំនួន​៤​នាក់ និង​ដកហូត​វត្ថុ​តាង​គ្រឿងញៀន​មាន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ហៅ​យ៉ា​ម៉ា ចំនួន​៥៤​គ្រាប់ និង​ខេ​ទឹកកក​ចំនួន​៧​ថង់​តូច កេ​តា​មីន​១​កូន​ថង់ ។

លោក​វរៈសេនីយ៍ទោ ង៉េ​ង សុ​ជា បាន​បន្ត​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​១៥៥​នាក់ ក្នុង​នោះ​មាន​ស្រី​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​ត្រូវ​បាន​បញ្ជូន​ខ្លួន​មក​ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ធ្វើការ​សាកសួរ និង​ធ្វើតេស្ត​មាន​សា​ធាតុ​ញៀន​ចំនួន​១៤៤​នាក់​មាន​មេការ​កាស៊ីណូ​២​នាក់​មាន​១-​ឈ្មោះ ស៊ុន សៀង​ហេង ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មានស្រុក​កំណើត​ភ្នំពេញ​ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ២-​ឈ្មោះ ពួន គឹ​ម​ហេង ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មានស្រុក​កំណើត​ខេត្តបាត់ដំបង ស្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ។

តាម​ចម្លើយ​ឈ្មោះ ស៊ុន សៀង​ហេង ជា​មេការ និង​ឈ្មោះ ពួន គឹ​ម​ហេង ជា​មេការ​ង​បាន​សារភាព​ថា ពួក​គាត់​គ្រាន់តែ​ស៊ីឈ្នួល និង​ទទួល​ប្រាក់ខែ​ធ្វើ​ជា​មេការ និង​មេការ​ង​ក្នុង​កាស៊ីណូ​យីហោ​ឡា​គី​វី​ង គឺ​ថៅ​ឈ្មោះ ធា រ៉ា រស់នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​រកស៊ី​បើក​ខារ៉ាអូខេ និង​រា​ង្គ​សាល និង​ក្លិប​កម្សាន្ត ។ តែ​ឈ្មោះ ធា រ៉ា បា​នប​ដិ​សេដ្ឋ​ថា កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង​នេះ​ត្រូវ​បាន​ត្រូវ​បាន​ជួល​អោយទៅ​ឈ្មោះ ស៊ុន សៀង​ហេង ដោយ​មាន​លិខិត​ស្នាម​លាយ​លាក់​អក្សមា​ន​មេធាវី​ត្រឹមត្រូវ​ទៀត​ផង ។

លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា ៖​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​ក្នុង​កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ជា​បន្តបន្ទាប់​រហូត​ដល់​១៥៥​នាក់ មាន​ស្រី​២​នាក់ មាន​មេការ​កាស៊ីណូ​ចំនួន​២​នាក់ និង​បុគ្គលិក​កាស៊ីណូ​៤​នាក់ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​មួយ​ចំនួន​ក្រោយ​ពេល​ធ្វើតេស្ត​មាន​សា​ធាតុ​ញៀន​ចំនួន​១៤៤​នាក់ ត្រូវ​បាន​កសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាល​ដំបូង​ខេត្តបន្ទាយមានជ័យ ដើម្បី​ចាត់ការ​តាម​ច្បាប់ និង​សម្រេច​បិត​ទ្វារ​កាស៊ីណូ​យីហោ​ឡាក់​គី​វី​ង ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ