ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គន្លឹះ​ខ្លះៗដើម្បី​សុវត្ថិភាព​ដល់​ការ​គេង​របស់​​ទារក​តូច​ៗ

4 ឆ្នាំ មុន

ការ​ដាក់​ឲ្យ​ទារក​តូច​ៗ​គេង​នៅ​ក្នុង​ដំណេក ឬ​ជំហរ​មិន​មាន​សុវត្ថិភាព អាច​ជា​រឿង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​បាន ប៉ុន្តែ​វា​ជា​រឿង​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​ជា​ច្រើន​ធ្វើ​វា​ជា​ញឹកញាប់​ទៅ​ហើយ​។ តាម​ពិត​ទៅ មាន​ទារក​ដែល​ស្លាប់​ដោយសារ​តែ​ការ​គេង​ច្រើន​ជាង ៣៥០០​ករណី​ទៅ​ហើយ​ដែល​កើតឡើង​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​សហរដ្ឋ​អា​មេ​រិល​។ ​ដូច្នេះ​ហើយ​ដើម្បី​រក្សា​សុវត្ថិភាព​នៃ​ការ​គេង​របស់​ទារក​តូច យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖ ១-ដាក់​ឲ្យ​កូន​គេង​ផ្ងា​ទាំង​គេង​ថ្ងៃ…

ការ​ដាក់​ឲ្យ​ទារក​តូច​ៗ​គេង​នៅ​ក្នុង​ដំណេក ឬ​ជំហរ​មិន​មាន​សុវត្ថិភាព អាច​ជា​រឿង​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​​បាន ប៉ុន្តែ​វា​ជា​រឿង​ដែល​ត្រូវ​បាន​ឪពុក​ម្តាយ​ជា​ច្រើន​ធ្វើ​វា​ជា​ញឹកញាប់​ទៅ​ហើយ​។ តាម​ពិត​ទៅ មាន​ទារក​ដែល​ស្លាប់​ដោយសារ​តែ​ការ​គេង​ច្រើន​ជាង ៣៥០០​ករណី​ទៅ​ហើយ​ដែល​កើតឡើង​ក្នុង​មួយ​ឆ្នាំ​ៗ​នៅ​សហរដ្ឋ​អា​មេ​រិល​។ ​ដូច្នេះ​ហើយ​ដើម្បី​រក្សា​សុវត្ថិភាព​នៃ​ការ​គេង​របស់​ទារក​តូច យក​ល្អ​គួរតែ​ធ្វើ​ដូច​ខាងក្រោម​នេះ​៖

១-ដាក់​ឲ្យ​កូន​គេង​ផ្ងា​ទាំង​គេង​ថ្ងៃ និង​គេង​ពេល​យប់
២-ចូរ​ប្រើប្រាស់​ផ្ទៃ​កម្រាល​គេង​របស់​ទារក​ដែល​ទន់​ល្អ ហើយ​មាន​របាំង​ការពារ​សុវត្ថិភាព
៣- ចូរ​ធ្វើ​យ៉ាងណា​ឲ្យ​គ្រែ​គេង​ទន់ និង​ដាក់​តុក្កតា​ចេញពី​កន្លែង​គេង​របស់​កូន​ទាំងអស់​
៤- ចូរ​ឲ្យ​កូន​គេង​ក្នុង​បន្ទប់​រួម​ជាមួយ​អ្នក តែ​មិន​ត្រូវ​គេង​គ្រែ​ជាមួយ​គ្នា​ឡើយ (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ